ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូន្មាន​ទាក់ទិន​នឹង​លុយ​ដែល​អ្នក​មិន​គួរ​មើល​រំលង

4 ឆ្នាំ មុន

សម្រាប់​អ្នក​ដែល​ចង់​ជោគជ័យ​ក្នុង​ផ្នែក​លុយ អ្នក​ប្រហែលជា​ធ្លាប់​លឺ​ដំបូន្មាន​ជា​ច្រើន​ពី​អ្នក​ដែល​ស្គាល់គ្នា និង​អ្នក​ដែល​ជោគជ័យ​ផ្សេង​ៗ ។ ពេល​ខ្លះ​ដំបូន្មាន​ដែល​អ្នក​លឺ​ប្រហែលជា​ខ្វែងគ្នា​ផង​ដែរ និង​ខ្លះ​ទៀត​មិន​សម​ហេតុ​សម​ផល​ឡើយ ។ ដើម្បី​កាត់​បន្ថយ​ការ​ស្មុគស្មាញ​ខាងក្រោម​នេះ គឺជា​ដំបូន្មាន​ពី​មហាសេដ្ឋី​ធំ​ៗ​ជុំវិញ​ពិភពលោក​ដែល​អ្នក​មិន​គួរ​មើល​រំលង ៖…

សម្រាប់​អ្នក​ដែល​ចង់​ជោគជ័យ​ក្នុង​ផ្នែក​លុយ អ្នក​ប្រហែលជា​ធ្លាប់​លឺ​ដំបូន្មាន​ជា​ច្រើន​ពី​អ្នក​ដែល​ស្គាល់គ្នា និង​អ្នក​ដែល​ជោគជ័យ​ផ្សេង​ៗ ។ ពេល​ខ្លះ​ដំបូន្មាន​ដែល​អ្នក​លឺ​ប្រហែលជា​ខ្វែងគ្នា​ផង​ដែរ និង​ខ្លះ​ទៀត​មិន​សម​ហេតុ​សម​ផល​ឡើយ ។ ដើម្បី​កាត់​បន្ថយ​ការ​ស្មុគស្មាញ​ខាងក្រោម​នេះ គឺជា​ដំបូន្មាន​ពី​មហាសេដ្ឋី​ធំ​ៗ​ជុំវិញ​ពិភពលោក​ដែល​អ្នក​មិន​គួរ​មើល​រំលង ៖

១. ត្រួតពិនិត្យ​ការ​ចាយវាយ
អ្នក​ដែល​មាន​អាយុ​ខ្ទង់​២០ និង​៣០​ឆ្នាំ ប្រហែលជា​មាន​សម្ពាធ​ខ្លាំង​ក្នុង​ការ​តាម​មិត្តភក្តិ​ដូច​ជា​ក្នុង​ការ​ទិញ​រថយន្ត ឬ​ទិញ​ផ្ទះ​ជាដើម ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​មាន​សមត្ថភាព​ដូច​មិត្ត​ដទៃ​ទេ អ្នក​មិន​គួរ​ធ្វើ​តាម​គេ​ឡើយ ។ វិធី​មួយ​ដែល​អ្នក​អាច​អនុវត្ត ដើម្បី​ជៀសវាង​បញ្ហា​នេះ គឺ​ធ្វើ​គម្រោង​ច្បាស់លាស់​ពី​ការ​ចាយវាយ​របស់​ខ្លួន និង​ត្រួតពិនិត្យ​និង​តាមដាន​ការ​ចាយវាយ ។ អ្នកស្រី Katie Brewer ដែល​ជា​អ្នក​រៀបចំ​គម្រោង​ហិរញ្ញវត្ថុ​ម្នាក់​បាន​និយាយ​ថា ប្រសិនបើ​អ្នករក​ប្រាក់​ចំណូល​បាន​ច្រើន អ្នកមាន​សេរីភាព​ក្នុង​ការ​ចាយវាយ ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា អ្នក​អាច​ចាយ​រហូត​ដល់​វា​លើស​ចំណូល​អ្នក​ទេ ។

២ . កុំ​សន្សំ​លុយ​ច្រើន​ពេក
ការ​សន្សំ គឺជា​រឿង​សំខាន់​មួយ ប៉ុន្តែ​បើ​អ្នក​សន្សំ​ពេក​នោះ​អ្នក​មិន​អាច​ជួយ​បង្កើន​ទ្រព្យសម្បត្តិ​បាន​លឿន​ទេ ។ អ្នកស្រី Brewer បាន​បន្ត​ថា អ្នក​នឹង​បាត់បង់​ឱកាស​ក្នុង​ការ​រក​ប្រាក់​ចំណូល​ប្រសិនបើ​អ្នក​ទុក​លុយ​មិន​ធ្វើ​អ្វី ជា​ពិសេស​ប្រសិនបើ​ធនាគារ​របស់​អ្នក​មិន​ផ្តល់​អត្រា​ការ​ប្រាក់​ខ្ពស់ ។

៣. តែងតែ​ទិញ​ធានា​រ៉ាប់រង
Beth Kobliner ដែល​ជា​អ្នកនិពន្ធ​សៀវភៅ​មួយ​រូប​បាន​និយាយ​ថា ធនា​រ៉ាប់រង គឺជា​កត្តា​សំខាន់​ជាងគេ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ​ព្រោះ វា​ជួយ​ការពារ​អ្នក​ពី​ឧបទ្ទវហេតុ ឬ​ជំងឺ​ដែល​មើល​មិនឃើញ និង​ការពារ​មិន​ឲ្យ​ក្រុម​គ្រួសារ​អ្នក​ជួបនឹង​បញ្ហា​ប្រសិនបើ​មាន​វិបត្តិ ឬ​គ្រោះថ្នាក់​អ្វី​ផង​ដែរ ។

៤ . ​ត្រូវ​ចេះ​អត់ធ្មត់
លោក Tony Robbins ដែល​ជា​អ្នកនិពន្ធ​ម្នាក់​បាន​សួរ​លោក Warren Buffett ដែល​ជា​មហាសេដ្ឋី​មួយ​រូប​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ថា កត្តា​អ្វី​ដែល​ជួយ​ដល់​លោក​ឲ្យ​ក្លាយជា​មហាសេដ្ឋី ? លោក Buffet បាន​ឆ្លើយ​តប​ថា កត្តា​បី​យ៉ាង គឺ​ការ​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​ដែល​ផ្តល់​ឱកាស​ច្រើន​មាន​ហ្សែ​ន​ល្អ និង​ចំណាប់អារម្មណ៍​ច្រើន ។
លោក​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា​« កត្តា​ធំ​ជាងគេ​ទាក់ទិន​នឹង​ការ​រក​លុយ គឺ​ពេលវេលា ។ អ្នក​មិន​ចាំបាច់​ត្រូវ​ឆ្លាត​វៃ​ទេ អ្នក​ត្រូវ​តែ​មាន​ភាព​អត់ធ្មត់​។​» កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ