រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី២៨ ខែមិថុនា បានប្រារព្ធធ្វើមិទ្ទីញរំឭកខួបលើកទី៦៨ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨មិថុនា១៩៥១-២៨មិថុនា២០១៩) នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
មិទ្ទីញបានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន
កិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា និងលោកជំទាវ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ អញ្ជើញចូលរួមក្នុងពិធីមិទ្ទីញនេះមាន សម្តេច
អនុប្រធានគណបក្ស លោក-លោកស្រីជាសមាជិកសមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស លោក-លោកស្រីជាភ្ញៀវជាតិ-អន្តរជាតិ លោក-លោកស្រីជាសមាជិកសមាជិកាគណៈកមា្មធិការបក្សប្រជាជនកម្ពុជាព្រឹទ្ធសភា រដ្ឋសភា គណៈរដ្ឋមន្ត្រី មន្ទីរ ក្រសួងតំណាងគណបក្សសម្ព័ន្ធភាពនានា ព្រមទាំងបងប្អូនអ៊ិស្លាមសាសនិករបស់គណបក្សប្រជាជន កម្ពុជា និងសមាគមអ៊ិស្លាមកម្ពុជា ។
នាឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា «តបស្នងទៅនឹងជំនឿទុកចិត្តរបស់ប្រជាជន ក្នុងនាមគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមសន្យាជាឱឡារិកប្តេជ្ញាពុះពារអនុវត្តនូវកម្មវិធីនយោបាយសម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ ដែលបានប្រកាសជូនបងប្អូនជនរួមជាតិរួចហើយនោះឲ្យបានសម្រេចជោគជ័យលើគ្រប់វិស័យ ។ក្នុងស្មារតីនេះ គណបក្សប្រកាន់ជំហរដ៏មុឺង ម៉ាត់ក្នុងការថែរក្សានូវសន្តិភាព ស្ថិរភាពនយោ
បាយ និងសន្តិសុខជាតិ ដែលយើងប្រឹងប្រែងរកបានដោយលំបាកបំផុតនេះ មិនឱ្យក្រុមប្រឆាំងជ្រុលនិយមដែលក្បត់នឹងផលប្រយោជន៍ជាតិនិងប្រជាជន ឬមជ្ឈដ្ឋានអគតិនៅខាងក្រៅណាមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ក្នុងតម្លៃណាក្តី ។
គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ហើយប្រឆាំងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលជាមូលហេតុចម្បងនាំមកនូវគ្រោះថ្នាក់មហន្តរាយសម្រាប់ប្រទេសយើង ។
សម្ដេចតេជោថ្លែងទៀតថា កម្ពុជាមិននៅក្រោមការត្រួតត្រារបស់ប្រទេសណានោះទេ
យើងមិនផ្ដល់ឱកាសសម្រាប់ឱ្យបរទេសមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់យើងឡើយ ។យើងមិនត្រូវឱនក្បាលចំពោះមុខការគាបសង្កត់ឬការគំរាមកំហែងណាមួយឡើយ ។ យើងធ្លាប់ទទួលរងរួចមកហើយនូវការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌បំផុតពីសំណាក់ប្រទេសក្រៅ ។ការមិនឱនក្បាលរបស់យើង វាជាកិត្តិយសជាតិរបស់យើង ។
គណបក្សប្រជាជនកម្ពុជា ដែលបានដណ្តើមយកមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងបន្តដើរទៅមុខឥតងាករេលើមាគ៌៌ាប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋដែលស្របនឹងស្ថានភាពជាក់ស្ដែងរបស់កម្ពុជាហើយដែលនោះគឺជាសិទ្ធិពេញលេញ និងមិនអាចរំលោភបំពានបានរបស់ប្រជាជនកម្ពុជាក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍របស់ខ្លួន ។សម្ដេចតេជោបានគូសបញ្ជាក់ថា ប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពពិតប្រាកដ គឺស្ថិតនៅក្នុងដំណើររស់ឡើងវិញរបស់ប្រជាជាតិ ជោគជ័យនៃដំណើរការសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ព្រមទាំងការប្រតិបត្តិនូវរដ្ឋធម្មនុញ្ញនិងច្បាប់របស់កម្ពុជា ពុំមែនស្ថិតលើពាក្យសម្ដីវាយ
តម្លៃដោយអគតិរបស់បុគ្គលឬមជ្ឈដ្ឋានណានោះឡើយ។ ប្រជាជនកម្ពុជា បានទទួលថែរក្សាពូនជ្រំលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ខ្លួនរយៈពេល៤០ឆ្នាំមកហើយ ដូច្នេះយើងដឹងហើយថាយើងត្រូវធ្វើដូចម្ដេច ដើម្បីការពារនិងពង្រឹងប្រជាធិបតេយ្យទៅមុខទៀត ។
គណបក្សប្រជាជនកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាប្រទេសជា
មិត្ត ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ ហើយកំពុងបន្តពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយកម្ពុជា ដើម្បីជួយជំរុញការអភិវឌ្ឍកម្ពុជាផង និងដើម្បីបុព្វហេតុសន្តិភាពសន្តិសុខ វឌ្ឍនភាព និងវិបុលភាព ។ព្រមជាមួយនេះយើងសង្ឃឹមថា ប្រទេសមួយចំនួនដែលនៅតែមានទស្សនៈខុសឆ្គងចំពោះដំណើរប្រព្រឹត្តទៅដ៏ល្អ និងត្រឹមត្រូវនៃប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា ហើយបានប្រើប្រាស់ហេតុផលនយោបាយមកដាក់ជាលក្ខខណ្ឌផ្សេងៗឲ្យយើងធ្វើតាម ដែលមិនស្របទៅនឹងស្ថានភាពពិតនៅកម្ពុជា ក៏ដូចបំណងប្រាថ្នារបស់ប្រជាជននោះ នឹងទទួលយកការពិត គោរពដល់អធិបតេយ្យនិងសិទ្ធិស្វ័យសម្រេចរបស់កម្ពុជា ហើយរួមវិភាគទានពិតប្រាកដទៅក្នុងដំណើរការពង្រឹងសន្តិភាព លទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍនៅកម្ពុជា ។
សម្ដេចតេជោ ហុ៊ន សែន បានអំពាវនាវដល់គណៈកម្មាធិការគណបក្សនៅគ្រប់ថ្នាក់ មន្ត្រី និងសមាជិកសមាជិកាគ្រប់រូប សូមលើកកម្ពស់ប្រពៃណីស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការបន្តចូលរួមសកម្មក្នុងការកសាងគណបក្សឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ សំដៅលើកកម្ពស់សមត្ថភាពដឹកនាំរបស់គណបក្សឲ្យបានសម្រេចសមិទ្ធផលធំៗថ្មីៗទៀត ។
ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល សូមរួមសាមគ្គីគ្នាជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាល នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដើម្បីកសាងនិងការពារមាតុភូមិកម្ពុជា ឱ្យឈានទៅមុខឆ្ពោះទៅរកអនាគតដ៏រុងរឿង ក្លាយជាអារ្យប្រទេសមួយនៅក្នុងតំបន់ ជាសង្គមប្រកបដោយភាពសុខដុមរមនា និងសេចក្តីស្រឡាញ់ ដោយ
គ្មានការកើតមានជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀត ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ