ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលេង​បណ្តាញ​សង្គម​ចិន​រន្ធត់​ចិត្ត​បន្ទាប់​ពី​ហ្វា​ន់ ពីង​ពីង ប្រកាស​ផ្តាច់ចំណង​ស្នេហ៍ !

4 ឆ្នាំ មុន

កំពូល​តារា​សម្តែង​ស្រី​របស់​ប្រទេស​ចិន​ដ៏​ល្បីឈ្មោះ​នាង ហ្វា​ន់ ពីង​ពីង (Fan Bingbing) បាន​ប្រកាស​នៅ​លើ​ទំព័រ Weibo របស់​នាង​ថា នាង​លែង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ លី…

កំពូល​តារា​សម្តែង​ស្រី​របស់​ប្រទេស​ចិន​ដ៏​ល្បីឈ្មោះ​នាង ហ្វា​ន់ ពីង​ពីង (Fan Bingbing) បាន​ប្រកាស​នៅ​លើ​ទំព័រ Weibo របស់​នាង​ថា នាង​លែង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ លី ឈិ​ន (Li Chen) ទៀត​ហើយ ។

នាង ហ្វា​ន់ ពីង​ពីង បាន​ធ្វើការ​ប្រកាស​ដូច្នេះ កាលពី​នៅ​ម៉ោង​ប្រហែល​៨​យប់​ថ្ងៃ​ទី​២៧ ខែមិថុនា​កន្លង​មក​ដែល​មាន​ខ្លឹមសារ​ថា ៖ «​យើង​ជួប​ប្រទះ​បទ​ពិសោធ​ជា​ច្រើន​ប្រភេទ​ក្នុង​ជីវិត​របស់​យើង ។ ភាព​កក់ក្ដៅ និង​ស្នេហា​ដែល​យើង​ផ្តល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ប្រែ​ទៅ​ជា​កម្លាំង​ដែល​មាន​ជា​រៀង​រហូត ។ អរគុណ​សម្រាប់​ការ​លះបង់ ការ​គាំទ្រ និង​ស្នេហា​ដែល​អ្នក​បាន​ផ្តល់​ដល់​ខ្ញុំ ហើយ​ខ្ញុំ​អរគុណ​ចំពោះ​ក្តី​បារម្ភ និង​ក្ដី​ស្រឡាញ់​ដែល​អ្នក​នឹង​ផ្តល់​ឱ្យ​ខ្ញុំ​នា​ពេល​អនាគត​» ។ «​យើង​លែង​មាន​ទៀត​ហើយ ប៉ុន្តែ​យើង​នៅ​តែ​ជា​យើង​» ។

ការ​ប្រកាស​របស់ ហ្វា​ន់ ពីង​ពីង បែប​នេះ​មាន​ទំហំ​ធំធេង​ខ្លាំង​ណាស់ ដែល​ធ្វើ​ឱ្យ​មាន​អ្នក Like ចំនួន​៦៦.០០០ អ្នក Comment ចំនួន​១៨០.០០០ និង​អ្នក​Share ចំនួន ៩០.០០០ ក្នុង​រយៈពេល​ត្រឹមតែ​ពីរ​ម៉ោង​ប៉ុណ្ណោះ ។ អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​មួយ​ចំនួន​បាន​រាយការណ៍​ថា គេហទំព័រ Weibo បាន​រង​នូវ​ការ​គាំង Server មិន​អាច​គ្រប់គ្រង​ចរាចរណ៍​បាន​។

សូម​បញ្ជាក់​ផង​ដែរ​ថា ហ្វា​ន់ ពីង​ពីង និង​លោក​លី ឈិ​ន បាន​ជួប​គ្នា​ជា​លើក​ដំបូង​នៅ​ក្នុង​រឿង​ភាគ​ចិន «​អធិរាជ​នៃ​ប្រទេស​ចិន​» (The Empress of China) ។ អ្នក​ទាំង​ពីរ​បាន​ចាប់ផ្តើម​ស្នេហា​នៅ​ឆ្នាំ​២០១៥ និង​បាន​ភ្ជាប់ពាក្យ​ក្នុង​កំឡុង​ពេល​ខួបកំណើត​អាយុ​៣៦​ឆ្នាំ​របស់​នាង​ពីរ​ឆ្នាំ​ក្រោយមក ។

មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​ការ​ប្រកាស​អំពី​ការ​បែកបាក់​នេះ បាន​រីក​រាលដាល​នៅ​ក្នុង​បណ្តាញ​សង្គម​លោក លី ក៏​បាន​ចែករំលែក​ការ​ប្រកាស​នេះ ហើយ​បាន​បន្ថែម​សារ​មួយ​របស់​លោក​ដែល​មាន​ខ្លឹមសារ​ថា ៖ «​ពី​មិត្តភក្តិ ទៅ​គូស្នេហ៍ ហើយ​បន្ទាប់​មក​ត្រលប់​ទៅ​មិត្តភក្ដិ​វិញ ។ អារម្មណ៍​អាច​ផ្លាស់​ប្តូរ ប៉ុន្តែ​អារម្មណ៍​បរិសុទ្ធ​រវាង​អ្នក និង​ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេ ។ ទំនុកចិត្ត និង​ការ​គាំទ្រ​ដែល​យើង​មាន​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​នឹង​មាន​ជា​រៀង​រហូត​» ។ «​យើង​លែង​មាន​ទៀត​ហើយ ប៉ុន្តែ​យើង​នៅ​តែ​ជា​យើង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ