ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត ! លេង​យក​សាំង​មក​ដុត​ខ្លួនឯង​ទាំង​រស់​នេះ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ជនបរទេស​ម្នាក់​យក​សាំង​ដុត​ខ្លួនឯង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមិថុនា​នេះ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ភូមិ​លើ ឃុំ​ព្រែក…

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ជនបរទេស​ម្នាក់​យក​សាំង​ដុត​ខ្លួនឯង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមិថុនា​នេះ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ភូមិ​លើ ឃុំ​ព្រែក អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ AUDOIN YANN ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​បារាំង កាន់​លិខិតឆ្លងដែន​លេខ​: 13A1294 66 ចុះ​ថ្ងៃ​ទី 12 .03.2013 ផុត​សុពលភាព​11.03.2023 ។ ទិដ្ឋាការ​លេខ​: T1900035017 ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​។

ចំពោះ​វត្ថុ​តាង​ចាប់​យក​មាន​១​ដប​ទឹក​សុទ្ធ​ជ័រ ពណ៌​ស​បួន​ជ្រុង​អង្កន់​ៗ ពណ៌​ក្រហម ចំណុះ ៥០០​មី​លី​លី​ត ចំនួន​០១ ។ ២-​លិខិតឆ្លងដែន​របស់​ជន​រង​គ្រោះ​ចំនួន​០១​ក្បាល ។ ៣-​កម្ទេច​អំបែង និង​ក្បាល​ដែកកេះ ពណ៌​ស្វាយ​មួយ​ចំនួន ។

មុន​ពេល​កើតហេតុ នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​បាន​ដើរ​តាម​ផ្លូវជាតិ​លេខ​៦ ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​កន្លែង​កើតហេតុ​ជន​រង​គ្រោះ​បាន​ដើរ​ចូល​ទៅ​យក​ដប​សាំង​នៅ​មុខ​ផ្ទះ​លក់​ចំណី​សត្វ​របស់​ឈ្មោះ ភារ​ម្យ ដោយ​គ្មាន​មូលហេតុ ហើយ​បាន​ធ្វើ​សកម្មភាព​យក​សាំង​ចាក់​លើ​ក្បាល​ដុត​ខ្លួនឯង បណ្តាល​ឲ្យ​មាន​របួស និង​រលាក​ពេញ​ខ្លួន នៅ​ពេល​នោះ​មាន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​ពន្លត់​សាំង​ពី​ជន​រង​គ្រោះ រួច​ខណៈនោះ​ជន​រង​គ្រោះ​ក៏​ដើរ​តាម​បណ្ដោយ​ផ្លូវ​ទៅ​ទិស​ខាងត្បូង​បន្ត​ទៀត​។

លុះ​ដើរមក​ដល់​ចំណុច​មុខ​រោងចក្រ​ស៊ិ​ច​ផ្លើស​នៅ​វេលា​ម៉ោង​០៨​និង​០០​នាទី​ព្រឹក ស្ថិត​នៅ​ភូមិ កណ្ដាល ឃុំ​ព្រែក​អញ្ចាញ ក៏​មាន​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​រាយការណ៍​ជូន​កម្លាំង​ប៉ុស្តិ៍​ព្រែក​អញ្ចាញ​នៅ​ពេល​នោះ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់ ហើយ​បាន​ហៅ​រថយន្ដ​ពេទ្យ​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ស្រុក​មុខកំពូល តែ​ដោយ​របួស​ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក ពេទ្យ​ស្រុក​មុខកំពូល​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​រាជធានី​ភ្នំពេញ​តែ​ម្ដង ។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​នគរបាល​យុត្តិធម៌​ឃើញ​ថា នៅ​ថ្ងៃ​កើតហេតុ​ឈ្មោះ អ៊ឹម ស្រី​ភាស់ កំពុង​តែ​លក់ដូរ​នៅ​មុខ​ផ្ទះ​ជាប់​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ក្នុង​នោះ​មាន​លក់​សាំង និង​ចំណី​សត្វ នៅ​ពេល​នោះ​ជនបរទេស​ម្នាក់ (​មិន​ស្គាល់​សញ្ជាតិ​) មិនដឹង​ថា​ដើរមក​ពី​ខាង​ណា​ទេ បាន​ដើរ​ចូល​មក​យក​ដប​សាំង​ចំណុះ​កន្លះ​លី​ត្រ​ចាក់​ស្រោច​លើ​ខ្លួន រួច​ក៏​ដើរមក​ទិស​ខាងជើង​ឆៀង​ខាងកើត​ចម្ងាយ​០២​ម៉ែត្រ​ពី​ចិញ្ចឹម​ផ្លូវជាតិ រួច​ក៏​គូស​ដែកកេះ​ដុត​ខ្លួនឯង បណ្ដាល​ឲ្យ​មាន​អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅ​នៅ​លើ​ខ្លួន ភ្លាម​នោះ​ឈ្មោះ ថុ​ល ច​ន្ថា ជាង​ជួសជុល​រថយន្ត​បាន​ស្ទុះ​ទៅ​យក​ទឹក​០១ ធុង​មក​ចាក់​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ភ្លើង​រលត់​ពី​ក្បាល​ដល់​ចង្កេះ ហើយ​នៅ​ឆេះ​បន្ត​ទៀត​ពី​ចង្កេះ​ទៅ​ចុងជើង ហើយ​ជន​រង​គ្រោះ​ក៏​រត់​មក​មុខ​ផ្ទះ​អ៊ឹម ស្រី​ភាស់ វិញ​ដោយ​ដេក​ននៀល​លើ​ដី ដើម្បី​ឲ្យ​ភ្លើង​រលត់ ប៉ុន្តែ​ភ្លើង​នៅ​តែ​ឆេះ​ហើយ​ជន​រង​គ្រោះ​បាន​ទៅ​កន្លែង​រ៉ូ​ប៊ី​ណេ​ទឹក​បើក​បង្ហូរទឹក​ខ្លួនឯង​ដេក​ផ្អៀងផ្អង​ក្រោម​ទឹក​ទើប​រលត់​ភ្លើង រួច​ហើយ​ជន​រង​គ្រោះ​ក៏​ងើប​ដើរ​ចេញ​ដោយ​ដោះ​អាវ​ដែល​មាន​ស្នាម​ភើ្ល​ង​ឆេះ​ចេញពី​ខ្លួន​រួច​ក៏​ដើរទៅ​ទិស​ខាងត្បូង​ទាំង​មាន​ស្នាម​របួស​រលាក​ពេញ​ខ្លួន​ពេល​ដើរ​ដល់​ផ្លូវ​បេ​តុ​ជាប់​របង​ផ្ទះ​ឈ្មោះ ស៊ា ជន​រង​គ្រោះ​បាន​ស្រាតខោ​ចោល​នៅ​តែ​ខ្លួន​ទទេ (​គ្មាន​ខោខ្លី​) រួច​បន្តដំណើរ​ទៅ​មុខ​ទៀត​ដោយ​បន្សល់​ទុក​នូវ​ដប​សាំង និង​លិខិតឆ្លងដែន​នៅ​កន្លែង​កើតហេតុ ។

លុះ​ដើរទៅ​ដល់​ចំណុច​មុខ​ផ្ទះ​ឈ្មោះ​ហេង លី​តា​(​ហ្វា​ម៉ា​ស៊ី​) នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី ជន​រង​គ្រោះ​បាន​ដួល​នៅ​មុខ​ផ្ទះ​លក់​ថ្នាំ​នោះ ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​ចោមរោម​មើល​ជា ច្រើន ក្នុង​នោះ​ជន​រង​គ្រោះ​បាន​និយាយ​ជា ភាសា​អង់គ្លេស​ថា ៖ Help Me (​ជួយ​ផង​) រួច​ឈ្មោះ​ហេង​លី​តា​ម្ចាស់ផ្ទះ​លក់​ថ្នាំ ហ្វា​ម៉ា​ស៊ី បាន​មក​មើលឃើញ​ជន​រង​គ្រោះ​មាន​របួស​ឆេះ​រលាក​ពេញ​ខ្លួន និង​ក្បាល​ផ្នែក​ខាងក្រោយ​បែក​ហូរ​ឈាម ហើយ​ឈ្មោះ ហេង លី​តា បាន​ជួយ​រុំ​របួស​ក្បាល ដើម្បី​ជួយ​ឃាត់ឈាម​ឲ្យ​ជន​រង​គ្រោះ (​សង្គ្រោះ​បឋម​) ទន្ទឹម​ពេល​នោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទៅ​ដល់ និង​បាន​ហៅ​រថយន្ត​ពេទ្យ​ស្រុក​ឲ្យ​មក​ដឹក​ជន​រង​គ្រោះ ដោយ​មុន​ពេល​ឡានពេទ្យ​មក​ដល់​ជន​រង​គ្រោះ​បាន​ងើប​ដើរ​បន្ត​ទៅ​មុខ​ទៀត​បាន​ប្រហែល​០៥​ម៉ែត្រ​ក៏​ដួល​ទៀត​ពេល​នោះ ឈ្មោះ​ម៉ៅ រ៉ា ប្រជា​ការពារ​បាន​មក​ជួយ​គ្រា​ជន​រង​គ្រោះ​ដើរ​ដល់​ចំណុច​មុខ​រោងចក្រ​ខាងលើ​បាន​យក​ខោ​ស្លៀក​ឲ្យ​ជន​រង​គ្រោះ​បន្ទាប់​មក​ឡានពេទ្យ​ក៏​មក​ដល់​ដោយ​ឃើញ​សភាព​ជន​រង​គ្រោះ​មាន​របួស​ធ្ងន់ធ្ងរ​ក៏​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ភ្នំពេញ​តែ​ម្តង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ