ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ និង​លោក​គី​ម ​ណាត់ជួប​គ្នា​នៅ​ព្រំ​ដែន​កូរ៉េ​ទាំង​២

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខា​ងេ​ជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ពេល​មក​ដល់​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ទី​២៩​មិថុនា បាន​ស្នើ​តាម​រយៈ​TWITTER ជួប​ជាមួយ​លោក​គី​ម​ជុង​អ៊ុ​ន​មេដឹកនាំ​កូរ៉េ​ខាងជើង​នៅ​តំបន់​ហាម​មិន​ឲ្យ​មាន​កងទ័ព ដែល​បែងចែក​រវាង​កូរ៉េ​ទាំង​២​។ ការ​ប្រកាស​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ កើត​មាន​៤​ខែ​ក្រោយ​កិច្ចប្រជុំ​កំពូល​នៅ​ក្រុង​ហាណូយ​រវាង​មេដឹកនាំ​ទាំង​២ ដែល​បញ្ចប់​ដោយ​បរាជ័យ…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខា​ងេ​ជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ពេល​មក​ដល់​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ទី​២៩​មិថុនា បាន​ស្នើ​តាម​រយៈ​TWITTER ជួប​ជាមួយ​លោក​គី​ម​ជុង​អ៊ុ​ន​មេដឹកនាំ​កូរ៉េ​ខាងជើង​នៅ​តំបន់​ហាម​មិន​ឲ្យ​មាន​កងទ័ព ដែល​បែងចែក​រវាង​កូរ៉េ​ទាំង​២​។

ការ​ប្រកាស​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ កើត​មាន​៤​ខែ​ក្រោយ​កិច្ចប្រជុំ​កំពូល​នៅ​ក្រុង​ហាណូយ​រវាង​មេដឹកនាំ​ទាំង​២ ដែល​បញ្ចប់​ដោយ​បរាជ័យ ព្រោះ​ពុំ​មានការ​រីក​ចម្រើន​ទៅ​មុខ​លើ​ការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​។ ចាប់តាំងពី​ពេល​នោះ​មក​ការ​ចរចា​ត្រូវ​ជាប់​គាំង​។

យន្តហោះ​ប្រធានាធិបតី​AIR FORCE ONE​កាលពី​ថ្ងៃ​ទី​២៩​មិថុនា បាន​ចុះ​នៅ​មូលដ្ឋាន​អាកាសចរណ៍​អូ​សាន​នា​ភាគ​ខាងត្បូង​ក្រុង​សេ​អ៊ូ​៊ូ​ល ខណៈ​លោក​ត្រាំ​មក​បំពេញ​ទស្សនកិច្ច​២​ថ្ងៃ​នៅ​កូរ៉េ​ខាងត្បូង​។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក​MOON JAE IN​ប្រកាស​ថា លោក​គី​ម​ជុង​អ៊ុ​ន​បាន​យល់ព្រម​ជួប​ជាមួយ​លោក​ត្រាំ នា​ថ្ងៃ​ទី​៣០​មិថុនា​នៅ​ព្រំដែន​អន្តរ​កូរ៉េ​។ នៅ​មុខ​សារព័ត៌មាន​នា​ឱកាស​នៃ​ស​ន្និ្ន​សី​ទ​សារព័ត៌មាន​រួម​មួយ​ជាមួយ​លោក​ត្រាំ លោក​MOON ថ្លែង​ថា មេដឹកនាំ​អា​មេ​រិ​ក​និង​កូរ៉េ​ខាងជើង ជួប​ចាប់ដៃ​គ្នា​ដើម្បី​សន្តិភាព នៅ​ភូមិ​ព្រំដែន​ប៉ាន​មុន​ហ្សូ​ម​ជា​កន្លែង​និមិត្តរូប​នៃ​ការ​ពុះ​ចែក​កូរ៉េ​ទាំង​២​។

មក​ដល់​កូរ៉េ​ខាងត្បូង​នា​យប់​ថ្ងៃ​ទី​២៩​មិថុនា ប្រធានាធិបតី​អា​មេ​រិ​ក ត្រូវ​ជួប​លោក​គី​មនា​ដើម​រសៀល​ថ្ងៃ​ទី​៣០​មិថុនា នៅ​តំបន់​ហាម​មិន​ឲ្យ​មាន​កងទ័ព ។ ក្នុង​សន្និសីទ​សារព័ត៌មាន លោក​ត្រាំ​ពោល​ថា យើង​ទៅ​កាន់​តំបន់​ព្រំដែន ហើយ​ខ្ញុំ​ជួប​ជាមួយ​លោក​ប្រធានាធិបតី​គី​ម​។ ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​ណាស់​។ នោះ​ជា​ការ​ជួប​គ្នា​លើក​ដំបូង​របស់​មេដឹកនាំ​ទាំង​២ នៅ​ព្រំដែន​អន្តរ​កូរ៉េ​កន្លែង​និមិត្តរូប​មួយ ដែល​ទោះជា​ហៅ​តំំ​បន់​ហាម​មិន​ឲ្យ​មាន​កងទ័ព តែ​តាម​ពិតជា​តំបន់​មានការ​ដាក់​ពង្រាយ​កងទ័ព​និង​គ្រឿង​អាវុធ​ច្រើន​បំផុត​នៃ​ពិភពលោក​។ វា​ជា​ការ​ជួប​គ្នា​កំពូល​លើក​ទី​៣ បន្ទាប់​ពី​ការ​ជួប​គ្នា​នៅ​សិង្ហ​បុរី​កាលពី​ខែមិថុនា​ឆ្នាំ​២០១៨​និង​ការ​ជួប​គ្នា​នៅ​ក្រុង​ហាណូយ​កាលពី​ខែកុម្ភៈ​។

ក្នុង​សារ​តាម​TWITTER​លោក​ត្រាំ​សរសេរ​ថា ពេល​លោក​គី​ម​ឃើញ​សារ​នេះ នោះ​ខ្ញុំ​អាច​ជួប​លោក​នៅ​ព្រំដែន​រវាង​កូរ៉េ​ទាំង​២ ដើម្បី​ចាប់ដៃ​គ្នា​និង​និយាយ​គ្នា​។

ចំពោះ​ការ​ប្រកាស​របស់​លោក​ត្រាំ​នេះ អនុរដ្ឋមន្ត្រី​ទី​១​នៃ​ក្រសួងការបរទេស​កូរ៉េ​ខាងជើង លោកស្រី​CHOE SON HUI កាលពី​ថ្ងៃ​ទី​២៩​មិថុនា​ចាត់​ទុក​ថា នោះ​ជា​សំណើ​ដ៏​សំខាន់​មួយ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន​នៅ​ព្រំដែន​អន្តរ​កូរ៉េ​។ លោកស្រី​បន្ត​ថា យើង​ចាត់ទុកជា​សំណើ​សំខាន់​បំផុត​មួយ ។ ខ្ញុំ​គិត​ថាបើ​ការ​ជួប​គ្នា​កំពូល​បែប​នេះ​កើត​មាន នៅ​បន្ទាត់​ព្រំដែន ដូច​តាម​ចេតនា​របស់រប​ស់លោក​ត្រាំ វា​នឹង​ជា​ឱកាស​សំខាន់​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​ថែម​ទៀត ដល់​ទំនាក់ទំនង​ផ្ទាល់ខ្លួន​រវាង​មេដឹកនាំ​ទាំង​២ ហើយ​ធ្វើ​ឲ្យ​មានការ​ជឿនលឿន​ទៅ​មុខ​ដល់​ទំនាក់ទំនង​ទ្វេភាគី។

លោក​ត្រាំ​បង្ហាញ​ពី​បំណង​ចង់​ជួប​ជាមួយ​លោក​គី​ម​នៅ​ព្រំដែន​អន្តរ​កូរ៉េ ពេល​លោក​នា​ថ្ងៃ​ទី​២៩​និង​៣០​មិថុនា ស្ថិត​នៅ​កូរ៉េ​ខាងត្បូង ក្រោយ​លោក​ទៅ​កាន់​ជប៉ុន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​G20៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ