ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​ ! ត្រឹម​គ្នា​២​នាក់ ហ៊ាន​ចូល​ដល់​ផ្ទះ​អនុ​ប៉ុស្តិ៍​បាន​សម្រេច​… អស់​ជិត​៦​ពាន់​ដុល្លារ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ពិតជា​ថ្លើមធំ​ខ្លាំង​ណាស់ ចោរ​មួយ​ក្រុម​មាន​គ្នា​2​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​ចំនួន​២​ដើម ធ្វើ​សកម្មភាព​ចូល​ភ្ជង់​ប្លន់​ផ្ទះ​ប៉ូលិស​នៅ​ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង យក​បាន​លុយ​5800​ដុល្លារ ហើយ​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។…

ខេត្តព្រៃវែង ៖ ពិតជា​ថ្លើមធំ​ខ្លាំង​ណាស់ ចោរ​មួយ​ក្រុម​មាន​គ្នា​2​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​ចំនួន​២​ដើម ធ្វើ​សកម្មភាព​ចូល​ភ្ជង់​ប្លន់​ផ្ទះ​ប៉ូលិស​នៅ​ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង យក​បាន​លុយ​5800​ដុល្លារ ហើយ​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​10​យប់ ថ្ងៃ​ទី​27 ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​អង្គ្រង ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

ករណី​ខាងលើ​នេះ ដែល​មាន​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ ឈឹ​ម សុភា អាយុ​44​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល ឋានៈ​ជា​អនុ​ប៉ុស្តិ៍​ឃុំ​បឹង​ព្រះ និង​មាន​ប្រពន្ធ​ឈ្មោះ នុ​ត ស៊ី​ណា អាយុ​45​ឆ្នាំ មុខរបរ​កសិករ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ លោក​អនុ​ប៉ុស្តិ៍ មិន​បាន​នៅផ្ទះ​ទេ គឺ​ជាប់​ប្រចាំការ​នៅ​ប៉ុស្តិ៍​រដ្ឋ ហើយ​ក្នុងផ្ទះ​មាន​តែ​ប្រពន្ធ​គាត់ ព្រមទាំង​កូន និង​ក្មួយ​2-3​នាក់​ប៉ុណ្ណោះ​។ នៅ​ពេល​កើតហេតុ​នោះ ប្រពន្ធ​លោក​អនុ​ប៉ុស្តិ៍​កំពុង​ដេក​ក្នុងផ្ទះ​សុខ​ៗ ស្រាប់តែ​ឃើញ​បុរស​2​នាក់​ចូល​ដល់​ក្នុងផ្ទះ​ប្រដាប់​ដោយ​កាំភ្លើងខ្លី​2​ដើម​មិន​ស្គាល់​ម៉ាក បាន​ភ្ជង់​គំរាម​ម្ចាស់ផ្ទះ​ឱ្យ​យក​លុយ និង​មាសប្រាក់​ឱ្យ​គេ បើ​មិន​យក​ឱ្យ​គេ​ទេ គេ​នឹង​បាញ់​សម្លាប់​ចោល​។

ប្រភព​ដដែល​បន្ត​ថា ដោយ​ភ័យ​ខ្លាច​ក្រុម​ចោរ​សម្លាប់ ទើប​ស្ត្រី​ជា​ម្ចាស់ផ្ទះ​យក​សោរ​ហឹប​ចាក់​យក​លុយ​ក្នុង​ហឹប​ចំនួន​5800​ដុល្លារ​ឱ្យទៅ​ចោរ​ទាំងអស់ ឯ​ក្រុម​ចោរ​ពេល​បាន​លុយ​ហើយ​ក៏​នាំ​គ្នា​ចេញ​មក​ក្រៅ ជិះ​ម៉ូតូ​ឆ្ពោះទៅ​ទិស​ខាងលិច​បាត់​ទៅ ដោយ​មិន​បាន​ផ្ទុះអាវុធ ឬ​វាយ​ធ្វើបាប​ជន​រង​គ្រោះ​ឡើយ​។

ក្រោយ​ពី​ក្រុម​ចោរ​ចេញ​ផុត​ភ្លាម ស្ត្រី​រង​គ្រោះ​ក៏​ទូរស័ព្ទ​ប្រាប់​ប្តី​ភ្លាម ហើយ​ក៏​មានការ​ពង្រាយ​កម្លាំង​ចេញ​ស្ទាក់​ចាប់ចោរ​ដែរ តែ​មិន​ទទួល​បាន​លទ្ធផល ដោយ​ក្រុម​ចោរ​បាន​រត់គេច​ខ្លួន​បាត់​អស់​ដោយ​សុវត្ថិភាព​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ