ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អ៊ូ ច័ន្ទរ័ត្ន ស្វាគមន៍​បង្កើត​យន្តការ​សង់​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ តែ​ស្នើ​ឲ្យ​មាន​យន្តការ​ស៊ើបអង្កេតឲ្យបានច្បាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​បង្កើត​យន្តការ​ឲ្យ​មានការ​ត្រួតពិនិត្យ ការ​សាងសង់​អគារ និង​សំណង់​អគារ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​បង្កើត​យន្តការ​ឲ្យ​មានការ​ត្រួតពិនិត្យ ការ​សាងសង់​អគារ និង​សំណង់​អគារ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ និង​លោក​បាន​ស្នើ​ឲ្យ​មាន​ស៊ើបអង្កេត​ពី​មូលហេតុ​នៃ​ការ​បាក់​អគារ​កម្ពស់​៧​ជាន់ នៅ​ព្រះ​សីហ​នុ​ឲ្យ​បាន​ច្បាស់លាស់ ។

ការ​ប្រកាស​របស់​លោក អ៊ូ ច័ន្ទ​រ័​ត្ន បន្ទាប់​ពី​លោក​ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​សរសរ​លិ​ខ​ត​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដើម្បី​បង្កើត​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ លោក​អ៊ូ ច័ន្ទ​រ័​ត្ន បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៨៩ ខែមិថុនា​នេះ​បាន​ស្វាគមន៍​ចំពោះ​យន្តការ​ទប់ស្កាត់​ការ​សាងសង់​អគារ និង​ការ​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​សំណង់​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

លោក​បាន​បញ្ជាក់​ថា​«​នេះ គឺជា​ការ​ត្រឹមត្រូវ​ក្នុង​ការ​មាន​យន្តការ​ទប់ស្កាត់​ការ​សាងសង់​នៅ​ព្រះ​សីហ​នុ ហើយ​ខ្ញុំ​ចង់​ឃើញ​មាន​ស៊ើប​សង្កេត​នៃ​ការ​រលំ​បាក់​អគារ​ថា តើ​មាន​ហេតុ​អ្វី​នៅ​ពី​ក្រោ យ​នៃ​ការ​រលំ​បាក់​អគារ​ច្បាស់លាស់ និង​ប្រើ​យន្តការ ហើយ​មិន​បានការ គឺ​ត្រូវ​រៀបចំ​យន្តការ​ថ្មី ទៀត ហើយ​បើ​មាន​យន្តការ​ហើយ​មានការ​អនុវត្ត​មិន​ត្រឹមត្រូវ ត្រូវ​មាន​វិធានការ​» ។ លោក​បញ្ជាក់​បន្ថែម​ថា​« ខ្ញុំ​ស្វាគមន៍​ចំពោះ​ការ​យកចិត្តទុកដាក់​ចំពោះ​ករណី​នេះ​ក្នុង​ការ​គ្រប់គ្រង ខ្ញុំ​ឯកភាព ចំពោះ​លោក​រដ្ឋមន្ត្រីក្រសួង​ដែនដី​» ។

យ៉ាងណា​ក្តី​លោក អ៊ូ ច័ន្ទ​រ័​ត្ន ក៏​បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​ករណី​នៃ​ការ​រលំ​បាក់​អគារ​ដោយសារ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មានការ​ស៊ើបអង្កេត​ច្បាស់លាស់​ណាមួយ​នៅឡើយ បែរជា​លោក យន្ត មីន ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ទៅ​វិញ ករណី​នេះ​ហាក់ដូចជា​មានការ​លឿន​ពេក​ក្នុង​ការ​សម្រេចចិត្ត ។ ជាមួយ​គ្នា​នោះ​ដែរ ក៏​បាន​លើក​ឡើង​ថា ការ​ផ្លាស់​ប្តូរ​អភិបាលខេត្ត គឺជា​រឿង​មួយ​ល្អ ហើយ​ការ​ដាក់​អភិបាលខេត្ត​ថ្មី​អាច​មាន​ប្រសិទ្ធភាព ឬ​យ៉ាងនោះ​គ្រាន់​ជា​ការ​ចាំ​មើល​ដូច​គ្នា ។

ប្រ​សិន​មាន​វិធានការ​ច្បាស់លាស់​នោះ​ក៏​មិន​ទទួល​បាន​ជោគជ័យ​ដែរ ។ អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ក៏​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​មានការ​ស៊ើបអង្កេត​ច្បាស់លាស់​ចំពោះ​ករណីរ​លំបាក់​អគារ​នេះ ដើម្បី​ចង់​ឲ្យ​ដឹង​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ខិលខូច​ណាមួយ ឬ​ពាក់ព័ន្ធ និង​ការ​ធ្វេសប្រហែស​របស់​អាជ្ញាធរ ។ ហើយ​ប្រសិនបើ​មានការ​ពាក់ព័ន្ធ​មែន គួរ​ត្រូវ​មានការ​ពិន័យ ដាក់ទោស​ទណ្ឌ​ផ្នែក​រដ្ឋបាល ឬ​ដាក់ទោស​ព្រហ្មទណ្ឌ បើ​មាន​ពាក់ព័ន្ធ និង​ដាក់ទោស បើ​មាន​ករណី​អំពើ​ពុក​រលួយ ។​លោក​ថា ក្រោយ​ករណី​នេះ​កើតឡើង​មិន​ទាន់​មាន​វិធានការ​អ្វី​ច្បាស់លាស់​ក្រៅពី​ផ្តល់​ថវិកា​ដល់​គ្រួសារ​អ្នក​ស្លាប់​ដោយសារ​អគារ​បាក់​សង្កត់​ស្លាប់ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង បន្ទាប់​មាន​ហេតុការណ៍​រក​លំបាក់​អគារ​កម្ពស់​៧​ជាន់ នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២៨​នាក់ និងរ បួស​២៦​នាក់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ