ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឡាន​ដឹក​ដី​ចាក់​លុប​ប្រឡាយ ត្រូវ​បាន​ជើង​ខ្លាំង​មក​រំដោះ តើ​ចេញពី​ប្រភព​ណា ?

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​កងរាជអាវុធហត្ថ​មួយ​រូប និង​ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​ផង​នោះ ត្រូវ​បាន​មហាជន​ដាក់​ងារ​ថា «​ជា​ស្តេច​ក្រាញ់​» បន្ទាប់​ពី​មន្ត្រី​រូប​នេះ​បាន​ប្រើ​អំណាច​ដែល​ខ្លួន​មាន​បំពាន​ទៅ​លើ​រាជការ​សាធារណៈ​ក្នុង​ពេល​បំពេញភារកិច្ច​។ ការ​ប្រើ​អំណាច​រំលោភ សមត្ថកិច្ច និង​រដ្ឋបាល​ស្រុក​នេះ…

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​កងរាជអាវុធហត្ថ​មួយ​រូប និង​ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​ផង​នោះ ត្រូវ​បាន​មហាជន​ដាក់​ងារ​ថា «​ជា​ស្តេច​ក្រាញ់​» បន្ទាប់​ពី​មន្ត្រី​រូប​នេះ​បាន​ប្រើ​អំណាច​ដែល​ខ្លួន​មាន​បំពាន​ទៅ​លើ​រាជការ​សាធារណៈ​ក្នុង​ពេល​បំពេញភារកិច្ច​។ ការ​ប្រើ​អំណាច​រំលោភ សមត្ថកិច្ច និង​រដ្ឋបាល​ស្រុក​នេះ គឺ​បន្ទាប់​ពី​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ស្ទាក់​រំដោះ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​តាម​ផ្លូវ​ពី​សមត្ថកិច្ច​នគរបាល បន្ទាប់​ពី​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ឃាត់ ហើយ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់​។

ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រួច​មួយ​រូប​បានឱ្យ​ដឹង​ថា ដោយ​មានការ​លើក​ឡើង​ក្នុង​វេទិកាសាធារណៈ​អំពី​ការ​ចាក់​ដី​លុប​អូរ​របស់​រដ្ឋ​ពី​សំណាក់​លោក​ម៉ែ​ន ភី​រី​ណា ដែល​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត និង​ជា​មេបញ្ជាការ​ស្រុក​ភ្នំស្រួច​ផង​នោះ ទើប​កាលពី​ថ្លៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ លោក​អភិបាលស្រុក​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ឃាត់​រថយន្ត​ដឹក​ដី​របស់​លោក​ម៉ែ​ន ភី​រី​ណា បាន​មួយ​គ្រឿង​មក​រក្សា​ទុក​ត្រៀម​បញ្ជូន​ទៅ​ជំនាញ​មន្ទីរ​សាធារណការ​ខេត្ត ចាត់ការ​តាម​នីតិវិធី ។

ប្រភព​បន្ត​ថា ក្រោយ​ពេល​ឃាត់​បាន​មួយ​ថ្ងៃ ម​ត្ថ​កិច្ច​បាន​កសាង​ឯកសារ ដើម្បី​បញ្ជូន​ទៅ​ជំនាញ​សាធា​រណការ លុះ​សមត្ថកិច្ច​នគរបាល និង​មន្ត្រី​ស្រុក ធ្វើ​ដំណើរ​នាំ​រថយន្ត​ដល់​ចំណុច​វត្ត​គ្រួ​ស ឃុំ​កា​ហែង ស្រុក​​សំរោង​ទង ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ជិះ​រថយន្ត​២​គ្រឿង​មក​ស្ទាក់​រំដោះ​យក​រថយន្ត​បែន​នោះ​ទៅ​បាត់។

ប្រភព​ដដែល​បាន​បន្ត​ថា រថយន្ត​បែន​ដឹក​ដី​របស់​លោក​ម៉ែ​ន ភី​រី​ណា ដែល​មាន​តួនាទី​ជា​មេបញ្ជាការ​រង​ប៉េ​អឹ​ម​ស្រុក​ភ្នំស្រួច ដែល​ធ្វើ​សកម្មភាព​ចាក់​អាច​ម៌​ដី និ​លុប​ទាំង​ប្រឡាយ​របស់​រដ្ឋ​ជិត​ស្ពានថ្ម​ក្នុង​ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​ខុសច្បាប់ ទើប​គណៈ​បញ្ជាការ​ឯកភាព​ចុះ​ឃាត់ និង​បញ្ជូន​បន្ត​ទៅ​ឲ្យ​មន្ទីរ​សាធារណ​ការ​ខេត្ត ចាត់ការ​តាម​នីតិវិធី ប៉ុន្តែ​ត្រូវ​បក្ខពួក​លោក​មេបញ្ជាការ​រង​ប៉េ​អឹ​ម ស្ទាក់​រំដោះ​យក​ទៅ​បាត់​។

ដោយឡែក​មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រួច​មួយ​រូប​បាន​បង្ហើប​ក្នុង​លក្ខខណ្ឌ​មិន​ចេញ​ឈ្មោះ​ថា «​នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ មាន​មនុស្ស​មួយ​ក្រុម​ដែល​គេ​ស្គាល់​ថា ជា​បក្ខពួក​កូនចៅ​របស់​លោក​មេបញ្ជាការ​រង​ប៉េ​អឹ​ម​ស្រុក​ភ្នំស្រួច បាន​នាំ​គ្នា​ស្ទាក់​រំដោះ​យក​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​ដែល​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ឃាត់​ទុក រួច​បញ្ជូន​ទៅ​មន្ទីរ​ជំនាញ​ចាត់ការ​បន្ត ពេល​បញ្ជូន​ផុត​ពី​ស្រុក​បន្តិច​»​។

ចំណែក​លោក ហន ពិសិដ្ឋ អភិបាលស្រុក​ភ្នំស្រួច​បាន​ប្រាប​ឲ្យ​ដឹង​ថា «​ក្រោយ​ពី​មាន​លើក​ឡើង​ក្នុង​វេទិកាសាធារណៈ ក្រុមការងារ​ថ្នាក់​ជាតិ គឺ​គេ​លើក​ចំណុច «​ដី​អូរ​នៅ​ភូមិ​ព្រៃស្តុក ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​» នេះ​តែ​ម្តង​។ ខ្ញុំ​បាន​ដឹកនាំ​កម្លាំង​ឃាត់​បាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ក្រោយ​ពេល​បញ្ជូន​ដល់​ចំណុច​វត្ត​គ្រួ​ស ត្រូវ​មនុស្ស​ក្រុម​តូច​ស្ទាក់​យក​រថយន្ត ហើយ​គេច​បាត់​»​។

អភិបាលស្រុក​ភ្នំស្រួច​បញ្ជាក់​ថា «​ករណី​លោក ម៉ែ​ន ភី​រី​ណា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច ចាក់​ដី​នេះ គឺ​អត់​ច្បាប់​ទាំងអស់​។ ទោះ​ឃាត់​ក៏​នៅ​បំពាន​ចាក់​ដែរ​»​។ តាម​ការ​បង្ហើប​ពី​មន្ត្រី​សាលាស្រុក​មួយ​រូប គឺ «​ករណី​នេះ ក៏​មានការ​អន្តរាគមន៍ និង​មាន​អំណាច​ដោះ​លែង​រថយន្ដ​ដែរ តែ​ខាង​ស្រុក​មិន​ឯក​ភាព​»​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ