ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ បើ​ទណ្ឌិត​សម រ​ង្ស៊ី ចូល​ស្រុក​នឹង​ត្រូវ​ជំលៀស​តាម​ច្រក​ណាមួយ​មិន​ឲ្យ​សកម្មជន​ឃើញ​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​អះអាង​ថា គ្មាន​ការ​ចរាចរ​អ្វី​ដូច​ជា ការ​ចង់បាន​របស់​ទណ្ឌិត សម រ​ង្ស៊ី នោះ​ទេ គឺ​បើក​ចូល​ស្រុក​មាន​តែ​អនុវត្ត​ច្បាប់ តែ​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​អះអាង​ថា គ្មាន​ការ​ចរាចរ​អ្វី​ដូច​ជា ការ​ចង់បាន​របស់​ទណ្ឌិត សម រ​ង្ស៊ី នោះ​ទេ គឺ​បើក​ចូល​ស្រុក​មាន​តែ​អនុវត្ត​ច្បាប់ តែ​ប៉ុណ្ណោះ គឺ​ចាប់​ដាក់គុក​ដោយ​មិន​ឲ្យ​សកម្មជន​ឃើញ​មុខ​នោះ​ទេ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី បាន​ដឹកនាំ គណៈប្រតិភូ​ទៅ​ជួប​សមាជិក​សភា​របស់​សហភាព​អឺរ៉ុប ហើយ​ថា នឹង​មា ន​ចូល​ស្រុក​វិញ ដោយ មាន​សមាជិក​សមាជិក​សភា​អឺរ៉ុប​អមដំណើរ​មក​កម្ពុជា​ទៀត​ផង ។

លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ មិថុនា​នេះ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ទណ្ឌិត​សម រ​ង្ស៊ី ចង់​ចូល​ទៅ​ចង់រក​ការ​ចរចា​ជាមួយ​អ្នក​កាន់​អំណាច​នោះ កុំ​អាល​និយាយ​បោក​គេ​ពី​ការ​ចរចា ត្រូវ​និយាយ​ថា ចូល​ទៅ​ហើយ​អនុវត្ត​ច្បាប់ ជា​មុន​សិន គឺ​ចូល​គុក​សិន ។ លោក​បញ្ជាក់​ថា «​ការ​បិទផ្លូវ​ចរចា គឺ​ទណ្ឌិត​រត់ចោលស្រុក​ទេ ជា​អ្នក បំផ្លាញ​វប្បធម៌​សន្ទនា ហើយ​ចុង​ក្រោយបង្អស់​ទណ្ឌិត​នេះ​បាន​និយាយ​ជា​សាធារណៈ​ថា អត់​ចរចា​ជាមួយ​ហ៊ុន សែន ទេ ទុក​ឲ្យ​ហ៊ុន សែន ចរចា​ជាមួយ​អន្តរជាតិ​ចុះ ។ ឥឡូវ​ដល់​ទាល់ច្រក ស្រាប់ តែ​ងាក​មក​ចង់រក​ការ​ចរចា​ដែល​ខ្លួនឯង​បំផ្លាញ​ចោល​ទៅ​ហើយ​នោះ​វិញ » ។

អ្នកនាំពាក្យ​ដដែល​បាន​បន្ត​ថា ការ​ចង់​ចរចា តែ​ដោយ​ដាក់​សម្ពាធ​ចង់​ចាប់បង្ខំ​ឲ្យ​មានការ​ចរចា​នោះ គឺជា​ក្បួន​ចាស់​ដែល​គេ​បាន​ប្រើ​តាំងពី​ទស​វរ​ត្ស​រ៍​ឆ្នាំ​៧០​មក​ម្ល៉េះ ហួស​សម័យ​ហើយ កុំ​ចង់​សាក នៅ​ខ្ចី​នយោបាយ​ណាស់ ។ ជាមួយ​គ្នា​នោះ លោក សុខ ឥ​សាន ក៏​បាន​លើក​ឡើង​ថា ៖« ចង់រក​កម្លាំង​ពី​ក្នុងស្រុក​ផង និង​ពី​ក្រៅ​ស្រុក​ផង ដើម្បី​យកឈ្នះ​បក្ស​កាន់​អំណាច​នោះ​មិន​អាច​ទៅ​រួច​ទេ ព្រោះ​នៅ​ក្នុងស្រុក​ជា​របស់​ស៊ី​ភី​ភី​អស់​ទៅ​ហើយ​នោះ ឯ​អ្នក​នៅ​ក្រៅ​ស្រុក​ម្នាក់​ៗ​ទឹកនោមផ្អែម ថ្លើម​យោង​តែ​ខ្លួន​មិន រួច​ផង​ទៅ​រក​ច្បាំង​អី​បាន​តែ​ស្រែក​ពី​ក្រៅ​មក​ទេតើ បានការ​អី ?​» ។

លោក​ក៏​បាន​គូសបញ្ជាក់​ថា បើ​មាន​អ្ន្ច​ក​ចង់ទៅ​ទទួល​ទណ្ឌិត​រត់ចោលស្រុក​នៅ​ពេល​ចូល​ស្រុក​នោះ​មិន​អាច​បាន​ជួប​មុខ​ទណ្ឌិត​នោះ​ទេ បាន​ត្រឹម​នៅ​ខាងក្រៅ​ព្រ​លាន​យន្តហោះ​ប៉ុណ្ណោះ ។ នៅ​ពេល​យន្តហោះ​ចុះ​ភ្លាម​សមត្ថកិច្ច​នឹ ង​ទៅ​យក​ទណ្ឌិត​ពី​ក្នុង​យន្តហោះ​មុនគេ ហើយ​ជំលៀស​ចេញ​តាម​ផ្លូវ​ណាមួយ​ដែល​សមត្ថកិច្ច​យល់​ឃើញ​ថា ងាយស្រួល​យក​ចេញ​ដោយ​គ្មាន​អ្នក​ណា​ដឹង​សោះឡើយ ។

លោក​សុខ ឥ​សាន​ក៏​បាន​លើក​ឡើង​ថា ការ​ប្រើ​ពាក្យស្លោក​ថា មិន​ចាត់​ទុក​ខ្មែរ​ណា​ជាស​ត្រូវ បាន​តែ​និយាយ​នោះ​ទេ ព្រោះ​នៅ​ពេល ដែល​ចូល​ទៅ​ក្នុងស្រុក គឺ ដើម្បី​ចាប់​អ្នក​ដែ ល​កំពុង​កាន់​អំណាច និង​ផ្តួលរំលំ​របប​សព្វថ្ងៃ​ចោល ។ តើ​ចាត់​ទុក​ខ្មែរ​កាន់​អំណាច​ជាស​ត្រូវ​ឬ ជា​ខ្មាំង​ឬ? ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ