ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ថា «​ចូល​ទៅ​​ចាប់​ផ្តួល​ក្នុង​បន្ទប់ទឹក គ្មាន​និយាយ​គ្នា​ប្រាប់​មុន​មួយ​ម៉ាត់ ទើប​នាង​… »

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រាច ឃាត់ខ្លួន​ជាក់ស្តែង​កាលពី​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​ជាប់ចោទ​ពី​បទ «​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​»…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រាច ឃាត់ខ្លួន​ជាក់ស្តែង​កាលពី​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​ជាប់ចោទ​ពី​បទ «​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​» ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​រូប​នោះ​ឈ្មោះ ហង្ស មុន្នី​ឧត្តម ( ហៅ​ដា ) អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ចំណែក​ជន​រង​គ្រោះ​អាយុ​១៦​ឆ្នាំ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ នារី​ដែល​អះអាង​ថា​ជា​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ថា មុន​កើតហេតុ នាង​បាន​ងើប​ពី​ដំណេក ហើយ​ដើរ​ចូល​បន្ទប់ទឹក​ក្នុងផ្ទះ​របស់​នាង ពេល​នោះ​ស្រាប់តែ​ឈ្មោះ​មុន្នី ឧត្តម ហៅ​ដា ចូល​ទៅ​ពីក្រោយ ហើយ​ចាប់​នាង​ផ្តួល រួច​ប៉ុនប៉ង​រំលោភ​តែ​ម្តង ដោយ​គ្មាន​បាន​និយាយ​ប្រាប់​មុន​មួយ​ម៉ាត់ ។

សេចក្តីរាយការណ៍​បន្ត​ថា ពេល​ឃើញ​សកម្មភាព​ជនសង្ស័យ​ធ្វើ​មក​លើ​នាង​យ៉ាង​កំរោល នាង​ក៏​បាន​រើ​បំរះ និង​ស្រែ​ឲ្យ​គេ​ជួយ ។ ពេល​នោះ​មាន​អ្នក​ជិតខាង និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ដល់​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ដែរ ខណៈ​ដែល​ជន​រង​គ្រោះ​មិន​ទាន់​មានការ​ខូចខាត​អ្វី​នោះ​នៅឡើយ​ទេ​។ គ្រាន់​តែ​ថា ជនសង្ស័យ​ចូល​ទៅ​ចាប់​នាង​ផ្តួល​ក្នុង​បន្ទប់ទឹក ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ គ្មាន​បាន​និយាយ​គ្នា​មួយ​ម៉ាត់​នោះ ទើបបាន​នាង​ខឹង​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ក្រោយមក​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ