ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​គាំទ្រ​ចំពោះ​ការ​វៀរចាក​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង

4 ឆ្នាំ មុន

ព្រះ​មានបុណ្យ​ទ្រង់​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​វៀរចាក​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​ទាំងឡាយ​។ នេះ​ក៏​ដោយសារ​តែ​ថា នៅ​ពេល​ណា​អ្នក​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​ហើយ អ្នក​អាច​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​មួយ​ដែល​ខ្លួន​មិន​គប្បី​ធ្វើ​ទាល់តែ​សោះ​ក្នុង​ជីវិត ។ ដូចនេះ​ដើម្បី​ធ្វើ​ជីវិត​ឱ្យ​មាន​ភាព​បរិសុទ្ធ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ទូន្មាន​មនុស្ស​គ្រប់​រូប​ឲ្យ​ព្យាយាម​រក្សា​នូវ​សិក្ខាបទ​ប្រាំ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដូច​តទៅៈ ១-​វៀរចាក​ការ​សម្លាប់សត្វ​មានជីវិត​ទាំងឡាយ…

ព្រះ​មានបុណ្យ​ទ្រង់​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​វៀរចាក​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​ទាំងឡាយ​។ នេះ​ក៏​ដោយសារ​តែ​ថា នៅ​ពេល​ណា​អ្នក​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​ហើយ អ្នក​អាច​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​មួយ​ដែល​ខ្លួន​មិន​គប្បី​ធ្វើ​ទាល់តែ​សោះ​ក្នុង​ជីវិត ។

ដូចនេះ​ដើម្បី​ធ្វើ​ជីវិត​ឱ្យ​មាន​ភាព​បរិសុទ្ធ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ទូន្មាន​មនុស្ស​គ្រប់​រូប​ឲ្យ​ព្យាយាម​រក្សា​នូវ​សិក្ខាបទ​ប្រាំ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដូច​តទៅៈ

១-​វៀរចាក​ការ​សម្លាប់សត្វ​មានជីវិត​ទាំងឡាយ ។

២-​វៀរចាក​ការ​កាន់​យក​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា ។

៣-​វៀរចាក​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ ។

៤-​វៀរចាក​ការ​និយាយ​ពាក្យ​កុហក ។

៥-​វៀរចាក​ការ​សេព​គ្រឿង​ស្រវឹង ឬ​សេព​គ្រឿងញៀន ។

សិក្ខាបទ​ទាំង​៥​នេះ​ជា​ក្រមសីលធម៌ ដែល​ពុទ្ធបរិស័ទ​គួរ​យក​មក​អនុវត្ត​ប្រតិបត្តិ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​ពុទ្ធបរិស័ទ​ក៏​មិន​ត្រូវ​អនុវត្ត​នូវ​ក្រមសីលធម៌​ទាំងនេះ​ដោយសារ​ការ​ខ្លាច​ទណ្ឌកម្ម​ដែរ ប៉ុន្តែ​ដោយសារ​ពួក​គេ​យល់​ច្បាស់​ថា ទ​ង្វើ​ដែល​ប្រាសចាក​ក្រមសីលធម៌ រមែង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​អ្នក​ដទៃ​ផង និង​ខ្លួនឯង​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ