ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សប្រជាជនកម្ពុជា​ ប្រកាន់ជំហរ​រក្សាសន្តិភាពការមិនឱនក្បាល​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា បាន​ប្រារព្ធ​ធ្វើ​មិ​ទ្ទី​ញរំឭក​ខួប​លើក​ទី​៦៨​ថ្ងៃ​ បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​(២៨​មិថុនា​១៩៥១-២៨​មិថុនា​២០១៩) នៅ​មជ្ឈមណ្ឌល​សន្និ​បាត ​និង​ពិព័រណ៍​កោះ​ពេជ្រ​។ មិ​ទ្ទី​ញ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​សម្ដេច​អគ្គ​មហា​ពញា​ចក្រី…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា បាន​ប្រារព្ធ​ធ្វើ​មិ​ទ្ទី​ញរំឭក​ខួប​លើក​ទី​៦៨​ថ្ងៃ​ បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​(២៨​មិថុនា​១៩៥១-២៨​មិថុនា​២០១៩) នៅ​មជ្ឈមណ្ឌល​សន្និ​បាត ​និង​ពិព័រណ៍​កោះ​ពេជ្រ​។ មិ​ទ្ទី​ញ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង
សំ​រិ​ន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានរដ្ឋសភា និង​លោក​ជំទាវ និង​សម្តេច​អគ្គ​មហា​​សេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​មិ​ទ្ទី​ញ​នេះ​មាន សម្តេច អនុប្រធាន​គណបក្ស លោក​-​លោកស្រី​ជាស​មាជិ​ក​ សមាជិ កា​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស លោក​-​លោកស្រី​ជា​ភ្ញៀវ​ជាតិ​-​អន្តរជាតិ លោក​-​លោក​ស្រី​ជា​សមាជិក​សមាជិកា​គណៈ​ក​មា្ម​ធិ​ការ​បក្ស​ប្រជាជន​កម្ពុជាព្រឹទ្ធសភា រដ្ឋសភា គណៈរដ្ឋមន្ត្រី មន្ទីរ ក្រសួង​​តំណាង​គណបក្ស​សម្ព័ន្ធភាព​នានា ព្រមទាំង​បងប្អូន​អ៊ិ​ស្លា​ម​សាសនិក​របស់​គណបក្ស​ប្រជាជនកម្ពុជា និង​សមាគម​អ៊ិ​ស្លា​ម​កម្ពុជា ។

នា​ឱកាស​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា «​តបស្នង​ទៅ​នឹង​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន ក្នុង​នាម​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សន្យា​ជា​ឱឡា​រិក​ប្តេជ្ញា​ពុះពារ​អនុវត្ត​នូវ​កម្មវិធី​នយោបាយ​សម្រាប់​ការ​កសាង​និង​ការពារ​មាតុភូមិ​ឆ្នាំ​២០១៨-​២០២៣ ដែល​បាន​ប្រកាស​ជូន​បងប្អូន​ជនរួមជាតិ​រួច​ហើយ​នោះ​ឲ្យ​បាន​សម្រេច​ជោគជ័យ​លើ​គ្រប់​វិស័យ ។

ក្នុង​ស្មារតី​នេះ គណបក្ស​ប្រកាន់​ជំហរ​ដ៏​មុ​ឺ​ង ម៉ាត់​ក្នុង​ការ​ថែរក្សា​នូវ​សន្តិភាព ស្ថិរភាព​ន​យោបាយ និង​សន្តិ​សុខ​ជាតិ ដែល​យើង​ប្រឹងប្រែងរកបាន​ដោយ​លំបាក​បំផុត​នេះ មិន​ឱ្យ​ក្រុមប្រឆាំង ជ្រុលនិយម​ដែល​ក្បត់​នឹង​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន ឬ​មជ្ឈដ្ឋាន​អគតិ​នៅ​ខាងក្រៅ​ណា​មក​បំផ្លាញ​ទៅ​វិញ​បាន​ឡើយ ទោះបីជា​ត្រូវ​បង់​ក្នុង​តម្លៃ​ណា​ក្តី ។គណបក្ស​ប្រជាជន​កម្ពុជា ប្ដេជ្ញា​ការពារ​យ៉ាង​រឹង​មាំ​នូវ​ឯករាជ្យ អធិប​តេយ្យ និង​បូរណភាព​ទឹកដី ហើយ​ប្រឆាំង​ការ​ជ្រៀតជ្រែក​របស់​បរទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ដែល​ជា​មូលហេតុ​ចម្បង​នាំ​មក​នូវ​គ្រោះថ្នាក់​មហន្តរាយ​សម្រាប់​ប្រទេស​យើង ។

សម្ដេច​តេ​ជោ​ថ្លែង​ទៀត​ថា កម្ពុជា​មិន​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ប្រទេស​ណា​នោះ​ទេយើង​មិន​ផ្ដល់​ឱកាស​សម្រាប់​ឱ្យ​បរទេស​មក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​យើង​ឡើយ ។​យើង​មិន​ត្រូវ​ឱនក្បាល​ចំពោះ​មុខការ​គាបសង្កត់​ឬ​ការ​គំរាមកំហែង​ណាមួយ​ឡើយ ។ យើង​ធ្លាប់​ទទួល​រង​រួច​មក​ហើយ​នូវ​ការ​ដាក់​ទណ្ឌកម្ម​ដ៏​អយុត្តិធម៌​បំផុត​ពី​សំណាក់​ប្រទេស​ក្រៅ ។ការ​មិន​ឱនក្បាល​របស់​យើង វា​ជា​កិត្តិយស​ជាតិ​របស់​យើង ។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដណ្តើម​យក​មក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិ​សេរីភាព​គ្រប់យ៉ាង និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស និង​បន្ត​ដើរទៅ​មុខ​ឥត​ងាករេ​លើ​មាគ៌​៌ា​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការ​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​ដែល​ស្រប​នឹង​ស្ថានភាព​ជាក់ស្ដែង​របស់​កម្ពុជា​ហើយ​ដែល​នោះ​គឺជា​សិទ្ធិ​ពេញលេញ និង​មិន​អាច​រំលោភ​បំពាន​បាន​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ជ្រើសរើស​ផ្លូវ​អភិវឌ្ឍន៍​របស់​ខ្លួន ។

សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា ប្រជា​ធិ​បតេ​យ្យ​និង​សិទ្ធិ​សេរីភាព​ពិតប្រាកដ គឺ​ស្ថិត​នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ​របស់​ប្រជាជាតិ ជោគជ័យ​នៃ​ដំណើរការ​សន្តិភាព និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ ព្រមទាំង​ការ​ប្រតិបត្តិ​នូវ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​របស់​កម្ពុជា ពុំ​មែន​ស្ថិត​លើ​ពាក្យ​សម្ដី​វាយតម្លៃ​ដោយ​អគតិ​របស់​បុគ្គល​ឬ​មជ្ឈដ្ឋាន​ណា​នោះ​ឡើយ​។ ប្រជាជន​កម្ពុជា បាន​ទទួល​ថែរក្សា​ពូន​ជ្រំ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​របស់​ខ្លួន​រយៈពេល​៤០​ឆ្នាំ​មក​ហើយ ដូច្នេះ​យើង​ដឹង​ហើយ​ថា​យើង​ត្រូវធ្វើ​ដូច​ម្ដេច ដើម្បី​ការពារ​និង​ពង្រឹង​ប្រជាធិបតេយ្យ​ទៅ​មុខ​ទៀត ។

គណបក្ស​ប្រជាជន​កម្ពុជា​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បណ្ដា​ប្រទេស​ជាមិត្ត ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​អន្តរជាតិ ហើយ​កំពុង​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​ជាមួយ​កម្ពុជា ដើម្បី​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​កម្ពុជា​ផង និង​ដើម្បី​បុព្វហេតុ​សន្តិភាព​សន្តិសុខ វឌ្ឍនភាព និង​វិបុលភាព ។ ព្រម​ជា​មួយ​នេះ​យើង​សង្ឃឹមថា ប្រទេស​មួយ​ចំនួន​ដែល​នៅ​តែ​មាន​ទស្សនៈ​ខុសឆ្គង​ចំពោះ​ដំណើរ​ប្រព្រឹត្ត​ទៅ​ដ៏​ល្អ និង​ត្រឹមត្រូវ​នៃ​ប្រជា​ធិ​ប​តេ​យ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា ហើយ​បានប្រើប្រាស់​ហេតុផល​នយោបាយ​មក​ដាក់​ជា​លក្ខខណ្ឌ​ផ្សេង​ៗ​ឲ្យ​យើង​ធ្វើ​តាម ដែល​មិន​ស្រប​ទៅ​នឹង​ស្ថានភាព​ពិត​នៅ​កម្ពុជា ក៏​ដូច​បំណងប្រាថ្នា​របស់​ប្រជាជន​នោះ នឹង​ទទួលយក​ការ​ពិត គោ រ​ព​ដល់​អធិបតេយ្យ​និង​សិទ្ធិ​ស្វ័​យស​ម្រេច​របស់​កម្ពុជា ហើយ​រួម​វិភាគទាន​ពិតប្រាកដ​ទៅ​ក្នុង​ដំណើរការ​ពង្រឹង​សន្តិភាព លទ្ធិប្រជាធិបតេយ្យ​និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ។

សម្ដេច​តេ​ជោ ហុ​៊​ន សែន បាន​អំពាវនាវ​ដល់​គណៈកម្មាធិការ​គណបក្ស​នៅ​គ្រប់​ថ្នាក់ មន្ត្រី និង​សមាជិក​សមាជិកា​គ្រប់​រូប សូម​លើកកម្ពស់​ប្រពៃណី​ស្នេហា​ជាតិ ស្រឡាញ់​ប្រជាជន ខិតខំ​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ការ​បន្ត​ចូលរួម​សកម្ម​ក្នុង​ការ​កសាង​គណបក្ស​ឲ្យ​កាន់តែ​រឹង​មាំ​លើ​គ្រប់​វិស័យ សំដៅ​លើកកម្ពស់​សមត្ថភាព​ដឹកនាំ​របស់​គណបក្ស​ឲ្យ​បាន​សម្រេច​សមិទ្ធផល​ធំ​ៗ​ថ្មី​ៗ​ទៀត ។

ទន្ទឹម​នឹង​នេះ សម្ដេច​តេ​ជោ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងមូល សូម​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ជុំវិញ​រាជរដ្ឋាភិបាល នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​អង្គ​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​យើង ដើម្បី​កសាង​និង​ការពារ​មាតុភូមិ​កម្ពុជា ឱ្យ​ឈាន​ទៅ​មុខ​ឆ្ពោះទៅ​រក​អនាគត​ដ៏​រុងរឿង ក្លាយជា​អារ្យ​ប្រទេស​មួយ​នៅ​ក្នុង​តំបន់ ជា​សង្គម​ប្រកបដោយ​ភាព​សុខដុមរមនា និង​សេចក្តី​ស្រឡាញ់ ដោយគ្មាន​​ការ​កើត​មាន​ជា​ថ្មី​នូវ​សង្គ្រាម អំពើ​ប្រល័យពូជសាសន៍ និង​ការ​បែកបាក់​ផ្ទៃក្នុង​ជាតិ​ដូច​ពេល​មុន​ទៀត ៕

អត្ថបទសរសេរ ដោយ