ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត​ម្នាក់​ថា៖ ​​កន្លែងរួមភេទ គ្មាន​ទីណា​ល្អ​ជាង​ក្នុងផ្ទះ​បាយ​ឡើយ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​ម្នាក់​បាន​ប្រាប់​ថា ការ​រួម​ភេទ​នៅ​ក្នុង​បន្ទប់​គេង ឬ​នៅ​កន្លែង​ណា​ផ្សេង​ទៀត មិនល្អ​ដូច​ជា​ការ​រួម​ភេទ​នៅ​ក្នុងផ្ទះ​បាយឡើយ​ ។ លោក​វេជ្ជបណ្ឌិត…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​ម្នាក់​បាន​ប្រាប់​ថា ការ​រួម​ភេទ​នៅ​ក្នុង​បន្ទប់​គេង ឬ​នៅ​កន្លែង​ណា​ផ្សេង​ទៀត មិនល្អ​ដូច​ជា​ការ​រួម​ភេទ​នៅ​ក្នុងផ្ទះ​បាយឡើយ​ ។ លោក​វេជ្ជបណ្ឌិត Shah​zadi Harper ឯកទេស​ខាង​ការ​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​ស្ត្រី​ដោយ​ការ​អស់​រដូវ​និង​បម្រែបម្រួល​អរ​ម៉ូ​ន បាន​ប្រាប់​សារព័ត៌មាន The Star ថា យើង​គ្រប់​គ្នា​គួរតែ​ធ្វើ​រឿង​ក្តៅ​សាច់​នៅ​ក្នុង​ផ្ទះបាយ ច្រើន​ជាង​នៅ​ក្នុង​បន្ទប់​គេង​។

លោក​មិន​បាន​ប្រាប់​ឱ្យយើង​ធ្វើ​បែប​នេះ​ភ្លាម​ៗ​ក្រោយ ឬ​មុន​ពេលបាយ​ល្ងាច​នោះ​ទេ​ ។ តែ​យើង​គួរតែ​ធ្វើ​វា​នៅ​ពេល​សម​ស្រប​មួយ​។ មូលហេតុ​ដែល​ការ​រួម​ភេទ​នៅ​ក្នុង​ផ្ទះបាយ​ល្អ​ជាង​នៅ​ក្នុង​បន្ទប់​គេង គឺ​មក​ពី​វា​ជួយ​ដុត​កាឡូរី​បាន​ច្រើន​ជាង ​។

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា​៖ “​ផ្ទះបាយ​គឺជា​បន្ទប់​មួយ​ល្អ​បំផុត​សម្រាប់​ការ​រួម​ភេទ​។ វា​អាច​ជួយ​ដុត​ខ្លាញ់​បាន​ច្រើន ដោយ​រួម​ភេទ​លើ​កៅអី​តុ​បាយ​។ ខាង​ប្រុស​អង្គុយ​លើ​កៅអី ខណៈ​ដែល​ខាង​ស្រី​អង្គុយ​ពីលើ​ខាង​ប្រុស រួច​ធ្វើ​ប្រ​តិ​ប​តិ្ត​ការ​។ ការ​ធ្វើ​បែប​នេះ ខាង​ស្រី​ចំណេញ​បាន​ដុត​ខ្លាញ់​ច្រើន​ជាង​ខាង​ប្រុស​។​

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ​។ វា​ជា​រឿង​ប្លែក​មួយទៀត​ហើយ ដោយ​កាលពី​ពេល​ថ្មី​ៗ​នេះ គេ​រក​ឃើញ​ថា ១​ភាគ​៥ នៃ​ប្រជាជន​អង់គ្លេស​ចូល​ចិត្ត​ស្តាប់​កាស AirPod ពេល​កំពុង​រួម​ភេទ ខណៈ​ដែល​អ្នកខ្លះ​ទៀត ចូល​ចិត្ត​រួម​ភេទ​ជា​លក្ខណៈ Outdoor ព្រោះតែ​ចង់​ស្រែក​ឱ្យ​លឺ​ៗ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ