ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ចាប់​ភ្លាម​…​ក្រោយ​រក​ឃើញ​ថា ទីតាំង​នេះ​​បាន​«​ភូត​កុហក​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​អាជ្ញាធរ​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ចុះ​ទី​បង្ក្រាប​ទីតាំង​អុ​ី​ន​ធើ​ណេ​ត​មួយ​កន្លែង​យីហោ​«CH Net» ដែល​​បាន​សុំ​ច្បាប់ថា ​បើក​អាជីវកម្ម (​សេវា​អុ​ី​ន​ធើ​ណេ​ត​វិស័យ​ព័ត៌មាន​) ប៉ុន្តែ​ក្រោយ​ពី​ទទួល​បានការ​អនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ បែរជា​ដំណើរការ​ល្បែង​ហ្គេ​ម​បាញ់​ត្រី​ស៊េរី​ទំនើប​ៗ​ទៅ​វិញ​។​…

រាជធានី​ភ្នំពេញ​ ៖ ​អាជ្ញាធរ​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ចុះ​ទី​បង្ក្រាប​ទីតាំង​អុ​ី​ន​ធើ​ណេ​ត​មួយ​កន្លែង​យីហោ​«CH Net» ដែល​​បាន​សុំ​ច្បាប់ថា ​បើក​អាជីវកម្ម (​សេវា​អុ​ី​ន​ធើ​ណេ​ត​វិស័យ​ព័ត៌មាន​) ប៉ុន្តែ​ក្រោយ​ពី​ទទួល​បានការ​អនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ បែរជា​ដំណើរការ​ល្បែង​ហ្គេ​ម​បាញ់​ត្រី​ស៊េរី​ទំនើប​ៗ​ទៅ​វិញ​។​

ករណីនេះ ​បាន​បង្ក​ឲ្យ​អ្នក​ភូមិ​ទាស់ចិត្ត​ខឹងសម្បារ​លួច​ប្រាប់​ដល់​អា​ជ្ញ​ធរ​ខណ្ឌ​ខាងលើ​ចុះ​ទៅ​ធ្វើការ​ស្រាវ​ជ្រាវ​រហូត​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ដោយ​រឹបអូស​យក​សម្ភារៈ​ពាក់ព័ន្ធ​និង​ការ​បម្រើ​ឲ្យ​ល្បែង​ហ្គេ​ម​ទាំងអស់​ផង​ដែរ​។​ក្នុង​នោះ​រួម​មាន កុំព្យូទ័រ​ចំនួន​២៧​គ្រឿង កៅអី​ចំនួន​២៩ និង​ដៃ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៧​គ្រឿង​នាំ​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រតិបត្តិការ​នោះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥៥​នាទី​យប់​ថ្ងៃ​២៨ មីនា ហើយ​ទីតាំង​អុ​ី​ន​ធើ​ណេ​ត​យីហោ​«CH Net» នោះ​ស្ថិត​នៅ​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្ន​ពេញ ​។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ​ទីតាំង​ខាងលើ​ទើបតែ​ដំណើរការ​បាន​រយៈពេល​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ​ដោយ​សុំ​ច្បាប់​អាជីវកម្ម​ផ្សេង លុះដល់​ពេល​ដំណើរការ​ផ្សឹ​ង​ទៅ​វិញ​ខុស​ទៅ​និង​គោល​ការ​ការណ៍​អនុញ្ញាតិ​ច្បាប់ បន្ទាប់​ពី​ស៊ើប​ដឹង​បែប​នេះ​ទើប​ចុះ​បង្ក្រាប​តែ​ម្ដង​។

​ចំណែក​ម្ចាស់​ទីតាំង​ខាងលើ ​គឺជា​ជនជាតិ​ចិន ប៉ុន្តែ​នៅ​ក្នុង​វិញ្ញាបនបត្រ​អនុញ្ញាត​អាជីវកម្ម​មានឈ្មោះ​ហ៊ុន គឹ​ម​ជាតិ ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ ហើយ​មិន​ត្រូវ​បាន​ឃាត់ខ្លួន​ទេ ព្រោះ​ពេល​កម្លាំង​ចុះ​ទៅ​ដល់​មិន​បាន​ឃើញ​ម្ចាស់​រូប​នេះ ​ស្ថិត​នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​នោះ​ឡើយ មាន​តែ​បុរស​អ្នក​មើល​ការ​ខុស​ត្រូវ​ទីតាំង​ម្នាក់​ឈ្មោះ​ព្រំ ណា​រាជ្យ ប៉ុណ្ណោះ​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ