ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លួចដឹក​ជ្រូក​ពីវៀតណាមមក​ទាំងយប់…​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពី​វេលា​ម៉ោង​៧​និង​០៥​នាទី​យប់​​នៅ​ថ្ងៃ​ទី​២៨​​មិថុនា​ នៅ​ចំណុច​ភូមិ​បុស​ផ្លាំ​ង ឃុំ​បុស​មន ស្រុក​រំដួល​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រំដួល​​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ថ្នា​ធ្នង់ កម្លាំងយោធា​ការពារ​ព្រំដែន​ និង​មន្ត្រី​បសុសត្វ​ស្រុក​រំដួល​…

ខេត្តស្វាយរៀង​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពី​វេលា​ម៉ោង​៧​និង​០៥​នាទី​យប់​​នៅ​ថ្ងៃ​ទី​២៨​​មិថុនា​ នៅ​ចំណុច​ភូមិ​បុស​ផ្លាំ​ង ឃុំ​បុស​មន ស្រុក​រំដួល​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រំដួល​​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ថ្នា​ធ្នង់ កម្លាំងយោធា​ការពារ​ព្រំដែន​ និង​មន្ត្រី​បសុសត្វ​ស្រុក​រំដួល​ ចុះបង្ក្រាប​ករណី​ជួញដូរ​សត្វ​ជ្រូក​ឆ្លង​ដែន​ខុស​ច្បាស់​ពី​ប្រទេស​វៀតណាមទៀត ដោយឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ​រួមទាំង​វត្ថុ​តាង​​​ម៉ូតូ​៣​គ្រឿង និងសត្វ​​ជ្រូក​​៥​ក្បាល ​។​

បើ​តាម​មន្ត្រី​ពេទ្យសត្វ​ស្រុក​រំដួល​បាន​ឱ្យ​ទៀត​ថា ក្រោយ​ពីរ​សមត្ថកិច្ច​សាកសួរ​ជន​ទាំង​៣​នាក់​ឆ្លើយ​ថា ជ្រូក​ទាំង​​៥​ក្បាល​នេះ ​ជា​របស់​ឈ្មោះ​ឃួ​ន ​សាត ពួក​គេ​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​ដឹក​តែ​ប៉ុណ្ណោះ​ ។

​ប្រភពដដែលបន្ត​​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុ​តាង​ មក​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​ ដើម្បីពិនិត្យនិងចាត់ការតាមច្បាប់ ។(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ