ការសិក្សាមួយរបស់សហរដ្ឋអាមេរិកដែលបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ British Medical Journal បង្ហាញថា បណ្តាស្ត្រីដែលចូលចិត្តអង្គុយយូរៗរៀងរាល់ថ្ងៃ ប្រឈមនឹងគ្រោះថ្នាក់ពីជំងឺកំណកដុំឈាម២-៣ដង ។
ការសិក្សាបានគូសបញ្ជាក់ថា បណ្តាស្ត្រីដែលអង្គុយច្រើនជាង៤១ម៉ោងក្នុងមួយសប្តាហ៍ អត្រាប្រឈមនឹងគ្រោះថ្នាក់ពីជំងឺខាងដើមគឺមានកាន់តែច្រើន ។
រោគឈាមកកក្នុងសរសៃរឈាមបង្កឡើងនៅពេលដែលផ្ទៃសរសៃរឈាមត្រូវបានបំផ្លាញ(តាមរយៈរបួស មានដូចជា ការបាក់ឆ្អឹងឬក៏ការវះ
កាត់)។ មួយវិញទៀតវាក៏អាចបង្កឡើងខណៈល្បឿនលំហូររបស់ឈាមមានសភាពយឺតខ្លាំង ។ ការនៅស្ងៀមមួយកន្លែងយូរពេកគឺជាហេតុនាំឱ្យឈាមហូរយឺតផងដែរ ។
លោកសាស្ត្រាចារ្យប៊ីវើលី ហាន់ អ្នកពិគ្រោះយោបល់មកពីមន្ទីរពេទ្យ Guy’s & StThomas’ Hospitalsនៅទីក្រុងឡុងដ៍បាននិយាយថា៖«បុគ្គលអង្គុយធ្វើការ៩០នាទីឬច្រើនជាង លំហូរឈាមក្រោយក្បាលជង្គង់ថយចុះ៥០ភាគរយ ខណៈឱកាសកើតមានរោគឈាមកកក្នុងសរសៃរឈាម(deep vein thrombosis ហៅកាត់ DVT)កើនឡើង ។ វាជាការសំខាន់ដែលគេគួរតែឈប់សម្រាកឱ្យបានទៀងទាត់រៀងរាល់១ម៉ោងឬ១ម៉ោងកន្លះម្តងដោយក្រោកចេញពីកៅអី ដើរទៅមកបន្តិចបង្វឹលក.ជើង ហើយរលាស់សាច់ដុំកំភួនជើងជាដើម»៕
ចែករំលែកព័តមាននេះ