ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈ​អំពី​លុយ​ដែល​ធ្វើ​អោយ​អ្នក​មិន​អាច​ក្លាយជា​អ្នកមាន

4 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ចង​ដោយ​ទស្សនៈ និង​គំនិត​របស់​អ្នក​នៅ​ជុំវិញ​ខ្លួន​។ ឧទាហរណ៍​ដូច​ជា​អ្នក​ដែល​កើត​ក្នុង​គ្រួសារ​ក្រីក្រ​អាច​នឹង​គិត​ថា ខ្លួន​ប្រហែលជា​មិន​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឲ្យ​ជីវភាព​ខ្លួន​កាន់តែ​ប្រសើរ​ឡើង​ដូច​មនុស្ស​មក​ពី​គ្រួសារ​ធូរធារ​ឡើយ ។ វា​ជា​រឿង​ធម្មតា​ដែល​មនុស្ស​ជា​ច្រើន​ធ្លាក់​ក្នុង​អន្ទាក់​នេះ ព្រោះ​ទស្សនៈ​ដែល​យើង​មាន​លើ​អ្វីមួយ​ប៉ះពាល់​ដល់​សកម្មភាព​របស់​យើង​ដែរ ។ ប្រសិនបើ​អ្នក​ចង់​ផ្លាស់​ប្តូរ​ស្ថាន​ការ​ហិរញ្ញវត្ថុ​របស់​អ្នក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង អ្នក​គួរតែ​ជៀសវាង​ទស្សនៈ​លុយ​ខាងក្រោម​ដែល​ឃុំឃាំង​មនុស្ស​ជា​ច្រើន…

មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ចង​ដោយ​ទស្សនៈ និង​គំនិត​របស់​អ្នក​នៅ​ជុំវិញ​ខ្លួន​។ ឧទាហរណ៍​ដូច​ជា​អ្នក​ដែល​កើត​ក្នុង​គ្រួសារ​ក្រីក្រ​អាច​នឹង​គិត​ថា ខ្លួន​ប្រហែលជា​មិន​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឲ្យ​ជីវភាព​ខ្លួន​កាន់តែ​ប្រសើរ​ឡើង​ដូច​មនុស្ស​មក​ពី​គ្រួសារ​ធូរធារ​ឡើយ ។ វា​ជា​រឿង​ធម្មតា​ដែល​មនុស្ស​ជា​ច្រើន​ធ្លាក់​ក្នុង​អន្ទាក់​នេះ ព្រោះ​ទស្សនៈ​ដែល​យើង​មាន​លើ​អ្វីមួយ​ប៉ះពាល់​ដល់​សកម្មភាព​របស់​យើង​ដែរ ។

ប្រសិនបើ​អ្នក​ចង់​ផ្លាស់​ប្តូរ​ស្ថាន​ការ​ហិរញ្ញវត្ថុ​របស់​អ្នក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង អ្នក​គួរតែ​ជៀសវាង​ទស្សនៈ​លុយ​ខាងក្រោម​ដែល​ឃុំឃាំង​មនុស្ស​ជា​ច្រើន ៖

១. លុយ​កាន់តែ​ច្រើន​បញ្ហា​កាន់តែ​ច្រើន
វា គឺជា​គំនិត​ទូទៅ​មួយ​ដែល​អ្នក​មិន​មានទ្រព្យ​សម្បត្តិ​ចូល​ចិត្ត​ប្រើប្រាស់ ដើម្បី​លួងលោម​ខ្លួនឯង​ពី​ស្ថាន​ការ​ដែល​ខ្លួន​កំពុង​តែ​មាន ។ អ្នក​ដែល​មាន​លុយ​ច្រើន គឺជា​មនុស្ស​ដែល​មាន​សមត្ថភាព​គ្រប់គ្រង​កាន់តែ​ខ្ពស់ និង​មាន​ជម្រើស​កាន់តែ​ច្រើន​ទៀត​សម្រាប់​ជីវិត ។ លុយ​កាន់តែ​ច្រើន​មិន​ប្រាកដ​ថា នាំ​ឲ្យ​មាន​បញ្ហា​ច្រើន​ទេ គ្រាន់តែ​បញ្ហា​ថ្មី​ៗ​ប៉ុណ្ណោះ ។

២. ត្រូវការ​លុយ ដើម្បី​រក​លុយ
មនុស្ស​សាមញ្ញ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ព្រោះ​ពួក​គេ​មាន​ភាព​ក្លាហាន​ក្នុង​ការ​លក់​គំនិត​របស់​ពួក​គេ ។ គំនិត​ត្រូវការ​លុយ ដើម្បី​រក​លុយ​នេះ​មិន​តែងតែ​ត្រឹមត្រូវ​ទេ ។ នៅ​ពេល​ដែល​អ្នក​ចាប់ផ្តើម​ដំបូង អ្វី​ដែល​អ្នក​ត្រូវ​មាន គឺ​ភាព​ក្លាហាន និង​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រក​លុយ ។ ការ​គិត​ថា​អ្នក​ត្រូវការ​លុយ​ជា​មុន​សិន​អាច​រារាំង​អ្នក​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ និង​បញ្ចេញ​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​ប្រកប​អាជីវកម្ម​ផ្សេង​ៗ ។

៣. លុយ​ជា​ប្រភព​នៃ​រឿង​មិនល្អ
គំនិត​នេះ​ត្រូវ​បាន​និយាយ​ត​ៗ​គ្នា​ចេញពី​ឃ្លា​ស្រលាញ់​លុយ គឺជា​ប្រភព​នៃ​រឿង​មិនល្អ ។ មនុស្ស​ជា​ច្រើន​បាន​យល់​ច្រឡំ និង​គិត​ថា លុយ គឺជា​រឿង​អាក្រក់​ទៅ​វិញ ។ ការ​មានទ្រព្យ​សម្បត្តិ​ច្រើន​មិនមែន​ជា​រឿង​មិនល្អ​ទេ ។ លោក Bill Gates ធ្លាប់​បាន​និយាយ​ថា ប្រសិនបើ​អ្នក​កើតមក​ក្នុង​គ្រួសារ​ក្រីក្រ វា​មិនមែន​ជា​កំហុស​អ្នក​ទេ ប៉ុន្តែ​វា​ជា​កំហុស​អ្នក​ប្រសិនបើ​អ្នក​បន្ត​រស់នៅ​ដោយ​ក្រីក្រ ។ ប្រហែលជា​រឿង​ដែល​អាក្រក់ គឺ​ការ​អសមត្ថភាព​ក្នុង​ការ​ផ្គត់ផ្គង់​ដល់​គ្រួសារ ពង្រីក​អាជីវកម្ម និង​សម្រេច​គោលដៅ​ក្នុង​ជីវិត​វិញ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ