ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​រសាប់​រសល់​ធុញ​ថប់​ក្នុង​អា​រម្មណ៍ អាច​បង្កើន​ហា​និភ័យ​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​

10 ឆ្នាំ មុន

កា​រ​សិក្សា​​មួយ​​របស់​​សហ​រដ្ឋ​​អា​មេរិក​​ដែល​​ប្រើ​ពេល​​អស់​​ជាង​​២​ទស​វត្ស​​បាន​​​រក​​ឃើញ​​ថា ​ភាព​​រសាប់​រសល់​​ធុញ​​ថប់​​ក្នុង​​អា​រម្មណ៍​​អាច​​បង្កើន​​​ហានិភ័​យ​កើត​​មាន​​ជំ​ងឺ​​​ដាច់​​សរសៃ​​ឈាម​​ខួរ​​ក្បាល ​។

កា​រ​សិក្សា​​មួយ​​របស់​​សហ​រដ្ឋ​​អា​មេរិក​​ដែល​​ប្រើ​ពេល​​អស់​​ជាង​​២​ទស​វត្ស​​បាន​​​រក​​ឃើញ​​ថា ​ភាព​​រសាប់​រសល់​​ធុញ​​ថប់​​ក្នុង​​អា​រម្មណ៍​​អាច​​បង្កើន​​​ហានិភ័​យ​កើត​​មាន​​ជំ​ងឺ​​​ដាច់​​សរសៃ​​ឈាម​​ខួរ​​ក្បាល ​។

នៅ​​​​ក្នុង​​ការ​​ពិ​​សោធន៍​​លើ​​មនុស្ស​​វ័យ​​ពី​​២៥​​ឆ្នាំ​​ដល់​៧៤​ឆ្នាំ​ជាង៦ពាន់​នាក់លោក​ស្រីវេជ្ជ​បណ្ឌិ​ត​​​​​​​​ ​Maya​​​ Lambiase​​​ ដែល​​​ជា​​​​អ្នក​​​ដឹក​​នាំ​​ការ​​សិក្សា​​​មក​​​​ពី​សាកល​​​​វិ​ទ្យា​​ល​័យ Uni​ver​s​i​t​y​ of ​Pittsburgh ​School​  of  Medicine រក​ឃើញ​ថា អ្នក​​ដែល​​មាន​​​​អា​រម្មណ៍​​ធុញ​​ថប់​​ប្រ​ឈម​​នឹង​​ជំ​ងឺ​ដាច់​​សរសៃឈាម​ខួរ​ក្បាល​ដល់​​ទៅ​​៣៣​​ភាគ​​រយ​​ធៀប​​ទៅ​នឹង​​​​អ្នក​​​ដែល​​​មាន​​​អា​រម្មណ៍​​​ធម្ម​តាមាន​ន័យ​ថា​ គេ​ធុញ​​ថប់​​កាន់​​តែ​ខ្លាំង​ អត្រា​ប្រ​ឈម​នឹង​​កើន​ឡើង​កាន់​តែ​​ខ្ពស់ ។

លោ​ក​​ស្រី​​វេជ្ជ​​បណ្ឌិត​ Lambiaseបា​ន​​ថ្លែង​​ថា​៖​«​​មនុស្ស​​គ្រប់​គ្នា​​​​​មាន​ពេល​ខ្លះ​​​កើត​​ភាព​​រសាប់​​រសល់​​និង​ធុញ​​ថប់​​ក្នុង​​អា​រម្មណ៍​ ប៉ុន្តែ​​នៅពេ​ល​ដែល​​អារម្មណ៍​បែប​នេះ​​កើន​​ឡើង​​ខ្ពស់​​និង​​មាន​​ជា​​ប្រ​ចាំ​​វា​​នឹង​​ធ្វើ​​ឱ្យ​ប៉ះ​ពាល់​​ដល់​​ប្រ​ព័ន្ធ​​សរសៃ​​ឈាម​​នា​​ពេល​​អនា​គត ​»​។ ​ទោះ​​ជា​​យ៉ាង​​នេះ​​ក្តី ​ក្រុម​​អ្នក​​ស្រាវ​​ជ្រាវ​​បាន​​គូស​បញ្ជាក់​​ថា ​វា​​មិន​​ទាន់​​ច្បាស់​​១០០%​​ទេដែល​​ថា ​ភាព​រសាប់​​រសល់​​ធុញ​​ថប់​​ក្នុង​​អា​រម្មណ៍​​តែ​​មួយ​​មុខ​ ​អាច​​បង្កើន​​ហា​និ​ភ័យ​​ពី​​ជំ​ងឺ​ដាច់​​សរសៃ​ឈា​​ម​ខួរ​​ក្បាល​នោះ។ ​ពួក​​គេ​​ថា ហានិភ័យ​​អាច​​កើត​​មាន​​ប្រហែល​​ជា​មក​​ពី​​ទង្វើ​​ខុស​​ឆ្គង​​​ផ្សេង​​ៗ​​គ្រា​​ដែល​​​បុគ្គល​​ម្នាក់​​កំពុង​មាន​​អា​រម្មណ៍​​ធុញ​​ថប់​ ។

​ក្រុម​​អ្នក​​ស្រាវ​​ជ្រាវ​​បាន​​បន្ត​​ថា ​ក្នុង​​ពេល​​ដែល​​បុគ្គល​​ណា​​ម្នាក់​​ពោរ​​ពេញ​​ដោយ​​ការ​​រសាប់​​រសល់​​និង​​ធុញ​​ថប់​​ក្នុង​​អា​រម្មណ៍​​ គេ​​ទំ​ន​ង​​ជា​​ចូល​​ចិត្ត​​ជក់​​បា​រី​ ផឹក​ស្រា​​ និង​​មិន​​ចូល​​ចិត្ត​​ធ្វើ​ស​កម្ម​​ភាព​​រាង​កាយ​​នោះទេ ៕