ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ប្រាស់​ថ្នាំ Aspirinជា​ប្រ​ចាំ​ ផ្តល់ផល​អា​ក្រក់​ដល់​​សុខ​ភាព​ច្រើន​ជាង​ផលល្អ​​

10 ឆ្នាំ មុន

យោង​​តាម​ការ​​សិក្សា​​​ស្រាវ​​ជ្រាវ​​បាន​​បង្ហាញ​ថា ​មនុស្ស​​ពេញ​​វ័យ​​ដែល​​លេប​​ថ្នាំ​ Aspirin​ជា​​ប្រ​ចាំ​ដើម្បី​​ទប់​​ស្កាត់​​ជំ​ងឺ​​បេះ​​ដូង ​​អាច​​នឹង​​ទទួល​​បាន​​ផល​អា​ក្រក់​​ជាជា​ង​ផល​ល្អ ។​​

យោង​​តាម​ការ​​សិក្សា​​​ស្រាវ​​ជ្រាវ​​បាន​​បង្ហាញ​ថា ​មនុស្ស​​ពេញ​​វ័យ​​ដែល​​លេប​​ថ្នាំ​ Aspirin​ជា​​ប្រ​ចាំ​ដើម្បី​​ទប់​​ស្កាត់​​ជំ​ងឺ​​បេះ​​ដូង ​​អាច​​នឹង​​ទទួល​​បាន​​ផល​អា​ក្រក់​​ជាជា​ង​ផល​ល្អ ។​​

កន្លង​​មក​ មនុស្ស​​ភាគ​​ច្រើន​​ទទួល​​បាន​​សារ​​សុខ​ភាព​​ដោយ​​យល់​​ច្រ​ឡំ​​​អំពី​​ថ្នាំ Aspirin​ ។​ ពួក​​គេ​​ត្រូវ​​បាន​​ប្រាប់​​ថា Aspirin​ដើរ​​តួ​នា​​ទី​យ៉ាង​​សំ​ខាន់​​ក្នុង​នាម​​ជា​​ឱសថ​​ការ​​ពារ ​។

ដើម្បី​​ជម្រះ​​មន្ទិល​​ពី​​ការ​​យល់​​ច្រឡំ​​​នេះ ​ក្រុម​​អ្នក​​ស្រាវជ្រាវ​​ចក្រ​​ភព​​អង់​​គ្លេស​​បាន​​ធ្វើកា​រ​ពិនិត្យ​​​សើ​រើ​​ឡើង​​វិញ​​នូវ​​លទ្ធ​ផល​​នៃ​​ការ​​សិក្សា​​ចំ​នួន​​២៧​ ​ដែល​​ធ្វើ​ចន្លោះ​​ពី​​ឆ្នាំ​២០០​៨​​ដល់​ឆ្នាំ​២០១២​ ។​​ ជា​​លទ្ធផ​ល​បាន​​បង្ហាញ​​ថា ​មនុស្ស​​ធំ​​មាន​​សុខ​​ភាព​​ល្អ​​ គ្មាន​​រោគ​​សញ្ញា​ជំ​ងឺ​​បេះ​​ដូង​​ ប៉ុន្តែ​​លេប​​ថ្នាំ Aspirin​​ជា​​ប្រ​ចាំ​​នោះ​​គឺ​មិន​​​អាច​​ធ្វើ​​ឱ្យ​​ល្អ​​ប្រ​សើរ​​ដល់​​សុខ​​ភាព​នោះ​​ទេ ។​​ ​​វេជ្ជ​បណ្ឌិត ​Peter Sandercock​មក​​ពី​​សា​​កល​​​វ​ិទ្យា​
ល​័យ​​ U​niv​ersity of Edinburgh​ ថ្លែង​​ថា ​៖«​មនុស្ស​មា​ន​​សុខ​​ភាព​​ល្អ​​ជា​​ច្រើន​​គិត​​ថា​ លេប​​ថ្នាំ​ ​Aspirin​​គឺ​អាច​ជួយ​​កា​រ​​ពារ​​ជំ​ងឺ​​គាំង​​បេះ​​ដូង​​និង​​មហារីក​ ។ ​នេះ​​បង្ហាញ​ថា ​បើ​​ទោះ​​ជា​​ពួក​​គេ​​មាន​​សុខ​​ភាព​​ល្អ​ ​គ្មាន​​រោគ​​សញ្ញា​ជំ​ងឺ​​បេះ​​ដូង​​ ក៏​​ត្រូវ​​តែ​​លេប​ថ្នាំ​នេះ​​ដែរ​ ។ ​​​នេះ​ជា​ទង្វើ​ខុស​​​ឆ្គង​​ ដ្បិត​​វា​​មិន​​បាន​​ធ្វើ​​ឱ្យ​​សុខ​​ភាព​​ជា​​ទូ​ទៅ​របស់​​គេ​​បាន​​ល្អ​​ប្រ​សើរ​​នោះ​​ទេ »​។​

ដោយ​​ឡែក​​វេជ្ជ​​បណ្ឌិត​ ​P​​​aul​ Sutcliffeមក​ពី​សាកល​​វិទ្យា​​​​ល​​័យ ​University of Warwick​​​ប្រ​ទេស​​អង់​​គ្លេស​​ថ្លែង​​ថា​៖«​មាន​​ភស្តុ​តាង​​ជា​​ច្រើន​ត្រ​ង់​​ចំណុច​​នេះ​​ ។ ប៉ុន្តែ​​គ្មាន​​អ្នក​​ណា​​ម្នាក់​​បាន​​ទាញ​​មក​ដាក់ផ្ទឹ​ម​​គ្នា​ពី​​ផល​​ល្អ​​និង​​ផល​​អា​ក្រក់​​របស់​ថ្នាំ ​Aspirin​​តាម​​មធ្យោ​​បាយ​​ជា​​ប្រ​ព័ន្ធ​​នោះ​​ទេ ​។ ​យើង​​ចាំ​​បាច់​ត្រូវ​​តែ​​វាយ​​តម្លៃ​​ដោយ​​ប្រុង​​ប្រយ័ត្ន​​ខ្ពស់​​ពាក់​​ព័ន្ធ​​នឹង​ការ​​ប្រើ​​ប្រាស់​​ប្រ​ចាំ​​ថ្ងៃ​​ដោយ​​មិន​​បាន​​ដឹង​​ពី​​ព័ត៌​​មាន​ពិត​ ។ ​ត្រង់​ចំណុច​នេះ ខ្ញុំ​ចង់​និយាយ​ថា គេ​មិន​គួរ​លេប​​ថ្នាំ Aspirin​​ដោយ​​គ្មាន​​វេជ្ជ​​បញ្ជា​​ត្រឹម​​ត្រូវ​​ពី​​គ្រូ​ពេទ្យ​​នោះ​​ទេ »​ ៕