ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុកអើយចិត្តដាច់ម៉្លេះ! ហ៊ានលើកដៃសម្លា.ប់​កូនតូច​ទើបជាង​១ខួប​

4 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ​តាមប្រភពពី​​លោក​វ​សេនីយ៍​ឯក មិន ច​ន្ថា អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​នៅ​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ​ខែមិថុនា ​ឆ្នាំ​២០១៩​ ឱ្យដឹង​​ថា…

ខេត្តសៀមរាប ៖ ​តាមប្រភពពី​​លោក​វ​សេនីយ៍​ឯក មិន ច​ន្ថា អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​នៅ​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ​ខែមិថុនា ​ឆ្នាំ​២០១៩​ ឱ្យដឹង​​ថា មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង​ដោយសារ​ប្តី​​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ ហើយ​បុរសជា​ប្តីហ៊ាន​លើកដៃ​ចាប់​​កូន​ប្រុស​តូច​បោក​ផ្ទប់​ទៅ​នឹង​សសរផ្ទះ​បាយ បណ្ដាល​ឱ្យ​​សន្លប់បាត់ស្មារតី ក្រោយមក​ក៏បានស្លាប់​ពេល​​បញ្ជូន​ដល់​មន្ទីរពេទ្យ ដែលហេតុការណ៍នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ជិតខាង ​បន្ទាប់មក​​ជនសង្ស័យ​ជា​ឪពុក​បាន​រត់គេច​ខ្លួន​បាត់​ទាំង​យប់​។

ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​តា​ប្រាក់ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក មិន ច​ន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បានឱ្យ​ដឹង​​ថា ​កុមារ​ារង​គ្រោះ​ដែលស្លាប់​ឈ្មោះ ផាង ផល្លា អាយុ​១​ខួប​២​ខែ និងមាន​​ម្តាយ​ឈ្មោះ សោម សុ​ខម អាយុ​២៨​ឆ្នាំ ។ ចំណែក​ជនសង្ស័យ​ជា​ឪពុកឈ្មោះ ផ្លា​យ វិភា​ត់ អាយុ​៣១​ឆ្នាំ​។ ​អ្នកទាំង​៣រស់នៅ​ភូមិ​តា​ប្រាក់ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទ​បា​គ​ង្គ ខេត្តសៀមរាប​ ។

លោក​ អធិការ​នគរបាល​ស្រុក​ប្រាសាទបាគងបានបន្ត​​ថា ក្រោយ​ពេល​កើតហេតុ​ កម្លាំង​ជំនាញ​របស់​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​ចុះមក​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​សាកសួរ​​ម្តាយក្មេង​ប្រុសរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​នៅវេលា​ម៉ោង៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៧ ​មិថុនា ឱ្យដឹង​ថា មុនពេលកើតហេតុ ជនសង្ស័យជាប្តី​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​​គាត់​រឿង​ទិញ​បន្លែ​មិនល្អ​យក​មក​ធ្វើ​ម្ហូប ពេល​នោះ​ពួកគាត់​ក៏​បាន​ឈ្លោះ​គ្នា​មួយសន្ទុះ លុះ​​ក្រោយមក​ពេល​គាត់​​ដើរទៅ​យក​ទឹក ស្រាប់តែ​ជនសង្ស័យ​ជា​ប្តី​​ក៏​បាន​ចាប់​លើក​កូន​យក​ទៅ​បោក​ផ្ទប់​នឹង​សសរផ្ទះ​បាយ​ បណ្តាល​ឱ្យ​កូនប្រុស​​សន្លប់​ស្តូកស្តឹង​មិនដឹង​ខ្លួន​ ហើយ​ជនសង្ស័យជា​ប្តី​ថែម​ទាំង​យក​កាំបិតរ​កកាប់​កូន​ទៀតផង​ ​។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ជា​​ប្តី​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​តែ​ម្តង​ ។

ក្រោយពេលកើតហេតុ ម្តាយបាន​បញ្ជូន​កូនតូចទៅសង្គ្រោះដែរ តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ក្មេង​ប្រុសរងគ្រោះក៏បានស្លាប់ពេលទៅដល់មន្ទីរពេទ្យ ។

បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង​កំពុងធ្វើការ​ស្រាវជ្រាវស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​​ជា​ឪពុក​ខាងលើ​ ដើម្បី​យកមកកសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ