ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​កាហ្វេច្រើន​បណ្តាល​ឱ្យ​ស្ត្រី​បាត់​បង់​ឱកាស​មាន​ផ្ទៃ​ពោះ​

10 ឆ្នាំ មុន

ពួក​​​អ្នក​វិទ្យា​​សាស្ត្រ​​អា​មេរិក​​បាន​និយាយ​​ថា​​ ខ្លួន​​បាន​​រក​​ឃើញ​​មូល​​ហេតុ​​ដែល​ការ​​​ផឹក​​កា​ហ្វេ​​ផ្តល់​​ផល​​អវិជ្ជ​​មាន​​ដល់​​ស្ត្រី​​ដែល​​ចង់​​បាន​​កូន​​ ។​​ ពួក​​គេ​បាន​​រ​ក​​ឃើញ​​ថា ​កា​​ហ្វេអីុន​​ដែល​​មាន​​នៅ​​ក្នុង​​កាហ្វេ​បាន​​ធ្វើ​ឱ្យ​​អន់​​ថយ​​ការ​​ចរាច​រ​​​ព​ង​ពី​​អូ​វែ​​ទៅ​​ស្បូន​​ ។ ការ​​សិក្សា​​លើក​​មុន​​ៗ​​ក៏​​បាន​​បង្ហាញ​​ថា ​ការ​ផឹក​កា​ហ្វេ​​​ច្រើន​​នឹង​​ធ្វើ​​​ឱ្យ​​​ប៉ះ​ពាល់​​ដល់​​ការ​​ផ្តល់​​កំណើត​​របស់​​មនុស្ស​​ស្រី ​​។

ការ​ស្រាវ​ជ្រាវ​ថ្មីចុង​ក្រោយ​​​លើ​​ស្ត្រី​​ប្រ​មាណ​​៩០០​០​នាក់​ ចុះផ្សា​យ​​ក្នុង​ព្រឹត្តិ​ប័ត្រ​​​​British Journal of​ Pharmacology បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ផឹក​​កា​​​ហ្វេ​​ច្រើន​​ជាង​​​៤​ពែង​​ក្នុង​​១​ថ្ងៃ​​បាត់​​បង់​​ឱកាស​​មាន​​គភ៌​​ដល់​​ទៅ​​១/​៤​​។​ ទោះ​​ជា​​យ៉ាង​​ណា​​ មូល​​ហេតុ​​ពិត​​ប្រាកដ​​​​ក្នុង​​ទំ​នាក់​​​ទំនង​​គ្នា​​​នេះ​​នៅ​​តែ​​ជា​អាថ៌​កំ​បាំ​ង​​នៅ​​ឡើយ​ ។​ ប៉ុន្តែ ​​បើ​​តាម​​ការ​​ធ្វើ​ពិសោធ​ថ្មីៗ​​បំ​ផុត​​ទៅ​​លើ​​សត្វ​​កណ្តុរ​​បាន​​បង្ហាញ​​ថា​​ សារ​​​ធាតុ​​កា​​ហ្វេអីុ​ន​​បាន​​រា​រាំង​​ដំណើរ​​ខ្ជឹប​​របស់​​បំពង់​​ដៃ​ស្បូន​​(Fallopian tubes)​​ដែល​​​មាន​​តួ​នាទី​​នាំ​​យក​​ពង​​ទៅ​​ស្បូន​​ ។

អ្នក​​ដឹក​​នាំ​​ការ​​ស្រាវ​​ជ្រាវ​ ​មក​​ពី​​សា​​កល​វិទ្យា​ល័យ​​នេ​វ៉ា​ដា ​សហរដ្ឋ​​អាមេរិក​​បាន​និ​យាយ​​ថា​​​៖ ​«​ការ​រក​​​ឃើញ​​លើក​​នេះ​​​បាន​​ផ្តល់​​នូវ​​ការ​​ពន្យល់​​ដែល​ប្រកប​​ដោយ​ក្តី​បា​រម្ភ​មួយ​ដោយ​បាន​បញ្ជាក់​មូល​ហេតុ​​ដែលថា​​ ​បណ្តា​​ស្ត្រី​​មាន​​សារ​​ធាតុ​​កាហ្វ​​អីុន​​ខ្ពស់​​នៅ​​ក្នុង​​ខ្លួន​​ ជារឿ​យៗ​​ត្រូវ​​ការ​​រយៈ​​ពេល​​យូរ​​ក្នុង​ការ​​មាន​​គភ៌​​បើ​​ប្រៀប​​ធៀប​​ទៅ​​និង​​បណ្តា​​ស្ត្រី​​ដែល​​មិន​​មាន​​សារ​​ធាតុ​​កា​​ហ្វេ​អីុន​​នៅ​​ក្នុង​​ខ្លួន​​ ៕