ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសា​គ្រឿង​ស្រវឹង​ច្រើន​ប្រឈម​ខ្ពស់​នឹង​ជំ​ងឺ​មហារីក​​ អេ​តាណុល​ត្រូវ​ចូល​ទៅ​នឹង​បំបែក​​​ធ្វើ​ឱ្យ​ខូច​ខាត​DNA

10 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ពិ​សា​គ្រឿង​​ស្រ​វឹ​ង​ច្រើន​លើស​កម្រិត​ អាច​បណ្តាល​ឱ្យ​​អ្នក​ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំ​ងឺ​​មហារីក​ ដ្បិត​អេ​តា​ណុលដែល​ជា​សារ​ធាតុ​ចំ​បង​ក្នុង​ស្រា​គឺ​​ជា​ប្រភព​ដែល​ធ្វើ​​ឱ្យ​កើត​ជំ​ងឺ​មហារីក​នៅ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​រាង​កាយ​ ។

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ពិ​សា​គ្រឿង​​ស្រ​វឹ​ង​ច្រើន​លើស​កម្រិត​ អាច​បណ្តាល​ឱ្យ​​អ្នក​ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំ​ងឺ​​មហារីក​ ដ្បិត​អេ​តា​ណុលដែល​ជា​សារ​ធាតុ​ចំ​បង​ក្នុង​ស្រា​គឺ​​ជា​ប្រភព​ដែល​ធ្វើ​​ឱ្យ​កើត​ជំ​ងឺ​មហារីក​នៅ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​រាង​កាយ​ ។

​ពួក​អ្នក​ស្រាវ​ជ្រាវ​បានបញ្ជាក់​ថា ​នៅ​ពេ​ល​ដែល​អេតា​ណុល​ត្រូវ​បាន​បំ​បែក​ក្នុង​រាង​កាយ​ វា​បាន​​ធ្វើឱ្យ​​ខូច​ខាតដល់ ​DNA​ ដែល​បន្ទាប់​មក​​នឹង​នាំ​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ដ៏​​គ្រោះ​ថ្នាក់​ចំពោះ​បណ្តា​កោ​សិកា​ ។

​​ការ​ពិ​សោធ​ដោយ​ផ្ទាល់​ទៅ​លើ​កោ​សិ​កា​របស់​មនុស្ស​ពី​សំ​ណាក់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​​មក​ពី​វិទ្យា​ស្ថាន​ជាតិ​ប្រយុទ្ធ​​ប្រឆាំង​​គ្រឿង​ស្រវឹ​ង​និង​រោគ​ញៀន​ស្រា​ រដ្ឋ​ម៉ារីលែន​សហរដ្ឋ​អា​មេរិក​​បាន​បង្ហាញ​ថា គ្រឿង​ស្រវឹ​ង​(​អេតា​ណុល​)​ត្រូវ​បាន​បំលែង​​ទៅ​ជា ​Acetaldehyde​(CH3CHO ឬ MeCHO)ហើយ​បំ​ផ្លាញ ​DNAនិង​ព្រម​ទាំង​ជួយ​​បើក​ផ្លូវ​ឱ្យ​DNAរបស់​កោ​សិកា​ទៅ​ជួស​ជុល​ហ្សែន ។

អ្នក​និពន្ធ​អត្ថ​បទ​​នៃ​ការ​សិក្សា ​វេជ្ជ​បណ្ឌិត​ហ្វ៊ី​លី​ព​ ជេ​ប្រ៊ូក​ស៍​បាននិយាយ​ថា​៖«បើ​ទោះ​បី​ ​លទ្ធ​ផ​ល​​​​នៃ​​ការ​​ស្រាវ​​ជ្រាវ​​​លើក​ទី​១​នាឆ្នាំ​១៩៨០​បាន​អះ​អាង​ពី​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​រវាង​ការ​សេព​​គ្រឿង​ស្រ​វឹ​ង​និង​ជំ​ងឺ​មហារីក​ ប៉ុន្តែ​ពុំ​មាន​ភស្តុ​តាង​ច្បាស់លាស់​បង្ហាញ​ពី​​​ទំនាក់​ទំ​នង​នោះ​ទេ ។  ផ្ទុយ​មក​វិញ​ តាម​ភស្តុ​តាង​ថ្មី​ៗ​បច្ចុប្បន្ន​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​​ថា គ្រឿង​ស្រ​វឹ​ង​(​អេតាណុល​)​គឺ​ជា​ប្រភព​ដែល​នាំ​ឱ្យ​កើត​ជំ​ងឺ​មហារីក​លើ​​ច្រើន​ផ្នែក​នៃ​រាង​កាយ​»។

លោក​​វេជ្ជ​បណ្ឌិត​​​បាន​បញ្ជាក់​ថា​ ការ​ជាប់​ពាក់​ព័ន្ធ​រវាង​ ​​Acetaldehyde​(CH3CHO ឬ MeCHO)និង​ជំ​ងឺ​មហារីក​បាន​​លេច​ចេញ​ជា​រូប​រាង​បន្ទាប់​ពី​បណ្តា​ប្រទេស​អា​ស៊ី​ខាង​កើត​ត្រូវ​​គេ​រក​ឃើញ​ថា កំពុង​ប្រ​ឈម​យ៉ាង​ខ្ពស់​ទៅនឹង​ជំ​ងឺ​មហារីក​បំពង់​​អា​ហារ​ ។ លោក​បន្ថែម​ថា ៖«នៅ​ក្នុង​ខ្លួន​មនុស្ស​​​ភាគ​ច្រើន​បំ​ផុត​ Acetaldehyde​ត្រូវ​បាន​បំលែង​​យ៉ាង​រ​ហ័ស​ទៅ​ជា​អា​សេ​តាត​(acetate-ជា​សារ​ធា​តុ​ដែល​គ្មាន​បង្ក​គ្រោះ​ថ្នាក់​​)ដោយ​អង់​ហ្ស៊ីម​មួយ​មាន​ឈ្មោះ​ ALDH2 ។ ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ ជន​ជាតិ​អា​ស៊ី​ខាង​កើត​ប្រហែល​ជា​៣០%​មិន​អាចបំលែង​​គ្រឿង​ស្រ​វឹ​ង​ឱ្យ​ទៅ​ជា​អា​សេតាត​​បាន​នោះ​ទេ​ ដោយ​យោងលើ​ភាព​ផ្ទុយ​គ្នា​របស់​ហ្សែន​ ​ALD​​H​2 ។ ដោយ​សារបែបនេះ​ ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​នឹង​ការ​កើត​ជំ​ងឺ​ម​ហារីក​បំពង់​​អា​ហារ​ដែល​បង្ក​ដោយ​ការ​សេព​​គ្រឿង​ស្រ​វឹ​ង​ទ្វេដង​»៕