ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ចេក បាត់​ឱកាស​ក្នុង​ក្រុម​នាយ​កុយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រហូត​មក​ដល់​ពេល​នេះ​តារា​កំប្លែង​នាយ​ចេក នៅ​តែ​មិន​មានឱកាស​បាន​ចូល​លេង​កំប្លែង​នៅ​ក្នុង​ក្រុម​នាយ​កុយ ជា​ថ្មី​វិញ​ទេ ។ នាយ​ចេក បាន​សម្តែង​ក្តី​អស់សង្ឃឹម ដ្បិត​នៅ​មិន​ទាន់​មាន​សញ្ញា​វិជ្ជមាន​ណាមួយ ក្នុង​ការ​បាន​ចូលរួម​សម្តែង​វិញ ក្នុង​ពេល​ដែល​លោក​កំពុង​មាន​ភាព​ត្រ​ដាប​ត្រ​ដួល​នៅ​លើ​ផ្នែក​ជីវភាព​ផង​នោះ…

រាជធានី​ភ្នំពេញ​៖ រហូត​មក​ដល់​ពេល​នេះ​តារា​កំប្លែង​នាយ​ចេក នៅ​តែ​មិន​មានឱកាស​បាន​ចូល​លេង​កំប្លែង​នៅ​ក្នុង​ក្រុម​នាយ​កុយ ជា​ថ្មី​វិញ​ទេ ។ នាយ​ចេក បាន​សម្តែង​ក្តី​អស់សង្ឃឹម ដ្បិត​នៅ​មិន​ទាន់​មាន​សញ្ញា​វិជ្ជមាន​ណាមួយ ក្នុង​ការ​បាន​ចូលរួម​សម្តែង​វិញ ក្នុង​ពេល​ដែល​លោក​កំពុង​មាន​ភាព​ត្រ​ដាប​ត្រ​ដួល​នៅ​លើ​ផ្នែក​ជីវភាព​ផង​នោះ ។

ក្នុង​វ័យ​៦៣​ឆ្នាំ​លោក​ឈុំ ប៊ុ​ន​ឈឿ​ន ហៅ​នាយ​ចេក បាន​អះអាង​ប្រាប់​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា ក្រោយ​ពេល​ដែល​កម្មវិធី​កំប្លែង​បាន​ចាប់​ដំណើរការ​ឡើង​វិញ លោក​តែងតែ​ព្យាយាម​ទាក់ទង​សុំ​នាយ​កុយ និង​នាយក​យ ពី​បំណង​ចង់​ចូល​លេង​កំប្លែង​ក្នុង​ក្រុម​វិញ​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង​អ្វី​នៅឡើយ​ទេ ។ លោក​ក៏​មិន​ហ៊ាន​ទាក់ទង​ទៅ​មេក្រុម​ញឹកញាប់​ទៀត​ដែរ ព្រោះ​ខ្លាចចិត្ត ។

នាយ​ចេក​ថា «​អត់​ដែល​ឮ​គេ​ហៅ​លេង​ទៀត​ទេ ខ្ញុំ​ក៏​មិនដឹង​ហេតុ​អី​ដែរ​តាំងពី​ខ្ញុំ​ចេញពី​ពេទ្យ​មក ខ្ញុំ​បាន​តេ​ទៅ​សួរ​កូន​គាត់​(​នាយក​យ កូន​របស់​នាយ​កុយ​)​ដែរ​ថា​ខ្ញុំ​ជា​ហើយ ហៅ​ខ្ញុំ​លេង​ផង ហើយ​នាយក​យ បាន​ត្រឹម​ឆ្លើយ​«​បាទ​»​រហូត ។ កាលពី​អំឡុង​ពេល​ដែល​នាយ សាន​ម៉ៅ សម្តែង​បាន មិន​ទាន់​ឈឺ​នោះ នាយ​ក៏​តែងតែ​ជំរុញ​ឲ្យ​នាយ​កុយ ហៅ​លោក​ទៅ​សម្តែង​ឡើង​វិញ​ដែរ ប៉ុន្តែ​នាយ​កុយ បាន​និយាយ​ថា បើ​ហៅ​គ្នា​ច្រើន​ពេក​បាន​លុយ​ពី​ណា​ចែក »​។

ក្នុង​ស្ថានភាព​បែប​នេះ នាយ​ចេក​ថា​ចំពោះ​ក្រុម​កំប្លែង​ណាមួយ​ដែល​ខ្វះ​តួ ហើយ​ហៅ​នាយ​ទៅ​ចូលរួម​សម្តែង​គឺ​នាយ​រីករាយ​ទទួលយក​ដោយ​មិន​ប្រកាន់​ឡើយ ។ បច្ចុប្បន្ន​ទោះបី​អាក់ខាន​លេង​កំប្លែង​នៅ​ក្រុម​នាយ​កុយ តែ​នាយ​ឲ្យ​ដឹង​ថា នាយ​ក៏​មានឱកាស​បាន​សម្តែង​កាត់សក់​មង្គលការ ខ្លះ​ៗ​ដែរ​។ ក្រៅពី​នេះ​រាល់ថ្ងៃ​ចន្ទ នាយ​បាន​សម្ដែង​នៅ​ផ្សា​រាត្រី ។

ក្រៅពី​អាជីព​សិល្បៈ នាយ​ចេក បាន​ប្រកប​របរ​លក់​ភេសជ្ជៈ​តាម​ផ្លូវជាតិ​លេខ​២ ជិត​រង្វង់​មូល​កួរស្រូវ ចំណែក​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ទៅ​ជួយ​លក់​ផ្លែ​ឈើ​កូន​នៅ​គិរី​រម្យ ។ របរ​លក់​ភេសជ្ជៈ​នេះ នាយ​ចេក​ថា​ចំណេញ​តិច ប៉ុន្តែ​នាយ​បាន​កម្រៃ​ខ្លះ​ពី​ការ​ជួយ​លក់​ផ្លែ​ឈើ​កូន​គ្រាន់​ដោះស្រាយ​ជីវភាព ។

ប្រាក់​សោធន​និវត្តន៍ និង​កម្រៃ​ពី​ការ​លក់ដូរ​ប​នាយ​ចេក បាន​លៃលក​ពី​ការ​បង់​សង​ធនាគារ យក​ទៅ​ទិញ​សម្ភារ​សំណង់​ខ្លះ​សម្រាប់​ជួសជុលផ្ទះ​ដែល​មាន​សភាព​ទ្រុឌទ្រោម បណ្តើរ​ៗ​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ