ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើស្ត្រីគួរ​ទទួល​ទាន​អ្វី​ខ្លះដើម្បី​បំ​ប៉ន​ដល់​សុខ​ភាព​ក្រោយ​ការ​ឆ្លង​ទ​ន្លេ​រួ​ច ?

10 ឆ្នាំ មុន

ទទួល​ទាន​អាហារ​​ដែល​ជួយ​ផ្តល់​នូវ​កម្លាំង​ថាម​ពល​ដល់​រាង​កាយ​និង​ផ្លូវ​ចិត្ត​ គឺ​ជា​អ្វី​មួយ​​សំ​ខាន់​បំ​ផុត​ដែល​ស្ត្រី​គួរ​​​ធ្វើ​បន្ទាប់​ពី​ការ​សម្រាល​​កូន​រួ​ច ។ អា​ហារ​ដែល​សម្បូរ​ដោយ​សារ​ធាតុ​ចិញ្ចឹម​គឺ​ជា​តម្រូវ​ការ​ចាំ​ជួយ​ទ្រ​ទ្រង់​ដល់​គុណ​ភាព​ទឹ​ដោះ​​ ។ មួយ​វិញ​ទៀត ស្ត្រី​នឹង​ត្រូវ​ប្រើ​ប្រាស់​ថាម​ពល​បម្រុង​ទុក​ក្នុង​​រាង​កាយ​របស់​ខ្លួន​ដើម្បី​ចិញ្ចឹម​កូន​ ប្រ​សិន​ជា​ទទួល​ទាន​អា​ហារ​មិន​មាន​សារ​ធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ ។ តើ​​អា​ហារ​អ្វី​ខ្លះ​ដែល​ពួក​គេ​គួរ​ទទួល​ទាន​ ?

ទទួល​ទាន​អាហារ​​ដែល​ជួយ​ផ្តល់​នូវ​កម្លាំង​ថាម​ពល​ដល់​រាង​កាយ​និង​ផ្លូវ​ចិត្ត​ គឺ​ជា​អ្វី​មួយ​​សំ​ខាន់​បំ​ផុត​ដែល​ស្ត្រី​គួរ​​​ធ្វើ​បន្ទាប់​ពី​ការ​សម្រាល​​កូន​រួ​ច ។ អា​ហារ​ដែល​សម្បូរ​ដោយ​សារ​ធាតុ​ចិញ្ចឹម​គឺ​ជា​តម្រូវ​ការ​ចាំ​ជួយ​ទ្រ​ទ្រង់​ដល់​គុណ​ភាព​ទឹ​ដោះ​​ ។ មួយ​វិញ​ទៀត ស្ត្រី​នឹង​ត្រូវ​ប្រើ​ប្រាស់​ថាម​ពល​បម្រុង​ទុក​ក្នុង​​រាង​កាយ​របស់​ខ្លួន​ដើម្បី​ចិញ្ចឹម​កូន​ ប្រ​សិន​ជា​ទទួល​ទាន​អា​ហារ​មិន​មាន​សារ​ធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ ។ តើ​​អា​ហារ​អ្វី​ខ្លះ​ដែល​ពួក​គេ​គួរ​ទទួល​ទាន​ ?

១- ត្រី​សូ​ម៉ុង ៖
ដូចជា​ពពួក​ត្រី​សម្បូរ​ខ្លាញ់​ដទៃ​ទៀត​ដែរ​សូ​ម៉ុង​​​​ផ្ទុក​​ទៅ​ដោយ​ប្រ​ភេទ​ខ្លាញ់​មាន​ឈ្មោះ​ថា DHA ​។ DHA​ជា​អា​ហារ​ចិញ្ចឹម​ដ៏​សំ​ខាន់​ដែល​ផ្តល់គុណ​ប្រ​យោជន៍​ជា​ពិ​សេស​លើការ​អភិ​វឌ្ឍ​​ប្រ​ព័ន្ធ​សរសៃប្រ​សាទ​របស់​ទារកកំពុង​ស្ថិត​ក្នុង​ការ​បំ​បៅ​ដោះ ។ ពិត​ណាស់ ក្នុង​ទឹក​ដោះ​ម្តាយ​រាល់​រូប​គឺ​សុទ្ធ​តែ​មាន​ ​DHA ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​រវាង​ម្តាយ​ម្នាក់​ទៅ​ម្តាយ​ម្នាក់​​គឺ​កម្រិត​នៃ​សារ​ធាតុ​ចិញ្ចឹម​នេះ ។ ស្ត្រី​ខ្លះ​មាន​សារ​ធាតុ​នេះ​ខ្ពស់​ក្នុង​ទឹក​ដោះ​ គឺ​តាម​រយៈ​របប​អា​ហារ​ទទួល​ទាន​ប្រ​ចាំ​ថ្ងៃ ។ ប៉ុន្តែ​ ស្ត្រី​ដែល​កំពុង​ពពោះ​​គួរ​តែ​កំណត់​ចំ​នួន​ទទួល​ទាន​ត្រី​សូ​ម៉ុង​ដ្បិត​ត្រី​នេះ​ក៏​មាន​ផ្ទុក​សារ​ធាតុ​បា​រ៉ត​ផងដែរ ។

២- ផលិតផលទឹកដោះ​គោ​ដែលមាន​ខ្លាញ់​តិច ៖
ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​មាន​ដូចជា យ៉ា​អួ ឬ​ហ្វ្រូ​ម៉ា​​​គឺ​ជា​អា​ហារ​ជួយ​ជំ​រុញ​ដល់​សុខ​ភាព​ស្ត្រី​កំពុង​បំ​បៅ​ដោះ​កូន ។ ក្រៅ​ពី​ផ្តល់ឱ្យ​នូវ​វី​តា​មីន B ​វី​តា​​មីន D និង​ប្រូ​តេអុីន ផលិត​ផល​ពី​ទឹក​ដោះ​គោ​ក៏​ជា​ប្រ​ភព​ដ៏​សម្បូរ​បែប​របស់​កាល់​ស្យូម​ផងដែរ ។ ដើម្បី​ជំ​នួយ​ដល់​ការ​លូត​លាស់​ឆ្អឹង​ទារក​ ស្ត្រី​ជា​ម្តាយ​គួរ​ទទួល​ទាន​អា​ហារ​ដែល​សម្បូរ​​ដោយ​សារ​ធាតុ​កាល់​ស្យូម ។ ស្ត្រី​គួរ​ផឹក​ទឹក​ដោះ​គោ​យ៉ាង​ហោច​ណាស់​៣ពែង​ក្នុង​មួយ​ថ្ងៃ ។

៣- ​សាច់​​សុទ្ធ​​គ្មាន​​ខ្លាញ់ ៖
សាច់​​គ្មាន​ខ្លាញ់​ជា​ពិ​សេស​សាច់​គោដែល​សម្បូរ​ដោយ​​សារ​ធាតុ​ដែក​​ ពិត​ជា​អាច​ជួយ​បង្កើន​ថាម​ពល​ដល់​ស្ត្រី​កំពុង​បំ​បៅ​ដោះ​កូន​ ។ ខ្វះ​ខាត​សារ​ធាតុ​​ដែក​អាច​ធ្វើ​ឱ្យ​កម្រិត​ថាម​ពល​ថយ​ចុះ​ មិន​អាច​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវ​ការ​របស់​ទារក​ទើប​កើត ។ លើស​ពី​នេះ​ ស្ត្រី​បំបៅ​ដោះ​កូន​ក៏​គួរ​តែ​ទទួល​ទាន​​ប្រូ​តេអុីន​បន្ថែម​និង​វីតា​មីន B12​ផងដែរ ហើយ​សាច់គោ​ដែល​គ្មាន​ជាប់​ខ្លាញ់​សម្បូរ​ដោយ​សារ​ធាតុ​ចិញ្ចឹម​ទាំង​ពីរ​នេះ ។

៤- ពពួក​សណ្តែក​ធ្វើ​នំ​ឬ​បង្អែម ៖
សណ្តែក​ទាំង​នេះ​ជា​ពិ​សេស​សណ្តែក​ខ្មៅ​និង​សណ្តែក​អង្គុយ ​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ដែក​ដែល​ជា​អា​ហារ​ចាំ​បាច់​សម្រាប់​ស្ត្រី​កំពុង​បំ​បៅ​ដោះ​កូន ។

៥- អង្ករ​សម្រូប ៖
អង្ករ​សម្រូប​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សុខ​ភាព​ច្រើន​យ៉ាង​ ។ បើ​ទោះមិន​មាន​រស​ជាតិ​ឆ្ងាញ់​ដូច​អង្ករ​ធម្ម​តា ប៉ុន្តែ​វា​មិន​មាន​ផ្ទុក​សារ​ធាតុ​កា​បូ​អុីដ្រាត​​​ច្រើន​​ទេ ។ ទទួល​ទាន​អង្ករ​នេះ​នឹង​ជួយ​ទប់​ទល់​ការ​ឡើង​ទម្ងន់​ទារក​កំពុង​បៅ​ដោះ ជា​ពិ​សេស​ជួយ​ផ្តល់កា​ឡូ​រី​បន្ថែម​ដល់​ម្តាយ​ ។

៦- ក្រូច​ពោធិ៍​សាត់ ៖
វាជា​អា​ហារ​ដ៏​ល្អ​ឯក​ជួយ​បង្កើន​ថាម​ពល​ដល់​ស្ត្រី​ទើប​សម្រាល​កូន​រួច ។ ក្រូច​ពោធិ៍​សាត់​និង​ក្រូច​ផ្សេង​ៗ​ទៀត​ជា​ប្រ​ភព​នៃ​វី​តា​មីនCដែល​ជា​តម្រូវ​ការ​ចាំ​បាច់​សម្រាប់​ស្ត្រី​កំពុង​បំ​បៅ​ដោះ​កូន ។

៧- ស៊ុត ៖
ស៊ុត​ជា​ប្រ​ភព​ដែល​សម្បូរ​បែប​ដោយ​ប្រូតេអុីន​ ។ អ្នក​អាច​ច្នៃ​​ទទួល​ទាន​ជា​មួយ​អា​ហារ​ពេល​ព្រឹក​អា​ហារ​ថ្ងៃ​ត្រង់​និង​អា​ហារ​ពេលល្ងាច ។

៨- ពពួក​បន្លែ​ស្លឹក​ពណ៌​បៃតង ៖
បន្លែ​ស្លឹក​ពណ៌​បៃតង​ជា​ពិ​សេស​បណ្តា​បន្លែ​ស្ពៃ​(ខាត់​ណា ស្ពៃស្លឹក​ធាង​ពណ៌​ក្រហម  ស្ពៃស្លឹក Spinach ….)សម្បូរ​​ទៅ​​ដោយ​វីតា​មីន A ដែល​ជា​តម្រូវ​ការ​ចាំ​បាច់​សម្រាប់​ម្តាយ​និង​កូន ។

៩- ទឹក៖
ស្ត្រី​កំពុង​បំ​បៅ​ដោះ​កូន​ប្រ​ឈម​ខ្លាំង​បំ​ផុត​នឹង​ការ​ខ្វះ​ជាតិ​ទឹកក្នុង​ខ្លួន ។ ដើម្បី​រក្សា​បាន​នូវ​កម្រិត​​ថាម​ពល​និង​កំណើន​ផលិត​កម្ម​ទឹក​ដោះ​ ស្ត្រី​​គប្បី​រក្សា​ជាតិ​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់ ។ អ្នក​អាច​ផ្លាស់​ប្តូរ​ជម្រើស​ផ្សេង​ៗ​ដើម្បី​បំ​ពេញ​​​តម្រូវ​​ការ​វត្ថុ​រាវ​ប្រ​ចាំ​ថ្ងៃ​តាម​រយៈ​ការ​ផឹក​ទឹក​ដោះ​គោ​ឬ​ទឹក​ផ្លែ​ឈើ​​ស្រស់ ​ប៉ុន្តែ​​ភេសជ្ជៈ​​កា​ហ្វេ​ ​និង​​តែ​​គួរ​តែ​ចៀស​​វាង ៕