ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​10​មុខ​ដើម្បី​ជួយ​ឱ្យ​ថ្លើម​មាន​សុខ​ភាព​ល្អ​

10 ឆ្នាំ មុន

សារសំ​ខាន់​នៃ​ការថែរក្សា​សុខ​ភាព​ថ្លើម​​ជា​រឿយ​ៗ​ត្រូវ​បាន​គេ​បំ​ភ្លេចចោល​ក្នុង​ពេល​ដែល​ជី​វិត​មមា​ញឹក​ដោយ​ការ​ងារ ។ ទោះ​ជា​យ៉ាង​នេះ​ក្តី យើង​សូម​ណែ​នាំ​នូវ​អា​ហារ​​ពី​ធម្ម​ជាតិ​ចំ​នួន​១០​មុខ​ដែល​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​​ថ្លើម​ ៖

សារសំ​ខាន់​នៃ​ការថែរក្សា​សុខ​ភាព​ថ្លើម​​ជា​រឿយ​ៗ​ត្រូវ​បាន​គេ​បំ​ភ្លេចចោល​ក្នុង​ពេល​ដែល​ជី​វិត​មមា​ញឹក​ដោយ​ការ​ងារ ។ ទោះ​ជា​យ៉ាង​នេះ​ក្តី យើង​សូម​ណែ​នាំ​នូវ​អា​ហារ​​ពី​ធម្ម​ជាតិ​ចំ​នួន​១០​មុខ​ដែល​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​​ថ្លើម​ ៖

១-មើម​ខ្ទឹមស​ ៖
ខ្ទឹម​១​ក្លែប​​មាន​កម្លាំង​គ្រប់​គ្រាន់​ជួយ​ការ​ពារ​ថ្លើម​តាម​រយៈ​ការ​ធ្វើ​ឱ្យ​អង់​ហ្ស៊ីម​ថ្លើម​មាន​សកម្ម​ភាព ។ អង់​ហ្ស៊ីម​​​នេះ​មាន​នា​ទី​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​ និង​បញ្ចេញ​ចោល​សារ​ធាតុ​ពុល​របស់​រាង​កាយ ។ ខ្ទឹម​​ស​ត្រូវ​គេ​ដឹង​ថា សម្បូ​រ​ទៅ​ដោយ​​​ Allicin​និង​ Selenium​​ដែល​ជា​​សមាស​ធាតុ​មាន​នា​ទី​សំ​ខាន់​ជួយ​រក្សា​មុខ​ងារ​ថ្លើម​ ។

២-ផ្លែ​ទំ​ពាំង​បាយ​ជូ​រ៖
​វី​តា​មីន C​ដ៏​សម្បូ​រ​បែប​​​​នៅ​ក្នុង​ទំ​ពាំង​បាយជូ​រ​​គឺ​ជា​អត្ថ​ប្រ​យោជន៍​យ៉ាង​​​លើស​លប់​ជួយ​​ការ​ពារ​ថ្លើម ​ពី​ការ​ប៉ះ​ពា​ល់​ដោយ​ការ​សឹក​រេច​រឹល​ ។​ វា​មិន​ត្រឹម​តែ​ជួយ​ជំរុ​ញ​​​ការ​ផលិត​វត្ថុ​ធាតុ​បន្សាប​ជាតិ​ពុល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ថែម​ទាំង​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​នូវ​មុខ​ងារ​សរី​រាង្គ​ទៀត​ផង

៣-ពពួក​​​បន្លែ​មើម​ ៖
វត្ត​មាន​សារ​ធាតុ Flavonoids នៅ​ក្នុង​ពពួក​បន្លែ​មើម​ដូចជា កា​រ៉ុត ដំ​ឡូង​បា​រាំង និង​ឆៃ​ថាវ​ក្រហម​មាន​អត្ថ​ប្រ​យោធន៍​​ដ៏​លើស​លប់​ជួយ​បណ្តុះ​កោ​សិកា​មុខ​ងារ​ក្នុង​ថ្លើម ។​ និយាយ​ជា​រួម ការ​ទទួល​ទាន​ប្រ​ចាំ​ថ្ងៃ​ពពួក​បន្លែ​មើម​​ទាំង​នេះ​នឹង​ជួយ​ធា​នា​ឱ្យ​ថ្លើម​​បំ​ពេញ​មុខ​ងារ​បាន​ល្អ ។​

៤-ពពួក​បន្លែ​ស្លឹក​ពណ៌​បៃ​តង​ ៖
បន្លែ​ស្លឹក​ពណ៌​បៃ​តង​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អា​ហារ​ល្អ​បំ​ផុត​ ជួយ​​​សម្អាត​សារ​ធាតុ​ពុល​ក្នុង​ថ្លើម​ ​។​ សមាស​​ធាតុ Chlorophyllមាន​នា​ទី​ស្រូប​យក​សារ​ធាតុ​អា​ក្រក់​ពី​រាងកាយ​និង​បន្សាប​ប្រ​សិទ្ធ​ភាព​គី​មី​ពុល​ ។ ពពួក​បន្លែ​ដូចជា ម្រះ​ ស្ពៃ​ស្លឹក​ម្យ៉ាង (Spinach)និង​​ស្ពៃក្តោប​មាន​អត្ថ​ប្រ​យោជន៍​​យ៉ាង​លើស​លប់​ ។

៥-​តែ​បៃ​តង ៖
វា​មាន​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ដ៏​ខ្លាំង​ក្លា​បំ​ផុត​ឈ្មោះ Catechins។ សមាសធាតុ​នេះ​មាន​នា​ទី​កំ​ចាត់​រ៉ា​ឌី​កាល់​សេរី​ក្នុង​ថ្លើម​ ព្រម​ទាំង​សម្អាត​​ជាតិ​ពុល​បាន​រហ័ស​ទៀត​ផង ។

៦-ផ្លែ​ប៊័រ ៖
ផ្លែ​​​ឈើ​​នេះ​​​​សម្បូ​​រ​ទៅ​​ដោយ​​​សមាស​​ធាតុ ​Glutathione​និ​ង​​អា​ស៊ីតខ្លា​​ញ់​​​ m​o​nounsa​t​ura​​t​-​e​d fats ដែល​វា​មិន​ត្រឹម​តែ​ជួយ​ជំរុញ​​ដល់​ដំណើរ​ការ​​សម្អាត​ថ្លើម​ប៉ុណ្ណោះ​​​ទេ​ ប៉ុន្តែ​​ថែម​​ទាំង​​ជួយ​​បង្កើត​​​​ជា​​លិ​កា​​ និង​កោ​សិ​កា​ថ្មី​ផង​ដែរ​ ។

៧-ផ្លែ​ប៉ោម ៖
ទទួល​ទាន​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​នឹង​ធ្វើ​ឱ្យ​ថ្លើម​​មាន​សុខ​ភាព​ល្អ​ ។

៨-ប្រេង​អូ​លីវ ៖
ការ​ប្រើ​ប្រាស់​ក្នុង​កម្រិត​មធ្យម​នឹង​ផ្តល់​នូវ​មូល​ដ្ឋាន​គ្រឹះ​លី​ពីត​ដ៏​ល្អ​សម្រាប់​ថ្លើម​ក្នុង​ការ​ស្រូប​យក​​សារ​ធាតុ​ពុល​ពី​រាង​កាយ ​ហើយ​ដែល​បញ្ហា​នេះ​នឹង​ជួយ​កាត់​បន្ថយ​សារ​ធាតុ​ពុល​​ ធ្វើឱ្យ​ថ្លើម​បំ​ពេញ​មុខ​ងារ​កាន់​តែ​ល្អ​ប្រ​សើរ​ក្នុង​រយៈ​ពេល​វែង ។

៩-គ្រាប់​ធញ្ញ​ជាតិ ៖
សម្បូ​រ​​ទៅ​ដោយ​វីតា​មីន B-complex គ្រាប់​ធញ្ញ​ជាតិ​បាន​ជួយ​ជំរុញ​សមត្ថ​ភាព​ថ្លើម​ក្នុង​ការ​​រំ​លាយ​​ជាតិ​​ខ្លាញ់​​និង​​ជា​​លិ​កា​​ដែល​​ធ្វើឱ្យ​​ស្ទះ​​ ។ អង្ករ​សម្រូបមាន​​ប្រ​យោជន៍​យ៉ាង​លើស​លប់​សម្រាប់​ថ្លើម ។

១០-ខាត់​ណា​ខៀវ ៖
ផ្កាស្ពៃ​ប្រ​ភេទ​នេះសម្បូ​រ​ទៅ​ដោយ​ glucosinolates​ដែល​​ជួ​យ​បង្កើន​ផលិត​កម្ម​អង់​ហ្ស៊ីម ។ អង់​ហ្ស៊ីម​ទាំង​​នេះ​មាន​នា​ទី​លាង​សម្អាត​ជាតិ​ពុល​​ និង​carci​no​gens​ ពី​រាង​កាយ​ ៕