ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំ​ពារ​អាហារ​យឺតៗ​ជួយ​កាត់បន្ថយ​ការ​ស្រេក​ឃ្លាន​និង​បញ្ចុះ​ទម្ងន់​

10 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាក​ល​​វិ​ទ្យា​​​​ល័​យ​​​​​T​e​x​a​s​ ​C​​h​r​​istian University សហរដ្ឋ​អា​មេរិក​បាន​​រ​ក​​ឃើញ​​ថា ​ការ​​ទទួល​​ទាន​​អា​ហារ​​ដោយ​​ទំពារ​​មួយៗ​​អាច​​ជួយ​​កាត់​​បន្ថយ​​នូវ​ការ​​ស្រេក​​ឃ្លាន​​ ។ ការ​​ពិ​សោធលើ​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មាន​ទម្ងន់​ខ្លួន​ធម្ម​តា​និង​ធាត់​ខ្លាំង​បង្ហាញ​ថា ល្បឿន​នៃ​ការ​ទទួល​ទាន​គឺ​បាន​ប៉ះ​ពាល់​លើ​កាឡូ​រី​ដែល​ត្រូវ​បាន​ប្រើ​អំឡុង​ពេល​បាយ​ ដោយ​អ្នក​មាន​ទម្ងន់​ខ្លួន​ធម្ម​តា​ប្រើ​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាក​ល​​វិ​ទ្យា​​​​ល័​យ​​​​​T​e​x​a​s​ ​C​​h​r​​istian University សហរដ្ឋ​អា​មេរិក​បាន​​រ​ក​​ឃើញ​​ថា ​ការ​​ទទួល​​ទាន​​អា​ហារ​​ដោយ​​ទំពារ​​មួយៗ​​អាច​​ជួយ​​កាត់​​បន្ថយ​​នូវ​ការ​​ស្រេក​​ឃ្លាន​​ ។ ការ​​ពិ​សោធលើ​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មាន​ទម្ងន់​ខ្លួន​ធម្ម​តា​និង​ធាត់​ខ្លាំង​បង្ហាញ​ថា ល្បឿន​នៃ​ការ​ទទួល​ទាន​គឺ​បាន​ប៉ះ​ពាល់​លើ​កាឡូ​រី​ដែល​ត្រូវ​បាន​ប្រើ​អំឡុង​ពេល​បាយ​ ដោយ​អ្នក​មាន​ទម្ងន់​ខ្លួន​ធម្ម​តា​ប្រើ​អស់​៨៨គីឡូ​កាឡូ​រី​ ខណៈ​អ្នក​ធាត់​ប្រើ​អស់​៥៨​គីឡូ​កាឡូ​រី ។

លោក​សាស្ត្រា​ចារ្យ Meena Shahអ្នក​ដឹក​ការ​សិក្សា​បាន​ថ្លែង​ថា ៖«បន្ថយ​ល្បឿន​នៃ​ការ​ទទួល​ទាន​នាំ​ឱ្យ​ការ​ប្រើ​ប្រាស់​ថាម​ពល​ថយចុះ​យ៉ាង​ច្រើន​សម្រាប់​បុគ្គល​មាន​ទម្ងន់​ខ្លួន​ធម្ម​តា​ ប៉ុន្តែ​សម្រាប់​បុគ្គល​ធាត់​ខ្លាំង​វិញ​គឺ​មាន​ការ​ថយ​ចុះ​តិច​ជាង »​។

ដោយ​ឡែក​អ្នក​វិទ្យាសាស្ត្រ​នៅ​សា​កល​វិទ្យា​ល័យ​ ​Harbin Medical Universityប្រទេស​ចិន​បាន​លើកឡើងថា ការ​ទំ​ពា​អាហារ​ឱ្យ​បាន​យូរ​អាច​ជួយ​ឱ្យ​ចុះទម្ងន់ ។​ ការ​សិក្សា​ពិ​សោធលើ​អ្នក​ស្ម័គ្រ​ចិត្តជា​បុរស​​ពេញ​កម្លាំង​៣០​នាក់​ចំ​នួន​២លើក​(អ្នក​ធាត់​ដុះ​ពោះ​១៤​នាក់​ អ្នក​មាន​រាង​កាយ​សម​ល្ម​ម​១៦​នាក់​)​បាន​រក​ឃើញ​ថា អ្នក​ដែល​ទំ​ពា​អាហារ​ពេញ​ៗ​មាត់​ក្នុង​១លើកៗ​ឱ្យ​​បាន​៤០​ដង​អាច​បរិ​ភោគ​អាហារ​បាន​​តិច​ជាង​​១២​​ភាគ​រយ​​​​ធៀប​​ទៅ​នឹង​​អ្នក​ដែល​ទំ​ពា​១៥​ដង​​ក្នុង​​១លើក​ៗ ។

លទ្ធ​ផល​​ខាង​លើ​​ឱ្យ​​គេសន្និដ្ឋាន​​ថា ការ​ទំ​ពា​​អា​ហារ​ដោយ​ប្រើ​ពេល​យូរ​ អា​ច​​ទប់​ស្កាត់​​បាន​នូវ​​ការ​ទទួល​ទាន​លើស​កំណត់​ដោយ​បាន​ផ្តល់​ពេល​វេលា​បន្ថែម​ទៀត​សម្រាប់​ខួរ​ក្បាល​ក្នុង​ការទទួល​សញ្ញា​ពី​ក្រពះ​។ ម្យ៉ាង​ទៀត​ វា​ក៏​បានធ្វើឱ្យ​ចុះ​ទាប​នូវ​កម្រិត​​​​​​​​អ័រ​ម៉ូន​​បញ្ជា​ការ​​ឃ្លាន​​-ghrelin-​ដែល​​កំពុង​​ចរាចរ​​​នៅ​​ក្នុង​​ប្រព័ន្ធ​​រំ​លាយ​​អា​ហារ​​ផង​ដែរ​ ។

នៅ​ក្នុង​របាយ​ការណ៍​រៀបរាប់​ពី​ការរក​ឃើញ​របស់​ខ្លួនដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​​Am​-​e​rica​n ​Journa​l​ of​ Clinical​ Nutrition​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាននិយាយ​ថា ការ​ទំ​ពា​អា​ហារ​យឺត​ៗ​​​ជា​​វិធី​​​ដ៏​ងាយ​​ស្រួល​មួយ​​និង​​​មាន​​ប្រ​សិទ្ធ​​ភាព​​ដើម្បី​កម្ចាត់​ចោល​បញ្ហា​ឡើង​ទម្ងន់ ។ ពួក​គេ​បន្ត​ថា​៖«​លទ្ធ​ផល​​នៃ​ការ​​ស្រាវ​ជ្រាវ​លើក​នេះ​ចង្អុល​បង្ហាញ​ថា ការទទួល​ទាន​ប្រញាប់​ប្រញាល់​ទទួល​ទាន​ចាក់​ច្រាសផ្តល់​​ផល​ប៉ះ​ពាល់​​​យ៉ាង​ខ្លាំង​លើ​​ទម្ងន់​ខ្លួន​» ៕