អុី​រ៉​ង់​ព្រមាន​លោក​ត្រាំ​ហើយ ក្រោយ​សង្គ្រាម​ពាក្យសម្ដី​ផ្លោង​ដាក់​គ្នា


សហរដ្ឋអាមេរិក​-​អុី​រ៉​ង់ ៖ សង្គ្រាមពាក្យសម្ដី​ផ្លោង​ដាក់​គ្នា​នៅ​បន្ត រវាង​អុី​រ៉​ង់​ និង​សហរដ្ឋអាមេរិក​។ កាលពី​ថ្ងៃ​ទី​២៧ ​មិថុនា ​អុី​រ៉​ង់​បាន​ព្រមាន​ថា​ជា​ក្ដី​ស្រមៃ ការ​ធ្វើសង្គ្រាម​រយៈពេល​ខ្លី​មួយ រវាង​ប្រទេស​ជាស​ត្រូវ​គ្នា​ទាំង​២​នោះ ជា​ប្រតិកម្ម​តប​ចំពោះ​ពាក្យពេចន៍​បែប​នោះ របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​។

ប្រតិកម្ម​ទាំងនេះ​កើត​មាន​មុន​កិច្ចប្រជុំ​មួយ​ស្ដី​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អុី​រ៉​ង់ ដោយ​អ្នកការទូត​ម្នាក់​នៅ​ទីក្រុង​វី​យែ​ន​គូសបញ្ជាក់​ថា អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់់​កម្រិត​ស្រាល​របស់​អុីរ៉​ង់ នៅ​ពុំ​ទាន់​បង្កើន​ការ​ចម្រាញ់​ហួស​ពី​កម្រិត​ដែល​កំណត់​ដោយ​កិច្ចព្រមព្រៀង​នៅឡើយ ដែល​ផ្ទុយ​ពី​អ្វី​ដែល​ក្រុង​តេ​ហេ​រ៉​ង់​ធ្លាប់​បាន​ប្រកាស​។

ភាព​តានតឹង​កំពុង​មាន​ខ្ពស់ ក្រោយ​ពី​អុី​រ៉​ង់​បាញ់​ធ្លាក់​យន្តហោះ​ស៊ើប​ការណ៍​គ្មាន​មនុស្ស​បើក​ទំនើប​និង​ថ្លៃ​មួយ​គ្រឿង របស់​កងទ័ពអាកាស​អា​មេ​រិ​កមក​។ លោក​ត្រាំ​ច្រឡោត​ខ្លាំង​រហូត​ដល់​បញ្ជា​ឲ្យ​វាយប្រហារ​សងសឹក​មុន​ពេល​បោះបង់​ចោល​វិញ​។ ក្នុង​ស្ថានភាព​ដ៏​ក្ដៅ​គគុក​ប្រកបដោយ​ការ​ព្រួយបារម្ភ លោក​ត្រាំ​បាន​លើក​កាលពី​ថ្ងៃ​ទី​២៦​មិថុនា ពី​លទ្ធភាព​នៃ​សង្គ្រាម​ខ្លី​មួយ​ប្រឆាំង​ក្រុង​តេ​ហេ​រ៉​ង់​។

រដ្ឋមន្ត្រី​ការ​បរទេស​អុី​រ៉​ង់​លោក​MOHAMMAD JAVAD ZARIF ក្នុង​សារ​តាម​TWITTER​មួយ​បាន​បញ្ចេញ​ប្រតិកម្ម​ថា គំនិត​នៃ​ការ​ធ្វើសង្គ្រាម​ខ្លី​មួយ​ជាមួយ​អុី​​រ៉​ង់​គឺជា​ការ​ស្រមៃ​មួយ​។ លោក​ថា​គំំ​និ​ត​ខុស​របស់​ប្រធានាធិបតី​អា​មេ​រិ​កមួយ​ចំនួន ដែល​គំរាមកំហែង​ដល់​សន្តិភាព​ត្រូវ​កែ​វិញ​។ រួច​កាលពី​ថ្ងៃ​ទី​២៥​មិថុនា ប្រធានាធិបតី​អុី​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី ថ្លែង​ទៅ​កាន់​ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រូ​ន​ថា អុី​រ៉​ង់​មិន​ស្វែងរក​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​ណាមួយ​ឡើយ ទោះជា​មួយ​អា​មេ​រិ​ក​។ សម្រាប់​ពេល​នេះ​ក្រុង​តេ​ហេ​រ៉​ង់​បាន​បង្កើន​ការ​ព្រមាន មិន​ខុស​គ្នា​ពី​អា​មេ​រិ​ក​ឡើយ​។

វិបត្តិ​រវាង​អា​មេ​រិ​ក​និង​អុីរ៉​ង់​ជា​ចំណុច​សំខាន់​មួយ​នៃ​ការ​ពិភាក្សា​គ្នា ក្នុង​កិច្ចប្រជុំ​កំពូល​របស់​G20 នៅ​ទីក្រុង​អូ​សា​កា​ជប៉ុន ដែល​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​២៨​មិថុនា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ