ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ដុល្លារ​សិង្ហ​បុរី​ជាមួយ​ប្រាក់​រៀល​ប្រែប្រួល​ចុះឡើង​រាល់ថ្ងៃ

4 ឆ្នាំ មុន

បើ​តាម​ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា ប្រាក់​ដុល្លារ​សិង្ហ​បុរី​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ គឺ​មានការ​ប្រែប្រួល​ឡើង​ចុះ​រាល់ថ្ងៃ​តែ​ម្តង ។ ជាក់ស្តែង​ថ្ងៃនេះ និង​ថ្ងៃ​ម្សិលមិញ​ក៏​ប្រែប្រួល​ផង​ដែរ គឺ​១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​៣០០៦​រៀល លក់​ចេញ​៣០៣៦​រៀល ដែល​ម្សិលមិញ…

បើ​តាម​ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា ប្រាក់​ដុល្លារ​សិង្ហ​បុរី​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ គឺ​មានការ​ប្រែប្រួល​ឡើង​ចុះ​រាល់ថ្ងៃ​តែ​ម្តង ។ ជាក់ស្តែង​ថ្ងៃនេះ និង​ថ្ងៃ​ម្សិលមិញ​ក៏​ប្រែប្រួល​ផង​ដែរ គឺ​១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​៣០០៦​រៀល លក់​ចេញ​៣០៣៦​រៀល ដែល​ម្សិលមិញ គឺ​១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​៣០០៤​រៀល លក់​ចេញ​៣០៣៤​រៀល ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​ការ​ប្រែប្រួល​នៃ​ប្រាក់​ដុល្លារ​សិង្ហ​បុរី ហើយ​នោះ​អត្រា​ប្តូរ​ប្រាក់​រវាង​រូបិយប័ណ្ណ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ជាមួយ​ប្រាក់​រៀល​ក៏​មានការ​ប្រែប្រួល​ផង​ដែរ តែ​ក្នុង​កម្រិត​តិចតួច​តែ​ប៉ុណ្ណោះ ។ ខាងក្រោម​នេះ គឺជា​អត្រា​ប្តូរ​ប្រាក់​រវាង​បណ្តា​ប្រទេស​អាស៊ាន​ជាមួយ​ប្រាក់​រៀល​សម្រាប់​ថ្ងៃនេះ ៖ ១០០០​រ៉ូ​ពី ឥណ្ឌូ​នេ​ស៊ី ទិញ​ចូល​២៨៨ រៀល លក់​ចេញ​២៩០​រៀល​,១០០០ គីប ឡាវ ទិញ​ចូល​៤៦៩​រៀល​លក់​ចេញ​៤៧៤​រៀល , ១០០ មី​យ៉ា​ន់​ម៉ា ក្យា​ត ទិញ​ចូល​២៦៩​រៀល លក់​ចេញ​២៧១​រៀល ១ រីង​ហ្គី​ត ម៉ា​ឡេ​ស៊ី ទិញ​ចូល​៩៨២ រៀល លក់​ចេញ​៩៩២​រៀល , ១០០ ប៉េ​សូ ហ្វី​លី​ពី​ន ទិញ​ចូល​៧៩៣១ រៀល លក់​ចេញ​៨០១០ រៀល​, ១​បាត​ថៃ​ទិញ​ចូល​១៣២ លក់​ចេញ ១៣៤​រៀល ,១០០០ ដុ​ង​វៀតណាម ទិញ​ចូល​១៧៥​រៀល លក់​ចេញ​១៧៦​រៀល ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ធនាគារជាតិ​មិន​បាន​បង្ហាញ​ពី​អត្រា​ប្តូរ​ប្រាក់​របស់​ប្រទេស​ប្រ៊ុ​យ​ណេ​នោះ​ទេ ។ ដោយឡែក​ថ្ងៃនេះ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​អត្រា​ផ្លូវការ គឺ​១​ដុល្លារ​ស្មើនឹង​៤០៦៦​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ