ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​បៃតង​មាន​ប្រ​សិទ្ធ​ភាព​​ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​​​

10 ឆ្នាំ មុន

យោង​តាមអ្នក​វិទ្យា​សាស្ត្រ​​ចំណី​អា​ហារ​​​សាកល​វិទ្យា​ល័យ​រដ្ឋ​ផឹន​ស៊ីល​វេនៀ​សហរដ្ឋ​អាមេរិក​បាន​អះ​អាង​ថា តែ​បៃតង​អាច​ជួយ​សម្រក​ទម្ងន់​និង​ប្រ​ឆាំង​​ការ​ធាត់​ដុះ​ពោះ​ ។

យោង​តាមអ្នក​វិទ្យា​សាស្ត្រ​​ចំណី​អា​ហារ​​​សាកល​វិទ្យា​ល័យ​រដ្ឋ​ផឹន​ស៊ីល​វេនៀ​សហរដ្ឋ​អាមេរិក​បាន​អះ​អាង​ថា តែ​បៃតង​អាច​ជួយ​សម្រក​ទម្ងន់​និង​ប្រ​ឆាំង​​ការ​ធាត់​ដុះ​ពោះ​ ។

ការ​​​ពិ​សោធ​​លើសត្វ​​កណ្តុរ​បាន​បង្ហាញ​ថា សមាសធាតុ​​​epigallocatechin-3-gallate​(EGCG)​នៅ​ក្នុង​តែ​​បៃតង​ ​មាន​​សមត្ថ​ភាព​​​ជួយ​​កាត់​​បន្ថយ​​ការ​​ឡើង​​​ទម្ងន់​​ ។​ ​បណ្តា​​សត្វ​​កណ្តុរ​ធាត់​ៗ​ដែល​គេ​ឱ្យស៊ី​ចំណី​មានសមាស​ធាតុ​​​epigallocatechin​-3-​gallat​-​e​(EGCG) ការ​ឡើង​ទម្ងន់​ខ្លួន​​​មាន​តែ​៤៥%​ ពោល​គឺ​យឺត​ជាង​ពពួក​សត្វ​កណ្តុរ​ដែល​គេ​ឱ្យ​ស៊ី​ចំណី​ដូច​គ្នា​តែ​គ្មាន​ដាក់​សមាស​ធាតុ​​ epigallocatechin-3-gallate(EGCG) ។

លោក​ចូសួ​ ឡាំ​បឺត​សាស្ត្រា​ជំ​នួយ​ផ្នែក​វិទ្យា​សាស្ត្រ​​​ចំណី​​អា​ហារ​​នៃ​​វិទ្យាសា​ស្ត្រ​​កសិ​កម្ម​​បាន​និយាយ​​ថា​៖​«នៅ​​ក្នុង​​ការ​​ពិ​សោធ​​នេះ​​ យើង​​បាន​មើល​​ឃើញ​​ពី​អត្រា​​ថយ​​ចុះ​​នៃកា​រ​ឡើង​​ទម្ងន់ខ្លួ​ន​​»។​ លោកបាន​​បន្ត​​ថា​ លក្ខណ​បែបនេះ​ក៏​ព្រោះ​តែ​សមាស​​ធាតុ​epigallocatechin-3-gallate(EGCG)បាន​កំណត់​នូវបរិ​មាណ​​ស្រូប​យក​ខ្លាញ់របស់​រាង​កាយ​ ហើយ​​បន្ទាប់​មក​វា​ក៏​ជួយ​បន្ថែម​សមត្ថភាព​រាង​កាយ​ក្នុង​ការ​ប្រើ​ប្រាស់​ខ្លាញ់។ ដូច្នេះ​វា​ហាក់​ដូចជា​មាន​មុខ​ពីរ​ចំពោះ​បញ្ហា​នេះ​​​។ ការ​ពិ​សោធ​​លើក​​នេះ​មិន​បាន​បង្ហាញ​ថា តែ​បៃតង​អាច​បំ​បាត់​​ការ​ឃ្លាន​ចំណី​អា​ហារ​នោះ​ទេ​ ដ្បិត​កណ្តុ​រ​១ក្រុម​ដែល​គេ​ពិសោធ​ឱ្យ​​ស៊ី​ចំណី​​មាន​ផ្ទុក​សមាស​ធាតុ​(EGCG)នៅ​តែ​អាច​ស៊ី​អា​ហារ​បាន​ដូច​ក្រុម​កណ្តុរ​ផ្សេង​​​ដដែល ​។

លោក​ឡាំ​បឺក​បាន​បន្ថែម​​ថា ​គេ​គួរ​​ផឹក​តែ​បៃតង​​ឱ្យបាន​១០​ពែង​ក្នុង​១ថ្ងៃ​ទើប​ទទួល​បាន​ផល​ដូចជា​បាន​បង្ហាញ​ក្នុង​ការ​ពិ​សោធនេះ ។ ​ប៉ុន្តែ​​​លោក​បាន​បញ្ជាក់​ថា ការ​សិក្សា​មួយ​ចំនួន​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ផឹក​តែ​បៃតង​ត្រឹម​២ទៅ​៣ពែង​ក្នុង​១ថ្ងៃ​អាច​ជួយ​​ទប់​​ស្កាត់​​ការ​​ឡើង​​​​ទម្ងន់​​បាន​​​ ៕