ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​២​នាក់ និង​​របួសធ្ងន់​ស្រាល​២១​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៨​ ខែមិថុនា ​ឆ្នាំ​២០១៩ ​កើតឡើង​១៣​លើក​(​យប់​៩​លើក​)​ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​១៥​នាក់​(​ស្រី​២​នាក់​) ​របួសស្រាល​៦​នាក់​(​ស្រី​២​នាក់​) ។ ស្លាប់​សរុប​២​នាក់​:…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៨​ ខែមិថុនា ​ឆ្នាំ​២០១៩ ​កើតឡើង​១៣​លើក​
(​យប់​៩​លើក​)​ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​១៥​នាក់​(​ស្រី​២​នាក់​) ​របួសស្រាល​៦​នាក់​(​ស្រី​២​នាក់​) ។ ស្លាប់​សរុប​២​នាក់​: ម៉ូតូ​២​នាក់​(​មិន​ពាក់មួក​១​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​៖

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៦​លើក​,​មិន​គោរព​សិទ្ធ​៥​លើក​ស្លាប់​២​នាក់​,​បត់​គ្រោះថ្នាក់​១​លើក​,​ស្រវឹង​១​លើក ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៣​លើក​,​ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​,​ម៉ូតូ​និង​រថយន្ត​ធំ​៣​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​និង​ថ្មើរជើង​១​លើក​,​រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​,​រថយន្ត​តូច​បុក​របង​ផ្ទះ​១​លើក​,​រថយន្ត​ធំ​និង​ម៉ូតូ​រុ​ឺ​ម៉ក់​១​លើ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​២៦​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៣​គ្រឿង​,​រថយន្ត​តូច​៦​គ្រឿង​, ​រថយន្ត​ធំ​៦​គ្រឿង​, ​យាន​ផ្សេង​ៗ១​គ្រឿង​,​ ថ្មើរជើង​១​នាក់ ។ យាន​បង្កហេតុ​: ម៉ូតូ​៦​លើក​,​រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ​៣​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​៨​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : រាជធានី​ភ្នំពេញ​៤​លើក​ស្លាប់​១​នាក់​របួស​៧​នាក់​(​ស្រី​២​នាក់​)​និង​ខេត្តកណ្តាល​១​លើក​ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៥២៤២​គ្រឿង​(​ម៉ូតូ​៥៧%) មធ្យោបាយ​ល្មើស​១៥៣៦​គ្រឿង​(៧៥%) អប់រំ​៣៧៥​គ្រឿង​​(​ម៉ូតូ​២៤%) មធ្យោបាយ​ពិន័យ​១១៦១​គ្រឿង​(​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៧០​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៩៦២​គ្រឿង​ អប់រំ​១៨៤​គ្រឿង​ ពិន័យ​ចំនួន​សរុប​៩៤៥​គ្រឿង​ (​មួក​៦៥៩​គ្រឿង​ កញ្ចក់​១៧៨​គ្រឿង ប​ញ្ច្រាសទិស​៥៣​គ្រឿង​ ផ្សេង​ៗ៥៥​គ្រឿង​ ៕ (​កែសម្រួលដោយ ៖ ធីតា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ