ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ផ្នែក​ឌី​ហ្សា​ញ​ដ៏​សំខាន់​១​រូប​របស់ Apple ចាក​ចេញពី​ក្រុមហ៊ុន

4 ឆ្នាំ មុន

ក្រុមហ៊ុន Apple បាន​ប្រកាស​ថា លោក Jony Ive ប្រធាន​ផ្នែក​រចនា​របស់​ក្រុមហ៊ុន​នឹង​ចាកចេញ ដើម្បី​ចាប់ផ្តើម​ក្រុមហ៊ុន​រចនា​ផ្ទាល់ខ្លួន​របស់​លោក​នៅ​ចុងឆ្នាំ​នេះ ។ ក្រុមហ៊ុន…

ក្រុមហ៊ុន Apple បាន​ប្រកាស​ថា លោក Jony Ive ប្រធាន​ផ្នែក​រចនា​របស់​ក្រុមហ៊ុន​នឹង​ចាកចេញ ដើម្បី​ចាប់ផ្តើម​ក្រុមហ៊ុន​រចនា​ផ្ទាល់ខ្លួន​របស់​លោក​នៅ​ចុងឆ្នាំ​នេះ ។ ក្រុមហ៊ុន Apple បានឱ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា​ក្រុមហ៊ុន Apple មាន​បំណង​ក្លាយជា​អតិថិជន​ចម្បង​របស់​ក្រុមហ៊ុន​ឯកជន​មួយ​នេះ ។

លោក Ive បាន​នៅ​ជាមួយ​ក្រុមហ៊ុន Apple ចាប់តាំងពី​ឆ្នាំ ១៩៩៦ មក​ម្លេះ​ជា​កន្លែង​មួយ​ដែល​លោក​បាន​ធ្វើការ​នៅ​លើ​បញ្ជី​ផលិតផល​ធំ​ៗ​របស់​ក្រុមហ៊ុន ។ ក្រុមហ៊ុន Apple បាន​បង្ហាញ​ព័ត៌មាន​ក្នុង​សេចក្តី​ប្រកាស​មួយ​នៅ​ថ្ងៃ​ទី​២៧ មិថុនា ដោយ​បាន​បញ្ជាក់​ថា​លោក Ive នឹង​បន្ត​ធ្វើ​ការងារ​យ៉ាង​ជិត​ស្និទ្ធ និង​នៅ​លើ​ជួរ​មួយ​នៃ​គម្រោង​ជាមួយ​ក្រុមហ៊ុន Apple ពី​ក្រុមហ៊ុន​ថ្មី​របស់​លោក ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក Tim Cook បាន​សរសើរ​លោក Ive ចំពោះ​ពេលវេលា​របស់​គាត់​នៅ​ឯ​ក្រុមហ៊ុន Apple ដោយ​និយាយ​ថា Ive គឺជា​អ្នក​រចនា​តែ​មួយ​ដែល​មាន​តួនាទី​ក្នុង​ការ​ធ្វើ​ឱ្យ Apple រស់​ឡើង​វិញ​ពី​ការដ្ឋាន​សាងសង់​ផលិតផល iMac នៅ​ឆ្នាំ ១៩៩៨ និង​ទូរស័ព្ទ iPhone ព្រមទាំង Apple Park សព្វ​ថ្ងៃនេះ ។

ក្រុមហ៊ុន Apple មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថា គម្រោង​របស់​ក្រុមហ៊ុន​នឹង​មានការ​ចូលរួម​របស់​លោក Ive នោះ​ទេ តែបើ​យោង​តាម​លោក Cook គឺ​លោក Ive នឹង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន Apple លើ​គម្រោង​ផ្តាច់មុខ ៕

ប្រភព​៖ slashgear , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ