ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ត្រ​ ៖ បង្ហើប​ឲ្យ​ដឹង​អំពីអាយុ​ល្អ​​បំផុត​ដែលនារីៗគួរ​យក​កូន

4 ឆ្នាំ មុន

មនុស្ស​ស្រី​ភាគច្រើន​តែងតែ​មិន​ចង់​មាន​ផ្ទៃពោះ​នៅឡើយ​ទេ ដោយសារ​តែ​ចង់បាន​ជីវិត​រស់នៅ​បែប​មាន​សេរីភាព​យូរ​បន្តិច ចង់​ពង្រឹង​មុខរបរ​ផ្ទាល់ខ្លួន ឬ​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​គ្រួសារ​ជាដើម​។​ដោយ​យោង​ទៅ​តាម​ហេតុផល​ទាំងនេះ​ហើយ ទើប​ក្លាយទៅជា​មតិផ្ទុយ​គ្នា​នឹង​ទ្រឹស្តី​ជា​ច្រើន​ដែល​និយាយ​ថា ស្ត្រី​គួរ​យក​កូន​នៅ​អាយុ​ខ្ទង់ ២០​ឆ្នាំ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ថ្មី​ៗ​នេះ អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​និយាយ​ថា​ខុស​គ្នា​ពី​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ធ្លាប់​លឺ​កាលពីមុន​ៗ​។…

មនុស្ស​ស្រី​ភាគច្រើន​តែងតែ​មិន​ចង់​មាន​ផ្ទៃពោះ​នៅឡើយ​ទេ ដោយសារ​តែ​ចង់បាន​ជីវិត​រស់នៅ​បែប​មាន​សេរីភាព​យូរ​បន្តិច ចង់​ពង្រឹង​មុខរបរ​ផ្ទាល់ខ្លួន ឬ​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​គ្រួសារ​ជាដើម​។​ដោយ​យោង​ទៅ​តាម​ហេតុផល​ទាំងនេះ​ហើយ ទើប​ក្លាយទៅជា​មតិផ្ទុយ​គ្នា​នឹង​ទ្រឹស្តី​ជា​ច្រើន​ដែល​និយាយ​ថា ស្ត្រី​គួរ​យក​កូន​នៅ​អាយុ​ខ្ទង់ ២០​ឆ្នាំ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ថ្មី​ៗ​នេះ អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​និយាយ​ថា​ខុស​គ្នា​ពី​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ធ្លាប់​លឺ​កាលពីមុន​ៗ​។

តាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​បណ្ឌិត John Mirowsky ដែល​ជា​អ្នកជំនាញ​ខាង​សង្គម នៅ​ឯ​សាកលវិទ្យាល័យ Texas បាន​ឲ្យ​ដឹង​ថា ពេលវេលា​ដ៏​ល្អ​បំផុត​ដែល​ស្ត្រី​គួរ​មាន​ផ្ទៃពោះ​គឺ​អាយុ ៣៤​ឆ្នាំ​។

ការ​ពិត ៖ អ្នកជំនាញ​ខាង​រោគ​ស្ត្រី​បាន​និយាយ​ថា ស្ត្រី​គួរ​ណា​តែ​មាន​ផ្ទៃពោះ​ក្នុង​អាយុ ៣៤ ទៅ​៣៥​ឆ្នាំ ដោយសារ​តែ​កន្លែង​មួយ​ចំនួន​នៃ​រាង​កាយ​អាច​នឹង​កើតជា​ជំងឺ​ក្នុង​ពេល​វ័យ ២០​ឆ្នាំ​។ ដល់​ពេល​អាយុ ៣៤​ឆ្នាំ រាង​កាយ​ស្ត្រី​គឺ​មាន​សុខភាព​ល្អ​បរិបូរណ៍ ដែល​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ការ​ពោរ​ពោះ​កូន​គ្រប់​ខែ​ប្រកបដោយ​សុខភាព​ល្អ​ទៀត​។

បណ្ឌិត Mirowsky ក៏​បាន​បញ្ជាក់​ទៀត​ថា ស្ត្រី​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ក្នុង​ការ​មាន​ផ្ទៃពោះ​នៅ​អាយុ​ខ្ទង់ ៣០​ក្រាស ព្រោះ​កាលណា​រាង​កាយ​ស្ត្រី​អាយុ​កាន់តែ​ច្រើន ឱកាស​នៃ​ការ​ឆ្លង​ជំងឺ និង​ផលវិបាក​ទៅ​លើ​ប្រព័ន្ធ​ប្រដាប់បន្តពូជ​មានការ​កើនឡើង​ខ្ពស់​ដែរ​។

អ្នកជំនាញ​ខាង​ចិត្តសាស្ត្រ​ផ្សេង​ៗ​ទៀត​ក៏​បាន​យល់​ស្រប​អំពី​រឿង​នេះ​ដែរ​ថា ស្ត្រី​ដែល​មាន​អាយុ​ពី ៣៤ ទៅ​៣៥​ឆ្នាំ ជា​ទូទៅ​គឺ​មាន​ទំនាក់ទំនង​ស្នេហា​រឹង​មាំ​ជាមួយ​ប្តី ហើយ​ក៏​មាន​កម្លាំង​ព​លាំង​គ្រប់គ្រាន់​សម្រាប់​រស់នៅ​ជាមួយ​គ្នា ព្រមទាំង​អាច​មាន​លទ្ធភាព​ចិញ្ចឹម​មនុស្ស​ម្នាក់​ទៀត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ដែរ​។

សរុបសេចក្តី​មក​គឺថា វា​គឺជា​រឿង​ធម្មតា​ទេ​ដែល​អ្នក​គួរ​មានកូន​នៅ​អាយុ ៣០​ឆ្នាំ​។ គ្រាន់តែ​ចាំ​ថា ការ​ដែល​បង្កើតកូន​ដែល​ជា​សមាជិក​ថ្មី​នោះ គឺជា​ការ​សម្រេចចិត្ត​មួយ​សម្រាប់​ជីវិត ហើយ​ក៏​មិន​គួរ​ធ្វើ​វា​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន ឬ​គិត​វែង​ឆ្ងាយ​ឡើយ​។ ចូរ​រៀបចំ​គម្រោង​ជា​មុន​ឲ្យ​បាន​ល្អ​សិន​មុន​សម្រេចចិត្ត​ធ្វើ​ជា​ម្តាយ​គេ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ