ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ឆេះដុំ​សឹងតែ​ដុត​ក្លិប Chelsea ចោល​ក្រោយ​លក់​តារា​ឆ្នើម​ត្រឹមតែ​២​លាន​ផោន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អ្នកគាំទ្រ​របស់​ក្លិប​តោ​ខៀវ​ជា​ច្រើន​នាក់​មានការ​ខឹងសម្បា​នឹង​ការ​បណ្តែតបណ្តោយ​របស់​ក្លិប​នេះ ដែល​សុខចិត្ត​លក់​កីឡាករ Jay Dasilva ទៅ​ឱ្យ​ក្លិប Bristol…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អ្នកគាំទ្រ​របស់​ក្លិប​តោ​ខៀវ​ជា​ច្រើន​នាក់​មានការ​ខឹងសម្បា​នឹង​ការ​បណ្តែតបណ្តោយ​របស់​ក្លិប​នេះ ដែល​សុខចិត្ត​លក់​កីឡាករ Jay Dasilva ទៅ​ឱ្យ​ក្លិប Bristol City ក្នុង​តម្លៃ​ត្រឹមតែ​២​លាន​ផោន ។

ខ្សែបម្រើ​ការពារ​ស្លាប​ឆ្វេង អាយុ​២១​ឆ្នាំ បាន​ឈ្នះ​លី​គ UEFA ២​ដង និង FA Youth Cup ៣​ដង ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មានការ​រំពឹង​ខ្ពស់ ។ អ្នកគាំទ្រ​មិន​ដែល​នឹក​ស្មាន​សោះ​ថា ក្លិប​តោ​ខៀវ​ចុង​ក្រោយ​បែរជា​លក់​កីឡាករ​ម្នាក់​នេះ​ក្នុង​តម្លៃ​ត្រឹមតែ​២​លាន​ផោន ខណៈ​ដែល​ខ្លួន​ត្រូវ​ជាប់​ពិន័យ​មិន​ឱ្យ​ទិញ​កីឡាករ​ផ្សេង​ចូល ។

មាន​អ្នកគាំទ្រ​ម្នាក់​បាន​សរសេរ​ថា ៖«​តើ​ក្លិប​នេះ​មាន​ដឹងខ្លួន​ទេ​ថា កំពុង​តែ​ត្រូវ​ទទួល​ពិន័យ​មិន​ឱ្យ​ទិញ​កីឡាករ​ថ្មី​ចូល?​» ។ ម្នាក់​ទៀត​បាន​សរសេរ​ថា​៖«​ម្តងទៀត​ហើយ ដែល​ក្លិប​នេះ​បាន​បាត់បង់​ជើង​ខ្លាំង​»​។

អ្នកគាំទ្រ​ម្នាក់​ទៀត​សរសេរ​គួរ​ឱ្យ​ចាប់អារម្មណ៍​ថា ៖«​រឿង​បី​យ៉ាង​ដែល​មិន​អាច​ផ្លាស់​ប្តូរ​បាន ៖ ១. ការ​ស្លាប់ ២. ការ​បង់ពន្ធ ៣. Chelsea បណ្តោយ​ឱ្យ​កីឡាករ​ខ្លាំង​ទៅ​លេង​នៅ​ក្លិប​ផ្សេង​»៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ