ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកការណ៍អាប៉ោងបង្កប់តេឡេ…មេវេចលុយរត់រហូតដាច់ខ្យល់ស្លា.ប់​

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ទំនងជា​ដឹង​ថា​ អ្នកលេង​អាប៉ោង​ជាមួយ​ខ្លួន​ដឹង​ពី​ការ​លេង​ប្រើ​ល្បិច​បង្កប់​តេ​ឡេ​នោះ បុរស​ចំណាស់​ជា​មេ​បាញ់អាប៉ោង​ បាន​វេច​លុយ​រត់គេច​ពី​កន្លែង​លេង​រហូត​ដល់​ដួល​ស្លាប់​នៅ​តាម​ផ្លូវ ។​ការ​ស្លាប់​របស់​បុរស​ជា​មេអាប៉ោង​នេះ ធ្វើ​ឱ្យ​អាជ្ញាធរ​២​ឃុំ​រុញ​ដាក់​គ្នា ចំណែក​សមត្ថកិច្ចស្រុក​ថ្ពង ហាក់…

ខេត្តកំពង់ស្ពឺ ៖ ទំនងជា​ដឹង​ថា​ អ្នកលេង​អាប៉ោង​ជាមួយ​ខ្លួន​ដឹង​ពី​ការ​លេង​ប្រើ​ល្បិច​បង្កប់​តេ​ឡេ​នោះ បុរស​ចំណាស់​ជា​មេ​បាញ់អាប៉ោង​ បាន​វេច​លុយ​រត់គេច​ពី​កន្លែង​លេង​រហូត​ដល់​ដួល​ស្លាប់​នៅ​តាម​ផ្លូវ ។​
ការ​ស្លាប់​របស់​បុរស​ជា​មេអាប៉ោង​នេះ ធ្វើ​ឱ្យ​អាជ្ញាធរ​២​ឃុំ​រុញ​ដាក់​គ្នា ចំណែក​សមត្ថកិច្ចស្រុក​ថ្ពង ហាក់ បីដូចជា​ព្រងើយកន្តើយ​ ខណៈ​សមត្ថកិច្ច​ស្រុក​ឧដុង្គ​ ដេក​យាម​សព​តាំងពី​យប់ ។ ការ​ប្រទះ​ឃើញ​សព​បុរស​ជា​មេអាប៉ោង​រូប​នេះ គឺ​កាលពី​យប់​ថ្ងៃ​ទី​២៦ ខែមិថុនា នៅ​ទួល​តា​នក ក្នុងភូមិ​ស្រែ​អណ្តូង ឃុំ​ទ័ព​មាន ស្រុក​ថ្ពង ។

ជន​រង​គ្រោះ​ឈ្មោះ ឈៀង ហុ​ី អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្លា សង្កាត់​សុពណ៌​ទេព ក្រុង​ច្បារមន ។
្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ជា​មេ​បាញ់អាប៉ោង​រូប​នេះ បាន​ណាត់គ្នា​ទៅ​លេង​នៅ​ចម្ការ​ស្វាយ​មួយ​កន្លែង​ក្នុង​ឃុំ​ទ័ពមាន ។ ក្នុង​ពេល​លេង បុរស​នេះ​ឈ្នះ​លុយ​ជាច្រើន​ធ្វើ​ឱ្យ​អ្នកលេង​ផ្សេង​ទៀត​ កើតការ​សង្ស័យ​ក៏​យក​មេអាប៉ោង​ពិនិត្យ​ទើប​ដឹង​ថា មេអាប៉ោង​ដែល​បុរស​នោះ​បាញ់​ គឺជា​មេអា ប៉ោង​ប្រើ​តេ​ឡេ​បញ្ជា​ឱ្យ​ចេញ​គ្រាប់​ណា​ចេញ​គ្រាប់​នោះ ។

ប្រភព​ព័ត៌មាន​បន្ត​ថា ក្រោយ​ពេល​បែក​ការណ៍​បុរស​រូប​នេះ​ ទំនងជា​ខ្លាច​អ្នកលេង​អាប៉ោង​ជាមួយ​ប្រើ​ហិង្សា​មក​លើ​ខ្លួន ក៏​រត់គេច​ពីកន្លែង​លេង ក៏​ដូច​ជា​គេច​ពី​ក្រុម​អ្នកលេង​រហូត​ទៅ​ដល់​ចំណុច​ខាងលើ ដែល​ជាប់​ព្រំប្រទល់​ឃុំ​ជម្ពូព្រឹក្ស ស្រុក​ឧដុង្គ ក៏​ដួល​ស្លាប់​តែ​ម្តង ។

ក្រោយ​ពេល​ជន​រង​គ្រោះ​ស្លាប់ ប្រជាពលរដ្ឋ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យមក​ពិនិត្យ តែ​បែរជា​ឃើញ​សមត្ថកិច្ច​ខាង​ស្រុក​ឧដុង្គ​ចុះ​មក​ទៅ​វិញ​ ។ ដោយ​សារ​តែ​យប់​ងងឹត​ផង សមត្ថកិច្ច​បាន​ត្រឹម​ដេក​ការពារ​កន្លែង​កើតហេតុ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ទើប​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ពិនិត្យ ដោយ​មាន​អាជ្ញាធរ​ឃំ​ុ​ទ័ព​មាន និង​ឃុំ​ជម្ពូព្រឹក្ស​មក​ចូលរួម​ផង ។

ប្រភព​ពី​មន្ត្រី​នគរបាល​មួយ​រូប​បាន​បង្ហើប​ថា ខាង​អាជ្ញាធរ​ឃុំ​ទ័ព​មាន ហាក់បីដូចជា​មិន​ចង់​ទទួលស្គាល់​ថា ហេតុការណ៍​នេះ​កើតឡើង​ក្នុង​ដែនរដ្ឋបាល​របស់​ខ្លួន​ទេ ដោយ​រុញ​ទៅ​ឱ្យ​ខាង​ឃុំ​ជម្ពូព្រឹក្ស​ ជា​អ្នក​ទទួល​ទៅ​វិញ ។

ចំពោះ​ករណី​នេះ ខាង​ឃុំ​ជម្ពូព្រឹក្ស​មិន​ជំទាស់​ទេ បើសិនជា​ចំណុ​ច​កើតហេតុ​រក​ឃើញ​ថា​ ស្ថិត​ក្នុង​ដែន​រដ្ឋបាល​របស់​ឃុំ​ជម្ពូ​ព្រឹក តែ​ក្នុង​ផែនទី​គឺ​ស្ថិត​ក្នុង​ឃុំ​ទ័ព​មាន ។ មានការ​លើក​ឡើង​ថា បើ​ចង់ឱ្យ​ខាង​ឃុំជម្ពូ ព្រឹក្ស ស្រុក​ឧដុង្គ ទទួល​និង​ធ្វើ​របាយការណ៍​ទាល់តែ​រាល់​ការ​ចុះហត្ថលេខា​ទិញ​-​លក់​ដី​ប្រគល់​មក​ឱ្យ​ខាង​ជម្ពូព្រឹក្ស​ជា​អ្នក​ចុះហត្ថលេខា ។

បើ​ទោះជា​បែប​នេះ​ក្តី សមត្ថកិច្ច​ខាង​ស្រុក​ឧដុង្គ​ មិន​បាន​រួញរា​ក្នុង​ភារកិច្ច​នោះ​ទេ បើ​ទោះជា​ខាង​ស្រុក​ថ្ពង​ហាក់​ព្រងើយកន្តើយ​ក្តី ។ ក្រោយពី​ពិនិត្យ​រួចរាល់ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ