ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រៀបចំ​ការ​ប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​កម្ពុជា​រៀបចំ​ការ​ប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ី​អា​គ្នេ​ហ៍​លើក​ទី​៤៣ ។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច តេ​ជោ បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​២៨ មិថុនា​នេះ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក…

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​កម្ពុជា​រៀបចំ​ការ​ប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ី​អា​គ្នេ​ហ៍​លើក​ទី​៤៣ ។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច តេ​ជោ បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​២៨ មិថុនា​នេះ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក (Khmer Swimming Federation) សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​សាធារណជន​ទាំងអស់​ចូលរួម​ទស្សនា​អោយ​បាន​ច្រើន​កុះករ​នៅ​ក្នុង​កម្មវិធី​ប្រកួត​កីឡាហែលទឹក​«​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍​» លើក​ទី​៤៣ ឆ្នាំ​២០១៩ ដែល​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨-៣០ ខែមិថុនា ចាប់ពី​ម៉ោង ៧​និង​៣០​នាទី​ព្រឹក នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ដែល​មាន​ទីតាំង​ទល់មុខ​វិមាន​ឈ្នះ​-​ឈ្នះ រាជធានី​ភ្នំពេញ ។

ប្រភព​បាន​បន្ត​ថា ការ​ប្រកួត​កីឡាហែលទឹក​នេះ គឺ​មានការ​ចូលរួម​ពី​កីឡាករ កីឡាការិនី ជាតិ និង​អន្តរជាតិ​ចំនួន​៤០៦ រូប មក​ពី​១០​ប្រទេស ក្នុង​នោះ​កម្ពុជា​មាន​ចំនួន ២០​រូប និង​បរទេស​មាន​ចំនួន ៣៨៦​រូប ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​បាន​សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ យុវជន​សិស្សានុសិស្ស និង​សាធារណជន​ទាំងអស់​ចូលរួម​ទស្ស​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​គាំទ្រ និង​ផ្តល់​កម្លាំងចិត្ត​ដល់​កីឡាករ កីឡាការិនី​កម្ពុជា​វ័យក្មេង និង​បាន​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​ឲ្យ​កាន់តែ​រីក​ចម្រើន​ខ្លាំងក្លា​ឡើង ៕ កែសម្រួល​ដោយ ៖ សុ​ឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ