ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​​នគរ​បាល​ចាប់​ខ្លួន​ជន​ញៀន​ថ្នាំ​២​នាក់​ និង​ស្ត្រី​​ម្ចាស់​ផ្ទះ​ម្នាក់​បញ្ជូន​ទៅ​តុលា​ការ​ក្នុង​បទ​ប្រើ​ប្រាស់ និង​ផ្តល់​ទីតាំង​ប្រើ​ប្រាស់​ថ្នាំ​ញៀន

10 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ យុវជន​សង្ស័យ​ជា​អ្នក​ប្រើ​ប្រាស់​ថ្នាំញៀន​២​នាក់ រួម​ជា​មួយ​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​ត្រូវ​បាន​មន្ត្រីនគរ​បាល​ប៉ុស្តិ៍​មូល​ដ្ឋាន​ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៣ មករា ២០១៤ ​នៅ​ផ្ទះ​ស្ត្រី​ខាង​លើ ស្ថិត​ក្នុង​ភូមិច្រក​ល្មៀត ឃុំ​អូរ​ឫស្សី ស្រុក​កំពង់​ត្រឡាច ខណៈ​ដែល​យុវ​ជន​ទាំង​២​នាក់​ខាងលើ​កំពុង​ប្រើថ្នាំ​ញៀន ។

ខេត្ត​កំពង់​ឆ្នាំង ៖ យុវជន​សង្ស័យ​ជា​អ្នក​ប្រើ​ប្រាស់​ថ្នាំញៀន​២​នាក់ រួម​ជា​មួយ​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​ត្រូវ​បាន​មន្ត្រីនគរ​បាល​ប៉ុស្តិ៍​មូល​ដ្ឋាន​ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៣ មករា ២០១៤ ​នៅ​ផ្ទះ​ស្ត្រី​ខាង​លើ ស្ថិត​ក្នុង​ភូមិច្រក​ល្មៀត ឃុំ​អូរ​ឫស្សី ស្រុក​កំពង់​ត្រឡាច ខណៈ​ដែល​យុវ​ជន​ទាំង​២​នាក់​ខាងលើ​កំពុង​ប្រើថ្នាំ​ញៀន ។

មន្ត្រី​ការិយា​ល័យ​នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាននគររ​បាល​ខេត្ត​បាន​និយាយថា ជន​សង្ស័យ​ខាង​លើ​មាន ១-ឈ្មោះ​ស៊ីត រ៉ូសាត អាយុ​២២​ឆ្នាំ ២-ឈ្មោះ​អីុត វណ្ណៈ អាយុ​២២​ឆ្នាំ ទាំង​២​នាក់​នេះ មាន​ទី​លំនៅ​ភូមិ​ព្រៃ​ពីស ឃុំជ្រេស ស្រុក​កំពង់​ត្រឡាច។ ចំណែកស្ត្រី​ជា​​ម្ចាស់​ផ្ទះ​មាន​ឈ្មោះ​មីត ​អៃយ៉ាស អាយុ​៤៥​ឆ្នាំ ។ ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​ពេល​ដែល​មន្ត្រី​នគរ​បាល​ប៉ុស្តិ៍​មូលដ្ឋានបាន​ចេញ​ល្បាត​តាម​មូល​ដ្ឋាន​របស់ខ្លួន ក៏​ប្រទះ​ឃើញ​យុវ​ជន​សង្ស័យ​ទាំង​២​នាក់​​កំពុង​ប្រើ​ប្រាស់​​គ្រឿង​ញៀន​ប្រភេទ​ម៉ា​ទឹក​កក នៅ​ក្នុង​ផ្ទះ​ស្ត្រី​លក់​ចាប់​ហួយ​ខាង​លើ ក៏ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​​ទាំង​២​នាក់ ដោយ​ដក​ហូត​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​មួយ​កញ្ចប់​តូច ដែល​យុវ​ជន​ទាំង​២​នាក់​ខាង​លើ​ប្រើ​ប្រាស់​មិន​ទាន់​អស់ ។ ក្រោយ​​ការ​ចាប់​ឃាត់​ខ្លួន​យុវ​ជន​ទាំង​២​នាក់​ខាង​លើ មន្ត្រី​នគរបាល​​ក៏បាន​ធ្វើ​ការ​ចាប់​ឃាត់​ខ្លួនស្ត្រី​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ ដែល​សង្ស័យ​ថា បាន​ផ្តល់​ទីតាំង​ឱ្យ​ជន​ញៀន​ថ្នាំ​ទាំង​២​នាក់ ប្រើ​ប្រាស់ ។ វត្ថុ​តាង​ខាង​លើ រួម​មាន​ថ្នាំ​ញៀន​ម៉ា​ទឹកក​ក​១កញ្ចប់​តូច និង​ម៉ូតូធំ​ម៉ាក​ហុងដា C.B.R មួយ​គ្រឿង ។

នៅ​ចំពោះ​មុខសមត្ថ​​កិច្ច​យុវជន​សង្ស័យ​ទាំង​២​នាក់ បាន​សារ​ភាពថា ខ្លួន​បាន​ទិញ​ថ្នាំ​ម៉ា​ទឹកកក​នេះ​ពី​បុរស​ម្នាក់​នៅភូមិ​តាអក ឃុំពានី ស្រុកកំពង់​ត្រឡាច ក្នុង​តម្លៃ​​៦​ម៉ឺនរៀល ។ ក្រោយ​ទិញ​បាន​ក៏​​យក​មក​ប្រើ​ប្រាស់​នៅ​​ផ្ទះ​ស្ត្រី​ខាងលើ ដោយ​ម្ចាស់​ផ្ទះ​មិន​បាន​នៅ​ទេ តែ​ពួក​គេធ្លាប់​ចេញចូល​ទិញ​នំចំណី​នៅ​ទី​នេះ ។ ចំណែក​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​ក៏​បាន​ប្រាប់​ថា គាត់​មិន​បាន​នៅ​ផ្ទះ​ទេ គឺ​បាន​ទៅ​ថ្នាំ​ពេទ្យ​​នៅ​ឯ​ផ្សារ មិន​​បាន​ដឹងថា ​ពួក​គេ​យក​ថ្នាំ​មក​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ខ្លួនឡើយ ។ ទោះយ៉ាង​ណា​ក្តី ជន​សង្ស័យ​​ទាំង​៣​នាក់​​ខាង​លើ​ត្រូវបាន​មន្ត្រី​ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កសាង​សំណុំរឿង​​បញ្ជូន​ជាមួយ​វត្ថុ​តាង​ទៅតុលា​ការ​តាម​នីតិ​វិធីច្បាប់ ។