ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្លាំងបាត់! ទាំងប្តីទាំងប្រពន្ធ ច្រើនដងហើយអត់ដឹង លុះបែកការណ៍ជាង១០ម៉ឺនដុល្លារ​

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ខេត្តព្រៃវែង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ពាក់ព័ន្ធ​ករណី​ចោរកម្ម (​កេង​បន្លំ​លុយ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK សាខា​ព្រៃវែង ) កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា…

ខេត្តព្រៃវែង ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ខេត្តព្រៃវែង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ពាក់ព័ន្ធ​ករណី​ចោរកម្ម (​កេង​បន្លំ​លុយ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK សាខា​ព្រៃវែង ) កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ភូមិ​លេខ​៤ សង្កាត់​កំពង់លាវ ​ក្រុង​ព្រៃវែង​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ដើមបណ្ដឹង​ឈ្មោះ ប៉ុក គង្គា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ប្រធាន​សាខា AMK ព្រៃវែង​។ ចំណែក​ជនសង្ស័យ​ឈ្មោះ សោម អង្គា ភេទ​ស្រី អាយុ​២៨​ឆ្នាំ​( ប្រធាន​ហិ​រញ្ញឹកគ្រឹះស្ថាន​ AMK) និង​ប្ដី​ឈ្មោះ សុខ សុភា​រ៉ា អាយុ​៣០​ឆ្នាំ មុខរបរ​លក់​គ្រឿង​ម៉ាស៊ីន​នៅ​ភ្នំពេញ និង​ជា​អ្នក​រៀបចំ​គំរោង​ឲ្យ​ប្រពន្ធ​បន្លំ​លួច​យក​លុយ​ពី​កន្លែងធ្វើការ​។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​បន្លំ​លួច​យក​លុយ​ជា​ច្រើន​ដង តែ​ប្រធាន AMK សាខា​ក្រុង​ព្រៃវែង​ចាប់​មិន​បាន រហូត​ដល់​លើក​ចុង​ក្រោយ​ពេល​ដែល​ត្រូវ​ចាប់​បាន​គឺ​ជនសង្ស័យ​លួច​យក​អស់​ចំនួន​១១៥៤០០​ដុល្លារ​ទៅ​ហើយ​។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ជា​ប្រពន្ធ​បានអោយ​ដឹង​ថា មូលហេតុ​ដែល​​នាង​លួច​លុយ​ពី​កន្លែងធ្វើការ គឺ​ដោយសារ​តែ​បុរស​ជា​ប្ដី​លេងល្បែង​នៅ​ភ្នំពេញ ហើយ​ចាញ់​អស់​លុយ អត់​មាន​លុយ​ស្រង់​ដើម ទើប​រៀប​គំរោង​ឲ្យ​នាង​ជា​ប្រពន្ធ​លួច​លុយ​ពី​កន្លែងធ្វើការ​យក​ទៅ​លេង​បន្ត ហើយដោយ​សារ​ពេល​លួច​បាន​២​ទៅ​៣​ដង​គេ​ចាប់​មិន​បាន ទើប​ចេះ​តែ​លួច​បន្ត រហូត​ត្រូវ​ចាប់​បាន​តែ​ម្ដង​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ក្រុង​ព្រៃវែង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ​។ ព័ត៌មានលម្អិតនឹងមានផ្សាយ​នៅលើ​ទំព័រ​កាសែតកោះសន្តិភាព ៕ (​កែសម្រួល ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ