ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​នាំ​គ្នា​ផ្អើល​ឆោឡោ​ពេញ​ហ្នឹង គ្រាន់តែ​លឺ​សំឡេង​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​រង​របួស​ជើង​ម្ខាង​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ដើរ​ជាន់​គ្រាប់​មីន ពេល​កំពុង​កាប់​ព្រៃ​ក្នុង​ចម្ការ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៧ មិថុនា​នេះ នៅ​ខាង​មុខ​បន្ទាយ​យោធា​មួយ​កន្លែង…

ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​រង​របួស​ជើង​ម្ខាង​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ដើរ​ជាន់​គ្រាប់​មីន ពេល​កំពុង​កាប់​ព្រៃ​ក្នុង​ចម្ការ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៧ មិថុនា​នេះ នៅ​ខាង​មុខ​បន្ទាយ​យោធា​មួយ​កន្លែង ដែល​ស្ថិត​នៅ​ភូមិ​ភ្នំ​រ៉ៃ ឃុំ​តា​តោក ស្រុក​សំឡូត​។

សេចក្តីរាយការណ៍​បាន​បន្ត សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ញ៉ែ​ម ធឿ​ន អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​រ៉ៃ ឃុំ​តា​តោក ស្រុក​សំឡូត ។ បុរស​នេះ​រង​បួស​ជើង​ម្ខាង ដោយសារ​ដើរ​ជាន់​គ្រាប់​មីន​ដែល​កប់​នៅ​ក្នុង​ដី ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ខណៈ​ពេល​គាត់​កំពុង​កាប់​ព្រៃ​ក្នុង​ចម្ការ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា បើ​ពិនិត្យ​លើ​ស្ថានភាព​របួស ជន​រង​គ្រោះ​អាច​នឹង​ត្រូវ​ពិការ​ជើង​ម្ខាង ព្រោះ​គ្រាប់​មីន​ដែល​ផ្ទុះ​នោះ ជា​ប្រភេទ​មីន​ស្គរ ដែល​មាន​កម្លាំង​ខ្លាំង ។

មន្ត្រី​យោធា​ម្នាក់​និយាយ​ថា ចំណុច​គ្រោះថ្នាក់​នោះ នៅ​ក្បែរ​បន្ទាយ​យោធា ហើយ​នៅ​ព្រៃ​ច្រើន​មិនសូវ​មាន​មនុស្ស​ចូល​រុករាន​ព្រៃ​នោះ​ទេ ដោយសារ​តែ​ខ្លាច​គ្រាប់​មីន ។ ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ​នោះ​ជន​រង​គ្រោះ​បាន​ចូល​កាប់​ព្រៃ ស្រាប់តែ​ជាន់​មីន​ផ្ទុះ​រង​របួស​តែ​ម្ដង ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា គ្រាប់​មីន​នោះ​កប់​ក្នុង​ដី​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម តែ​មិន​ទាន់​មាន​អង្គភាព​កំចាត់​មីន​ណា​ចូល​បោសសំអាត​នៅឡើយ​ទេ ទើប​នៅ​សេសសល់​រហូត​មក​ដល់​ពេល​នេះ ។

ទោះ​យ៉ាងណា បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា បន្ទាប់​ពី​គ្រោះថ្នាក់​បាន​កើតឡើង​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ដើម្បី​សង្គ្រោះ​តែ​ទំនង​អាច​នឹង​ត្រូវ​ពី​ការ​ជើង​ម្ខាង ព្រោះ​របួស​ធ្ងន់ធ្ងរ​ពេក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ