ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​ខេត្ត​លើក​បញ្ហា​ចំបង​៣​ចំណុច​ដើម្បី​ឱ្យ​អភិបាលខេត្ត​ជួយ​ដោះស្រាយ​(មានវីដេអូ)

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បញ្ហា​ចំបង​៣​ចំណុច​ត្រូវ​បាន​ក្រុមប្រឹក្សា​ខេត្តតាកែវ​អាណត្តិ​ទី​៣​ស្នើ​ទៅ​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​មាន​វិធានការ​ដោះស្រាយ​និង​ទប់ស្កាត់​ក្នុង​កម្រិត​ខ្ពស់​បំផុត​។ ការ​លើក​ជា​សំណើ​ទៅ​លោក​អភិបាល​ខេត្តតាកែវ​ដើម្បី​ដោះស្រាយ និង​មាន​វិធានការ​នោះ​មាន​៖ ទី​១-​សូម​ជួយ​រក​ទីតាំង​ថ្មី​ដើម្បី​សម្រួល​ដល់​ការ​ប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​លើក​ក្រោយ​ៗ ព្រោះ​ទីតាំង​ចាស់​មិន​អាច​ប្រើ​ការ​បាន…

ខេត្តតាកែវ ៖ បញ្ហា​ចំបង​៣​ចំណុច​ត្រូវ​បាន​ក្រុមប្រឹក្សា​ខេត្តតាកែវ​អាណត្តិ​ទី​៣​ស្នើ​ទៅ​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​មាន​វិធានការ​ដោះស្រាយ​និង​ទប់ស្កាត់​ក្នុង​កម្រិត​ខ្ពស់​បំផុត​។

ការ​លើក​ជា​សំណើ​ទៅ​លោក​អភិបាល​ខេត្តតាកែវ​ដើម្បី​ដោះស្រាយ និង​មាន​វិធានការ​នោះ​មាន​៖ ទី​១-​សូម​ជួយ​រក​ទីតាំង​ថ្មី​ដើម្បី​សម្រួល​ដល់​ការ​ប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​លើក​ក្រោយ​ៗ ព្រោះ​ទីតាំង​ចាស់​មិន​អាច​ប្រើ​ការ​បាន ទី​២-​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​ខាង​តែ​បាន​រាល់​ការ​លួចលាក់​នាំ​ចូល​សត្វ​ជ្រូក​ពី​ប្រទេស​វៀតណាម ដើម្បី​សុខភាព​ប្រជាពលរដ្ឋ និង​ទី​៣-​ត្រូវ​ទប់ស្កាត់​ការ​នេសាទ​ដោយ​ខុសច្បាប់​តាម​គ្រប់​រូបភាព នា​រដូវ​បិទ​ការ​នេសាទ​ខាង​មុខ​នេះ​។

ការ​លើក​ឡើង​ពី​សំណាក់​ក្រុមប្រឹក្សា​ខេត្ត​នេះ បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​១ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក យស ណា​ស៊ី ប្រធាន​ក្រុមប្រឹក្សា​ខេត្តតាកែវ និង​មានការ​ចូលរួម​ដោយ​លោក អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន អនុ​ប្រ​ធា​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​កងកម្លាំង ប្រដាប់​អាវុធ​ទាំង ៣​ប្រភេទ នៅ​សាល​ប្រជុំ​ទីចាត់ការ​ផែនការ​វិនិយោគ​ខេត្ត​(​ផអ​៣)​។

ស្ថិត​នៅ​ចំពោះ​មុខ លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​តាកែវ សមាជិក​សមាជិការ​នៃ​ក្រុមប្រឹក្សា​ខេត្ត​ដែល​ទើប​និង​ជាប់​ឆ្នោត​ថ្មី បាន​ស្នើ​សុំ​រក​កន្លែង​ប្រជុំ​ថ្មី ពិសេស​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​រាល់​បទ​ស្មើ​សនា​សាទ​តាម​គ្រប់​រូបភាព​ពី​សំណាក់​ប្រជាពលរដ្ឋ​និង​ការ​លួច​នាំ​សត្វ​ជ្រូក​ពី​ប្រទេស​វៀតណាម​ពី​ឈ្មួញ​ទុច្ចរិត​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ