ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បាន​អ្វី​ៗ​សម្រេច​ដូច​បំណង​ត្រូវ​តែ​ព្យាយាម​ធ្វើ

4 ឆ្នាំ មុន

មិនមែន​អ្វី​ៗ​នៅ​ក្នុង​លោក​នេះ​ចេះ​តែ​កើតឡើង​តាម​បំណងប្រាថ្នា​របស់​សត្វ​នោះ​ទេ លុះណាតែ​ខិតខំ​ប្រឹងប្រែង​​​ធ្វើ​ប្រកបដោយ​បញ្ញា និង​យក​ការ​ព្យាយាម​ជា​ធំ​ផង​ទើប​នាំ​ជីវិត​ទៅ​រក​ភាព​ជោគជ័យ តែបើ​យើង​គ្រាន់តែ​ប៉ងប្រាថ្នា​ចង់បាន​នេះ ចង់បាន​នោះ ហើយ​មិន​ប្រព្រឹត្ត​ធ្វើនឹង​មិន​បាន​សម្រេច​ដូច​បំណង​ឡើយ ។ សត្វលោក​ដែល​និយាយ​ថា ចង់បាន​នេះ ចង់បាន​នោះ​គ្រប់យ៉ាង…

មិនមែន​អ្វី​ៗ​នៅ​ក្នុង​លោក​នេះ​ចេះ​តែ​កើតឡើង​តាម​បំណងប្រាថ្នា​របស់​សត្វ​នោះ​ទេ លុះណាតែ​ខិតខំ​ប្រឹងប្រែង​​​ធ្វើ​ប្រកបដោយ​បញ្ញា និង​យក​ការ​ព្យាយាម​ជា​ធំ​ផង​ទើប​នាំ​ជីវិត​ទៅ​រក​ភាព​ជោគជ័យ តែបើ​យើង​គ្រាន់តែ​ប៉ងប្រាថ្នា​ចង់បាន​នេះ ចង់បាន​នោះ ហើយ​មិន​ប្រព្រឹត្ត​ធ្វើនឹង​មិន​បាន​សម្រេច​ដូច​បំណង​ឡើយ ។

សត្វលោក​ដែល​និយាយ​ថា ចង់បាន​នេះ ចង់បាន​នោះ​គ្រប់យ៉ាង ចុះ​ហេតុ​អ្វី​បានជា​យើង​មិន​ព្រម​នាំ​គ្នា​ធ្វើ​នូវ​ប្រយោជន៍ ដែល​នាំ​ឲ្យ​បាន​នូវ​របស់​ទាំង​អស់នោះ ចេះ​តែ​ស្រែក​ក្តែ​ង​ៗ តែ​មិន​ព្រម​នាំ​គ្នា​ធ្វើ​នូវ​ហេតុ​ដែល​នាំ​ឲ្យ​មាននូវ​សេចក្តីសុខ តើ​នឹង​មាន​សេចក្តីសុខ​មកពីណា ។

ព្រោះតែ​ចង់​ឲ្យ​ជីវិត​របស់​ខ្លួន​រស់នៅ​យឹ​ន​យូរ តែ​បែរជា​ទៅ​បៀតបៀន​ជីវិត​អ្នក​ដទៃ តើ​នេះ​ឈ្មោះ​ថា យើង​កំពុ​ង​តែ​សាង​នូវ​ភាព​ជា​អ្នកមាន​អាយុ​វែង​ឬ ? ចង់​មានទ្រព្យ​សម្បត្តិ តែ​បែរជា​ទៅ​លួច​ទ្រព្យ​អ្នក​ដទៃ ចង់​មាន​សេ​ច​ក្តីសុខ តែ​បែរ​ទៅ​ប្រព្រឹត្ត​បំពាន​លើ​សេចក្តីសុខ​របស់​អ្នក​ដទៃ សួរ​ថា​តើ​អំពើ​ទាំង​អស់នេះ​វា​សមគួរ​ដែរ​ទេ ?

ពិត​ណាស់​សុខ​ចម្រើន ទ្រព្យសម្បត្តិ យសស័ក្តិ​កើតឡើង​ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​តាម​ផ្លូវ​សុចរិត​ខ្លាំង​ណាស់ បូក​រួម​នឹង​សមត្ថភាព​ផង​ទើប​ឃើញ​ស្រមោល​នៃ​របស់​អស់ទាំង​នោះ តែបើ​គ្រាន់តែ​មានចិត្ត​ប៉ង​ហើយ​មិន​ធ្វើ​នោះ​ទេ​ប្រាកដជា​មិន​ជោគជ័យ​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ