ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង ​ជុំ លី​ណូ ជួប​រឿង​ដ៏​ក្រៀមក្រំ និង​​សោកសៅ​បំផុត​ក្នុង​គ្រួសារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដំណឹង​ដ៏​ក្រៀមក្រំ និង​សោកសៅ​បំផុត​សម្រាប់​តារាចម្រៀង​ប្រុស លោក ជុំ លី​ណូ និង​ក្រុម​គ្រួសារ ខណៈ​ដែល​លោកឪពុក​ជាទី​ស្រលាញ់​របស់​លោក​បាន​ទទួលមរណភាព កាលពី​ល្ងាច​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ ដំណឹង​ដ៏​ក្រៀមក្រំ និង​សោកសៅ​បំផុត​សម្រាប់​តារាចម្រៀង​ប្រុស លោក ជុំ លី​ណូ និង​ក្រុម​គ្រួសារ ខណៈ​ដែល​លោកឪពុក​ជាទី​ស្រលាញ់​របស់​លោក​បាន​ទទួលមរណភាព កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ កន្លង​មកនេះ ។

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​តារាចម្រៀង លោក ជុំ លី​ណូ បាន​សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​ទិដ្ឋ​ភាព​នៃ​ពិធី​បុណ្យសព​ឪពុក​មក​ថា សូម​ពុក​ទៅ​កាន់​សុគតិភព​កុំ​បារម្ភ​ពី​កូន​កុំ​គិត​ពី​កូន​ទៀត​អី តែ​ពុក​ស្ថិត​ក្នុង​បេះដូង​កូន​ជា​និច្ច​ណា​ពុក ។

បន្ថែម​ពីលើ​នេះ តារាចម្រៀង​ចូល​ចិត្ត​លេង​ស្តាយ​រាំ​បែប​ក្រមិចក្រមើម លោក ជុំ លី​ណូ បាន​ប្រាប់​ឲ្យ​ទៀត​ថា ឪពុក​របស់​លោក​បាន​ទទួលមរណភាព​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក្នុង​អាយុ​៦៤​ឆ្នាំ ដោយ​រោគ​ជរាពាធ ។ បច្ចុប្បន្ន​សព​ឪពុក​លោក​ត្រូវ​បាន​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ស្ថិត​នៅ​ភូមិ​ចន្លោះ​រេ​ន ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោក ជុំ លី​ណូ បាន​បញ្ជាក់​ទៀត​ថា សម្រាប់​ពិធី​បូជាសព​ឪពុក​របស់​ខ្លួន គឺ​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ តែ​ម្តង ។ ខណៈ​កម្មវិធី​ឆ្លងបុណ្យ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ នេះ ។

ជាមួយ​គ្នា​នៃ​ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​របស់​តារាចម្រៀង​លោក ជុំ លី​ណូ និង​ក្រុម​គ្រួសារ​នេះ​ដែរ គេ​កត់សម្គាល់​ឃើញ​មាន​មហាជន​ជា​ច្រើន ជា​ពិសេស​អ្នកគាំទ្រ រួម​ទាំង​អ្នកសិល្បៈ រួម​អាជីព​បាន​បង្ហាញ​ការ​ចូលរួម​សោកស្តាយ និង​ផ្ញើ​សារ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ជាមួយ​ក្រុម​គ្រួសារ លោក ជុំ លី​ណូ ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ