ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​អ្នក​​ស្ថិត​ក្នុង​ស្ថានភាពមួយ​មួយនេះ កុំ​ញ៉ាំ​ខ្ញីឱ្យ​សោះ ប្រយ័ត្ន​!!!

4 ឆ្នាំ មុន

ខ្ញី មិន​ត្រឹមតែ​ជា​អាហារ​ឡើយ ប៉ុន្តែ​បន្លែ​មើម​នេះ​ក៏​ត្រូវ​បាន​គេ​យក​មក​ប្រើ​ជា​ឱសថ​ផង​ដែរ​។ ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ការ​ទទួលទាន​ខ្ញី​ចំពោះ​សុខភាព​ដោយ​ជួយ​ទប់ស្កាត់​ព្យាបាល​ជំងឺ​ផ្សេង​ៗ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ ក្នុង​ស្ថាន​ភាព​មួយ​ចំនួន​អ្នក​មិន​គួរ​ទទួល​ទាន​ខ្ញី​សោះឡើយ​! ថា​តើ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណាខ្លះ​ទៅ​ដែល​អ្នក​មិន​គួរ​ទទួលទាន​ខ្ញី​នោះ? ខាង​ក្រោម​​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ស្ថាន​ភាព​ទាំងនោះ…

ខ្ញី មិន​ត្រឹមតែ​ជា​អាហារ​ឡើយ ប៉ុន្តែ​បន្លែ​មើម​នេះ​ក៏​ត្រូវ​បាន​គេ​យក​មក​ប្រើ​ជា​ឱសថ​ផង​ដែរ​។ ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ការ​ទទួលទាន​ខ្ញី​ចំពោះ​សុខភាព​ដោយ​ជួយ​ទប់ស្កាត់​ព្យាបាល​ជំងឺ​ផ្សេង​ៗ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ ក្នុង​ស្ថាន​ភាព​មួយ​ចំនួន​អ្នក​មិន​គួរ​ទទួល​ទាន​ខ្ញី​សោះឡើយ​! ថា​តើ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណាខ្លះ​ទៅ​ដែល​អ្នក​មិន​គួរ​ទទួលទាន​ខ្ញី​នោះ? ខាង​ក្រោម​​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ស្ថាន​ភាព​ទាំងនោះ ៖

១. ប្រសិនបើ​អ្នក​កំពុង​មាន​ផ្ទៃពោះ ៖ ខ្ញី​មាន​ផ្ទុក​សារធាតុ​រំញោច​ដែល​លើកកម្ពស់​សុខភាព​សាច់ដុំ​និង​បង្កើ​ន​ការ​រំលាយ​អាហារ​។ ទោះជា​យ៉ាងណា​ការ​ទទួលទាន​ខ្ញី​កំឡុង​ពេល​មាន​ផ្ទៃពោះ​អាច​បណ្ដាល​អោយ​កើត​មាន​បញ្ហា​សម្រាលកូន​មុន​កំណត់​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​អ្នក​មិន​គួរ​បន្ថែម​ខ្ញី​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ឡើយ ឬ​អាច​ទទួលទាន​ត្រឹមតែ​បន្តិច​បាន​ហើយ​ដើម្បី​សម្រាល​អាកា​រៈ​ចាញ់កូន ប៉ុន្តែ​កុំ​ទទួលទាន​អោយ​សោះ​ក្នុង​កំឡុង​ពេល​ត្រីមាស​ចុង​ក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ​។

២. ប្រសិនបើ​អ្នកមាន​ជំងឺ​ឈាម​ក្រ​កក ៖ នោះ​ព្រោះតែ​ខ្ញី​អាច​រារាំង​ឥទ្ធិពល​នៃ​ថ្នាំ​ព្យាបាល​ជំងឺ​ឈាម​ក្រក​កក​ដែល​នឹង​ធ្វើ​អោយ​ស្ថានភាព​នៃ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។

៣. ប្រសិនបើ​អ្នក​កំពុង​ប្រើប្រាស់​ថ្នាំពេទ្យ​មួយ​ចំនួន ៖ ថ្នាំ Beta-blockers ថ្នាំ insulin drugs ឬ​ថ្នាំ anticoagulants នៅ​ពេល​ទទួលទាន​លាយ​ជាមួយ​ខ្ញី គឺ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​គួរ​អោយ​ព្រួយបារម្ភ​។ ដូច្នេះ​អ្នក​ដែល​កំពុង​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​មិន​គួរ​ទទួលទាន​ខ្ញី​ឡើយ​ដោយ​វា​អាច​ប្រៀប​ដូច​ជា​ការ​ប្រើប្រាស់​ថ្នាំ​លើស​កម្រិត ក៏​ព្រោះ​ខ្ញី​មាន​លក្ខណៈ​សម្បត្តិ​​ធ្វើ​អោយ​ឈាមរាវ បញ្ចុះ​សម្ពាធ​ឈាម និង​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។

៥. ប្រសិនបើ​អ្នកមាន​បញ្ហា​ក្រួស​ក្នុង​ថង់ទឹកប្រមាត់ ៖ ខ្ញី​អាច​ជះ​ផល​ប៉ះពាល់​ដល់​អ្នក​ដែល​កំពុង​មាន​បញ្ហា​ក្រួស​ក្នុង​ថង់ទឹកប្រមាត់​ដោយ​វា​មាន​លក្ខណៈ​សម្បត្តិ​ជម្រុញ​ការ​ផលិត​ទឹកប្រមាត់​។

៦. ប្រសិនបើ​អ្នក​ជិត​ដល់​ពេល​វះកាត់ ៖ អ្នកជំងឺ​ដែល​នឹង​ត្រូវ​ទទួល​ការ​វះកាត់​ណាមួយ​នោះ​គួរ​ចាំ​ទុក​ក្នុង​ចិត្ត​ថា ត្រូវ​តែ​ផ្អាក ឬ​បញ្ឈប់​ការ​ទទួល​ទាន​ខ្ញី​យ៉ាង​ហោច​ណាស់ ២ ស​ប្តា​ហ៍​មុន​ពេល​ថ្ងៃ​វះកាត់​ឈាន​មក​ដល់​ក៏​ព្រោះតែ​ខ្ញី​អាច​បណ្ដាល​អោយ​មាន​ហូរ​ឈាម​ច្រើន​មិន​ឈប់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ