ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៥​នាក់ និង​របួសធ្ងន់​ស្រាល​១៧​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៧ ខែមិថុនា ឆ្នាំ​២០១៩ កើតឡើង​១៤​លើក​(​យប់​៧​លើក​)​ស្លាប់​៥​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​ប្រុស​១១​នាក់ របួសស្រាល​ប្រុស​៦​នាក់ ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៧ ខែមិថុនា ឆ្នាំ​២០១៩ កើតឡើង​១៤​លើក​(​យប់​៧​លើក​)​ស្លាប់​៥​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​ប្រុស​១១​នាក់ របួសស្រាល​ប្រុស​៦​នាក់ ។ ស្លាប់​សរុប​៥​នាក់​: ម៉ូតូ​៤​នាក់ ​(​មិន​ពាក់មួក​៣​នាក់​) កង់​១​នាក់ ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៨​លើក​ស្លាប់​១២​នាក់​,​មិ​គោរព​សិទ្ធ​៣​លើក​ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់​,​បត់​គ្រោះថ្នាក់​១​លើក​,​ប្រជែង ១​លើក​ស្លាប់​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​២​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​តូច​៦​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​ផ្សេង​ៗ២​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​,​រថយន្ត​តូច​និង​កង់​១​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​៣០​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៥​គ្រឿង​,​រថយន្ត​តូច​៩​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង​, យាន​ផ្សេង​ៗ៣​គ្រឿង ។ យាន​បង្កហេតុ​: ម៉ូតូ​៩​លើក​,​រថយន្ត​តូច​៥​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៧​លើក​,​ផ្លូវ​ខេត្ត​៦​លើក​,​ផ្លូវលំ​១​លើ ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : រាជធានី​ភ្នំពេញ​៧​លើកស្លា​ប់ម្នាក់ របួស​៩​នាក់​, ខេត្តកំពង់ឆ្នាំង​១​លើក ស្លាប់​១​នាក់ របួស​២​នាក់​, ខេត្តក្រចេះ​១​លើក​ស្លាប់​១​នាក់​, ខេត្ត មណ្ឌល​គី​រី​១​លើក​ស្លាប់​១​នាក់ និង​ខេត្តពោធិ៍សាត់​១​លើក​ស្លាប់​(​ស្រី​១​នាក់​) ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៥៩៧០​គ្រឿង​(​ម៉ូតូ​៥១%) មធ្យោបាយ​ល្មើស​១០៣៧​គ្រឿង​(៣៨%) អប់រំ​៤៣៨​គ្រឿង​(​ម៉ូតូ​៤២%) មធ្យោបាយ​ពិន័យ​៥៩៩​គ្រឿង​(​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៦៦​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៩៦៣​គ្រឿង អប់រំ​២២៥​គ្រឿង ពិន័យ​ចំនួន​សរុប​៣៣១​គ្រឿង (​មួក​២៣០​គ្រឿង កញ្ចក់​៧៩​គ្រឿង ប​ញ្ច្រាសទិស​៣​គ្រឿង ផ្សេង​ៗ១៩​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ