ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះ ប្រទះឃើញ​បុរសម្នាក់ឆេះ​​ខ្លោច​រួញ​ក្នុង​ដីឡូតិ៍​ ផ្អើល​ឆោឡោ​ (មាន​វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុ​ននេះ​បន្តិច ប្រជា​ពល​រដ្ឋ​មាន​ការ​ភ្ញាក់​ផ្អើលយ៉ាង​ខ្លាំង​ក្រោយ​ពី​ឃើញ​​បុរស​ម្នាក់​បាន​ដុត​សម្លាប់​ខ្លួន​ឯង​​នៅ​ក្នុង​ដីឡូតិ៍​មួយ​កន្លែង បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១​និង​៥០​នាទី ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​ចំណុចដី​ឡូតិ៍​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុ​ននេះ​បន្តិច ប្រជា​ពល​រដ្ឋ​មាន​ការ​ភ្ញាក់​ផ្អើលយ៉ាង​ខ្លាំង​ក្រោយ​ពី​ឃើញ​​បុរស​ម្នាក់​បាន​ដុត​សម្លាប់​ខ្លួន​ឯង​​នៅ​ក្នុង​ដីឡូតិ៍​មួយ​កន្លែង បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១​និង​៥០​នាទី ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​ចំណុចដី​ឡូតិ៍​មួយ​កន្លែង ​ក្រុម​ទី​១៤ ស្ថិត​ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ ។

សេចក្តី​រាយ​ការណ៍​បន្តថា បុរស​ខាងលើ​នេះ​ឈ្មោះ ​មិន យូ​សុ​ប ​អាយុ​២២​ឆ្នាំ ជា​កម្ម​ករ​សំណង់​ ស្នាក់​នៅ​ក្បែរ​កើតហេតុ​ខាងលើ​។

សេចក្តី​រាយ​ការណ៍​បន្តទៀតថា មុន​ពេល​កើតហេតុ បុរស​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ក្នុង​ដីឡូតិ៍​មួយ​កន្លែង​​ខាង​លើ ​ដែល​តែង​តែ​​មាន​គេ​បោះចោល​​ពូក ក៏ដូចជា​សម្ភារ​ផ្សេងៗ ហើយ​បុរស​រង​គ្រោះរូប​នេះ​ក៏​បានដុត​ពូក​នៅ​ទី​នោះ​ឱ្យ​ឆាប​ឆេះ​ ក្រោយ​មក​ស្រាប់តែ​បុរសរងគ្រោះ​​នេះក៏​​លោត​ចូល​ក្នុង​ភ្លើង​ដែល​កំពុងតែ​ឆាប​ឆេះ​ពូកនោះ បណ្តាល​ឱ្យ​ឆេះ​ខ្លោច​រួញស្លាប់​ភ្លាម​ៗ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ឆោឡោតែម្តង ។

បើ​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឱ្យដឹងថា បុរស​រង​គ្រោះ​រូប​នេះ​តែង​តែ​ព្យាយាម​​​ប៉ុនប៉ងដុត​សម្លាប់​ខ្លួន​ឯង​ជាច្រើន​ដង​មក​ហើយ ប៉ុន្តែ​ពុំ​បាន​សម្រេច​ឡើយ លុះ​ព្រឹក​ម៉ិញ​ថ្ងៃ​ទី​២៧ មិថុនានេះ បុរស​រងគ្រោះ​នេះ​ក៏​មាន​បំណងចង់​ដុត​សម្លាប់​ខ្លួនឯង​នៅ​ក្នុង​ភូមិ​កើតហេតុ​ខាងលើដែរ ប៉ុន្តែ​ត្រូវបាន​បង​ប្រុស​របស់​ជនរងគ្រោះ​ដេញវាយ​​​ក៏​រត់​គេចខ្លួន​បាត់​តែម្តង ស្រាប់តែ​ដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ បុរស​រូប​នេះ​ក៏​ចូល​ទៅ​ក្នុងដីឡូតិ៍​ខាងលើ​នេះ ដុត​សម្លាប់​ខ្លួនឯងតែម្តង ។

ព័ត៌​មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ