ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​លោក​វេជ្ជបណ្ឌិត​ក្រោម​​ការ​សម្រេច​របស់​តុលាការ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បាន​សម្រេច​ឃុំខ្លួន​លោក​វេជ្ជបណ្ឌិត ឈ្មោះ ហេង សេង​ហ៊ ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី ២៦ ខែមិថុនា ដោយ​ចោទប្រកាន់​ពី​បទ​ប្រទូស្ត​កេរ្តិ៍ខ្មាស់…

ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បាន​សម្រេច​ឃុំខ្លួន​លោក​វេជ្ជបណ្ឌិត ឈ្មោះ ហេង សេង​ហ៊ ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី ២៦ ខែមិថុនា ដោយ​ចោទប្រកាន់​ពី​បទ​ប្រទូស្ត​កេរ្តិ៍ខ្មាស់ ដែល​បាន​ប្រព្រឹត្ត កាលពី​យប់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​។

លោក ស្រី សុ​ដា ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា លោក​វេជ្ជបណ្ឌិត ហេង សេង​ហ៊ ត្រូវ​បាន​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ក្នុង​នោះ​មាន ព្រះរាជអាជ្ញា អម​សាលាដំបូង គឺ​លោក ទី មុនិន្ទ និង​ចៅក្រម​គឺ​លោក សុខ ឧត្តម បាន​ចោទប្រកាន់​ព្រម​គ្នា​ទៅ​លើ​លោក​វេជ្ជបណ្ឌិត​រូប​នោះ ក្នុង​បទ​ប្រព្រឹត្ត​អំពើ​ប្រទូស្ត​កេរ្តិ៍ខ្មាស់​លើ​អ្នកគ្រូ​ពេទ្យឆ្មប​មធ្យម ម្នាក់​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែមិថុនា​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​មាន​ពាក្យបណ្ដឹង​របស់​អ្នកគ្រូ​ពេទ្យឆ្មប​មធ្យម​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ប្តឹង​ចោទប្រកាន់​លោក​វេជ្ជបណ្ឌិត ហេង សេង​ហ៊ ពី​បទ​ប៉ុនប៉ង​រំលោភ​មិន​បាន​សម្រេច រួច​មក សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ ដោយ​ផ្អែក​តាម​ភស្តុ​តាង​មាន​កាមេរ៉ា​សុវត្ថិភាព​ដែល​បាន​បង្ហាញ​ថា នៅ​ពេល​ដែល​អ្នកគ្រូ​ពេទ្យ​រង​គ្រោះ​បើកទ្វារ​ចេញពី​បន្ទប់ទឹក ត្រូវ​បាន​វេជ្ជបណ្ឌិត​ចាប់​ឱប​នាង ហើយ​នារី​រង​គ្រោះ​បាន​ប្រឹង​រើបំរះ​រហូត​រួចខ្លួន ។

ក្រោយ​ពី​ទទួល​បាន​ភស្តុ​តាង​ខាងលើ​រួច​មក សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជា​វិ​ជ្ជ​បណ្ឌិត ទៅ​តុលាការ តាម​នីតិវិធី ហើយ​ក្រោយ​ពី​ធ្វើការ​សាកសួរ របស់​ព្រះរាជអាជ្ញា និង​ចៅក្រម​សាលាដំបូង​ខេត្ត​ហើយ ទើប​សម្រេច​ចេញ​ដីកាឃុំខ្លួន​លោក​វេជ្ជបណ្ឌិត​រូប​នោះ​ជា​បណ្តោះអាសន្ន ដើម្បី​បើក​ការ​ស៊ើបអង្កេត​ជា​បន្ត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

សូមរំលឹកថា ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ