ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ហើយ​! ទិញ​ដី​ចាក់​ផ្ទះ ហ្វ្រី​មីន​មក​ជាមួយ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន​ ៖ រឿងរ៉ាវ​គ្រាប់​មីន មិនមែន​ជា​រឿង​លេងសើច​ទេ ព្រោះ​វា​គ្រោះថ្នាក់​ឆក់​យក​ជីវិត​ប្រជាពលរដ្ឋ​ស្លូតត្រង់​បាន​គ្រប់ពេលវេលា ។ យ៉ាងណាមិញ កន្លង​មក​ធ្លាប់តែ​មាន​ករណី​ប្រទះ​គ្រាប់​មីន ឬ​គ្រាប់​មិន​ទាន់​ផ្ទុះ​កប់​ក្នុង​ដី ឬ​ក៏​ត្រូវ​គេ​រើស​យក​ទុក​កន្លែង​ខ្ទម​អ្នកតា…

ខេត្ត​ប៉ៃលិន​ ៖ រឿងរ៉ាវ​គ្រាប់​មីន មិនមែន​ជា​រឿង​លេងសើច​ទេ ព្រោះ​វា​គ្រោះថ្នាក់​ឆក់​យក​ជីវិត​ប្រជាពលរដ្ឋ​ស្លូតត្រង់​បាន​គ្រប់ពេលវេលា ។ យ៉ាងណាមិញ កន្លង​មក​ធ្លាប់តែ​មាន​ករណី​ប្រទះ​គ្រាប់​មីន ឬ​គ្រាប់​មិន​ទាន់​ផ្ទុះ​កប់​ក្នុង​ដី ឬ​ក៏​ត្រូវ​គេ​រើស​យក​ទុក​កន្លែង​ខ្ទម​អ្នកតា និង​តំបន់​ទីទួល​ផ្សេង​ៗ ។

តែ​នៅ​ខេត្ត​ប៉ៃលិន កាលពី ថ្ងៃ​ទី​២៥ ខែមិថុនា ២០១៩​នេះ​! ស្រាប់តែ​មាន​ករណី​នាំ​គ្រាប់​មីន​ដល់​ផ្ទះ​តែ​ម្តង ។ នេះ​បើ​យោង​តាម​លោក ហេង រតនា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​មីនកម្ពុជា (CMAC) ។

ប្រភព​ដដែល​បាន​ស្រង់​សម្តី​ស្ត្រី​ម្ចាស់ផ្ទះ​ថា « ពូ​ស៊ី​ម៉ាក់​ខ្ញុំ​ទិញ​តែ​ដី​ទេ ខ្ញុំ​មិន​ទិញ​គ្រាប់​មីន​ទេ​ព្រោះ​ខ្ញុំ​ដឹង​ថា​ខុសច្បាប់​!» ។ ជា​ការ​ឆ្លើយ​តប​ក្នុង​ន័យ​ប្រៀបធៀប​លេងសើច​តិចតួច​នោះ មន្ត្រី​ស៊ី​ម៉ាក់​បាន​សាកសួរ​ទៅ​ម្ចាស់ផ្ទះ​នោះ​ថា តើ​គាត់​បាន​ទិញ​ដី​កន្លែង​ណា មាន​ប្លង់​ទេ ខ្ញុំ​ឆែក​មើល​ផែនទី​សិន​ក្រែង​ប៉ះ​ចំ​លើ​ចំការ​មីន​!

ស្ត្រី​ម្ចាស់ផ្ទះ​បាន​បញ្ជាក់​ថា «​មិនមែន​អ៊ីចឹង​ទេ​ពូ​ស៊ី​ម៉ាក​! ខ្ញុំ​ទិញ​ដី​មួយ​ឡាន​ចាក់​បំពេញ​ដី​ក្នុងផ្ទះ​ហ្នឹង​ណា តែ​មាន​គ្រាប់​មីន​នៅ​ពេល​កាយ​ដី​ឡាន​នោះ​មក​ចាក់​ផ្ទះ​! មក​ពូ​ស៊ី​ម៉ាក់​ឯង មកមើល​គ្រាប់​មីន​ជាក់ស្តែង​ហ្ន​មក ស្រួល​យល់​គ្នា​!» ។ មន្ត្រី​ស៊ី​ម៉ាក់​បាន​ឆ្លើយ​តប​ថា​នេះ​គឺ​ពិតជា សំណាង​មួយ​ក្នុង​តែ​១​ម៉ឺន​គ្រោះថ្នាក់​! ពេល​នោះ ស្ត្រី​ម្ចាស់ផ្ទះ​ក៏​តប​ថា « ខ្ញុំ​សំណាង​អ៊ឺ​ចឹ​ង​កាយ​ជិត​ត្រូវ​គ្រាប់​មីន​! ហើយ​ថ្ងៃស្អែក​នឹង​នាំ​សមាជិកគ្រួសារ​ទាំងអស់​ទៅ​ស្រោច​ទឹក​ឱយ​បាន​៧​វត្ត​!» ។

មិនមែន​លែង​សើច​ទេ នេះ​គឺជា​រឿង​ពិត​ដែល​ម្ចាស់ផ្ទះ​មួយ​កន្លែង​ទិញ​ដី​ចាក់​បំពេញ​នៅ​ដី​លំនៅ​ឋាន​បែរជា​ដឹក​ទាំង​ដី ដឹក​ទាំង​គ្រាប់​មីន​មក​ជាមួយ​មួយ​គ្រាប់​ផង​ដែរ ៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ