ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុការណ៍ពេល​បុរសចំណាស់​ស្លា.ប់​​លើ​​ដើម​​ត្នោតដ៏សង្វេគ​នេះ​…!

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖​​ មានការបញ្ជាក់​​អះអាង​​​ពី​កូន​ៗ​និង​ប្រពន្ធជនរងគ្រោះដែលស្លាប់​ថា ពួក​គាត់​នៅ​ក្នុង​ហេតុការណ៍​ផ្ទាល់ គឺគាត់​(​ជនរងគ្រោះ​ជា​ឪពុក និងជា​ប្តី​)​ ពិតជា​ស្លាប់​ដោយ​ជំងឺ​ប្រចាំ​កាយ​ពិតមែន ដោយ​ មិន​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​​ផ្សេងនោះទេ ។…

ខេត្តសៀមរាប ​៖​​ មានការបញ្ជាក់​​អះអាង​​​ពី​កូន​ៗ​និង​ប្រពន្ធជនរងគ្រោះដែលស្លាប់​ថា ពួក​គាត់​នៅ​ក្នុង​ហេតុការណ៍​ផ្ទាល់ គឺគាត់​(​ជនរងគ្រោះ​ជា​ឪពុក និងជា​ប្តី​)​ ពិតជា​ស្លាប់​ដោយ​ជំងឺ​ប្រចាំ​កាយ​ពិតមែន ដោយ​ មិន​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​​ផ្សេងនោះទេ ។ ហើយចំពោះ​​​មូលហេតុវិញ ​គាត់​(ជនរងគ្រោះ​)ធ្លាប់​មាន​ជំងឺ​ចុក​ទ្រូង និង​ហត់​ជា​រៀង​រាល់ដង​។ ​បន្ទាប់ពីពិនិត្យរួចរាល់​​ សមត្ថ​កិច្ច​ក៏បានប្រគល់សព​ឱ្យក្រុមគ្រួសារ​ធ្វើ​បុណ្យ​តាមប្រពៃណី ។

គួររំលឹកថា ​បុរស​ចំណាស់​ម្នាក់បាន​យក​ខ្សែ​ឡើង​ទៅ​ដើម​ត្នោត​​តាម​បង្អោង ដើម្បី​ចងខ្សែ ហើយ​ឱ្យ​កូន​និង​អ្នក​ជិតខាង​ កាប់​គល់​ដើម​ត្នោត​នៅ​ខាងក្រោម ខណៈ​ពេល​នោះ​ជន​រង​គ្រោះ​បាន​កាប់​ផ្តួល​ចំនួន​២​ដើម ចូល​ដល់​ដើម​ទី​៣ ស្រាប់តែគាត់​​គាំងបេះដូង​ស្លាប់​នៅ​លើ​ចុង​ត្នោត​យ៉ាង​អាណោច​អាធ័មបំផុត និងបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិផងដែរ ​ហេតុការណ៍​​នេះកើតឡើង ​កាលពី​​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក​ថ្ងៃ
​ទី​២៤​ មិថុនា ​ស្ថិត​នៅ​ចំណុច​លើ​ដើម​ត្នោត​ខាងលិច​ផ្ទះ​របស់​ខ្លួន ក្នុងភូមិ​អង្កន់ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប ​។ ​​ជន​រង​គ្រោះ​មានឈ្មោះ ក​យ ពិ​ក ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

នៅ​មុន​ពេល​កើតហេតុ​គាត់ ​(​​ជនរងគ្រោះ​​)​ បាន​យក​ខ្សែ​ឡើង​តាម​បង្អោង​ដើម​ត្នោត​ចំនួន​៣​ដើម​ជាប់​ៗ​គ្នា កម្ពស់​ដើម​ត្នោត​ពី​ដី​ប្រហែល​ប្រវែង​១០​ម៉ែត្រ ដើម្បី​ចង​ទាញ​-​កាត់​គល់​ផ្ដួល តែ​គាត់​ចង​ដើម​ត្នោត​បាន​២​ដើម​មុន ហើយ​កូននិង​អ្នក​ជិតខាងបាន​ទាញ​ខ្សែ​-​កាត់​គល់​ត្នោត និង​ម៉ាស៊ីន​កាត់​ដួល​ដើម​ត្នោត​២​ដើម រួច​ហើយ​គាត់​(​សព​)​បន្ត​ឡើង​កាត់​ធាងត្នោត​ចងខ្សែ​នៅ​ដើម​ទី​៣ ស្រាប់តែ​គាត់​កំពុង​កាប់​ធាងត្នោត កូន​នៅ​ខាងក្រោម​ឮ​សូរ​គាត់​ស្រែ​កថា «អូយ​ៗ»។

មួយសន្ទុះ កូន​ឃើញ​ដួល​ខ្លួន​ក្បាល​កល់​នឹង​ធាងត្នោត ហៅ​មិន​និយាយ​អ្វី​សោះ ទើបកូន​ៗ​បាន​ឡើង​ទៅ​តាម​លើ​ដើម​ត្នោត​ឃើញ​ឪពុក​បាត់ស្មារតី និង​ដាច់ដង្ហើម​ស្លាប់​លើ​ដើម​ត្នោត ហើយ​ក៏​បាន​យក​អង្រឹង​ដាក់​ចង​
(​សព​)​ស្ពាយ​ចុះ​តាម​បង្អោង​ដើម​ត្នោត យក​មក​ទុក​នៅ​លើ​ផ្ទះ រួច​រាយការណ៍​មក​សមត្ថកិច្ច យើង​ភ្លាម​ៗ​តែ​ម្តង​។

​ក្រោយ​ទទួល​បាន​សេចក្ដីរាយការណ៍​ពី​កូន​របស់​(​សព​)​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​បង្អែក​ស្រុក​ពួក ចុះ​ពិនិត្យ​លើ​ដងខ្លួន​​សព ។ បន្ទាប់​ពី​ធ្វើការ​សន្និដ្ឋាន​រួច​មក​សមត្ថកិច្ច​ចម្រុះ​បាន​សន្និដ្ឋាន​ឱ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​ឃើញ​មាន​ស្នាម​កូដ​មុត​រយះ​ស្បែក​លើ​ថ្ពាល់​ខាងស្តាំ និង​លើ​ត្របកភ្នែក​ខាងឆ្វេង​ (​អាច​មុត​នឹង​ធាងត្នោត​) ហើយ​មាន​ចេញ​ទឹកកាម​ផង​ ។ ​ក្រៅពី​នោះ គ្មាន​ស្លាក​ស្នាម​គួរ​កត់សម្គាល់​ទេ​។

តាម​សម្តី​របស់​លោកគ្រូ​ពេទ្យ​បង្អែក​ស្រុក​ពួក​បាន​ប្រាប់​ថា ជន​រង​គ្រោះមាន​អាយុ​ច្រើន​(​ចាស់​)​មូលហេតុ បណ្តាល​មក ពី​បញ្ហា​ចុក​ទ្រូង​ហត់ និង មាន​ភាគរយ ឡើង​ខ្ពស់ គឺ​បញ្ហា​ធ្វើ​ឱ្យ​ស្ទះ​សរសៃឈាម​បេះដូង​ស្លាប់ តែ​ម្តង​ទៅ​ ។ (សម្រួលដោយ៖ )

អត្ថបទសរសេរ ដោយ