ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង ម្តាយខ្ញុំលក់ខ្ញុំ ប្រកាសសាល​ក្រម​ហើយ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលក្រម​បាន​ប្រកាស​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា លើ​សំណុំរឿង ម្តាយ​ខ្ញុំ​លក់​ខ្ញុំ ដោយ​តម្រូវ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ និង​សងជម្ងឺចិត្ត​ទៅ​ដើមបណ្តឹង​២​នាក់​ចំនួន​៧០​លាន​រៀល ។…

រាជធានី​ភ្នំពេញ ៖ សាលក្រម​បាន​ប្រកាស​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា លើ​សំណុំរឿង ម្តាយ​ខ្ញុំ​លក់​ខ្ញុំ ដោយ​តម្រូវ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ និង​សងជម្ងឺចិត្ត​ទៅ​ដើមបណ្តឹង​២​នាក់​ចំនួន​៧០​លាន​រៀល ។ សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។

គួរ​បញ្ជាក់​ថា សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ បាន​បន្ត​លើកយក​សំណុំរឿង ម្តាយ​ខ្ញុំ​លក់​ខ្ញុំ មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី ដែល​អង្គ​សវនាការ​នោះ​មាន​លោក កូយ សៅ ចៅក្រម​ជំនុំជម្រះ និង​លោក វង្ស ប៊ុ​ន​វិសុទ្ធ ព្រះ រាជអាជ្ញា​រង​ជា​តំណាង​អយ្យការ ។

ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង​ក្តី​នេះ​ឈ្មោះ រ៉ាត់ រ័​ត្ន​មុនី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ និង​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ២០១៨ ពាក់ព័ន្ធ​នឹង​ការ​ផលិត​វី​ដេ​អូ​រឿង ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​។

ជន​ត្រូវ​ចោទ​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា​៤៩៦ នៃ ក្រម​ព្រហ្ម​ទ័​ណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ ដែល​ដើមបណ្ដឹង​ក្នុង​សំណុំរឿង​ក្ដី​នេះ​មាន​៤ នាក់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ