ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ក្លែង​ហត្ថលេខា​នាយក​រដ្ឋមន្ត្រី ឆបោក​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​នឹង​ប្រកាស​​​សាលក្រម​ដើម​ខែខាង​មុខ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា បាន​លើកយក​សំណុំរឿង​ក្លែង​ហត្ថលេខា​សម្ដេច​នាយក​រដ្ឋមន្ត្រី ឆបោក​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​លើ​ទឹកប្រាក់​ចំនួន​២៥ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក បើក​សវនាការ​ជំនុំជម្រះ​ទោស ។…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា បាន​លើកយក​សំណុំរឿង​ក្លែង​ហត្ថលេខា​សម្ដេច​នាយក​រដ្ឋមន្ត្រី ឆបោក​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​លើ​ទឹកប្រាក់​ចំនួន​២៥ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក បើក​សវនាការ​ជំនុំជម្រះ​ទោស ។

ជនជាប់ចោទ​មានឈ្មោះ ឯម អេ​ង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជាប់ចោទ​ពី​បទ​ក្លែង​លិខិត​សាធារណៈ និង​ប្រើប្រាស់​លិខិត​សាធារណៈ​ក្លែង តាម​មាត្រា​៦២៦ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ថា អង្គហេតុ​នៃ​រឿង​ក្ដី​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ ដើមចម​ផ្ដើម​ចេញពី​ព្រះ​អង្គ​ម្ចាស់ ស៊ី​សុ​វត្ថ ប៉ា​ណា​រ៉ា​សេរី​វុ​ឌ្ឍ អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ដែល​បាន​ចូល​និវត្ត​ទៅ​ហើយ​នោះ លោក​ចង់បាន​ដី និង​ផ្ទះ​មួយ​កន្លែង​នៅ​ក្បែរ​ព្រះ​បរមរាជវាំង សម្រាប់​រស់នៅ​ផ្ទាល់ខ្លួន តែ​មិនដឹង​ធ្វើ​ដូច​ម្ដេច ដើម្បី​សុំ​ការ​យល់ព្រម​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​។ លុះ​ក្រោយមក​ព្រះ​អង្គ​ម្ចាស់ ស៊ី​សុ​វត្ថ ប៉ា​ណា​រ៉ា​សេរី​វុ​ឌ្ឍ បាន​ជួប​ទំនាក់ទំនង​ជាមួយ​ឈ្មោះ ឯម អេ​ង (​ជន​ជាប់ចោទ​) ពេល​នោះ​ជនជាប់ចោទ​ក៏​បាន​ធានា​ស្វែងរក​លិខិត និង​ហត្ថលេខា​បញ្ជាក់​ពី​សម្ដេច​តេ​ជោ ដើម្បី​រក​ដី​សមរម្យ​មួយ​កន្លែង​នោះ ប៉ុន្តែ​ត្រូវ​ចំណាយ​លុយកាក់​អស់​ប្រមាណ​២៥​ម៉ឺន ដុល្លារ​អា​មេ​រិ​ក ។

គួរ​បញ្ជាក​បន្ត​ថា បន្ទាប់​មក​ព្រះ​អង្គ​ម្ចាស់ ស៊ី​សុ​វត្ថ ប៉ា​ណា​រ៉ា​សេរី​វុ​ឌ្ឍ ក៏​បាន​យល់ព្រម​ប្រគល់​ប្រាក់​ចំនួន​២៥​ម៉ឺន​ដុល្លារ​ឲ្យ​ទៅ​ជនជាប់ចោទ​(​ឯម អេ​ង​) ដើម្បី​ធ្វើ​កិច្ចការ​នោះ ។ ក្រោយមក​ជនជាប់ចោទ ក៏​បាន​យក​លិខិតស្នើ​សុំ​ដែល​មាន​ហត្ថលេខា​បញ្ជាក់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ទៅ​ប្រគល់​ឲ្យ​ព្រះ​អង្គ​ម្ចាស់ ស៊ី​សុ​វត្ថ ប៉ា​ណា​រ៉ា​សេរី​វុ​ឌ្ឍ ប៉ុន្តែ​ជា​លិខិត​នោះ​អាជ្ញាធរ​មិន​ទទួលស្គាល់​ទេ ព្រោះ​ជា​លិខិត និង​ហត្ថលេខា​ក្លែងក្លាយ ។

ដោយ​ពិនិត្យ​ឃើញ​ថា ឯកសារ​ដែល​ជនជាប់ចោទ​ប្រគល់​ឲ្យ​នោះ​ជា​ឯកសារ​ក្លែងក្លាយ ព្រះ​អង្គ​ម្ចាស់ ស៊ី​សុ​វត្ថ ប៉ា​ណា​រ៉ា​សេរី​វុ​ឌ្ឍ ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រក​ឃើញ​ការ​ពិត ។

ចុង​ក្រោយ​លិខិត​នោះ គឺជា​លិខិត​ដែល​ចុះហត្ថលេខា​ក្លែងក្លាយ​មែន ដូច្នោះ​ហើយ​សមត្ថកិច្ច​បាន ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ ឯម អេ​ង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​មានការ​ឃុំខ្លួន​ជនជាប់ចោទ​ចាប់ពី​ពេល​នោះ​មក ។

ទោះ​យ៉ាងណា​សាលក្រម និង​សម្រេច​ទោស​លើ​ជនជាប់ចោទ​ក្លែង​ឯកសារ និង​ហត្ថលេខា​ក្លែង​របស់​នាយក​​រដ្ឋមន្ត្រី ពី​បទ ឆ​បោ​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​នេះ នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ដើមខែ​ខាង​មុខ​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ