ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ស្នើ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បង្កក​ទ្រព្យសម្បត្តិអ្នក​រកស៊ី​គ្រឿងញៀ.ន និង​អ្នកជួញដូរ​មនុស្ស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា សម្តេច​នឹង​ស្នើ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បង្កក​ទ្រព្យសម្បត្តិ​អ្នក​ដែល​រកស៊ី​គ្រឿងញៀន និង​ជួញដូរ​មន​ស្ស ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា សម្តេច​នឹង​ស្នើ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បង្កក​ទ្រព្យសម្បត្តិ​អ្នក​ដែល​រកស៊ី​គ្រឿងញៀន និង​ជួញដូរ​មន​ស្ស ។ សម្តេច​ស ខេ​ង បាន​ចាត់​ទុក​ថា លុយ​បាន​មក​ពី​ការ​រ​ស៊ី​ជួញដូរ​គ្រឿងញៀន និង​ជួញដូរ​មនុស្ស គឺជា​លុយកខ្វក់ ដោយសារ​ការ​រកស៊ី​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​សន្ដិសុខ​ជាតិ ជា​ពិសេស​ប៉ះ ពាល់​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ ។

ក្នុង​ទិវា អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា​នេះ សម្តេច ស ខេ​ង បាន​ថ្លែង​ថា អ្នក​ប្រើប្រាស់​គ្រឿងញៀន អាច​ចាត់​ទុក​ថា ជា​បទល្មើស​គ្រប់​ប្រភេទ​ដូច្នេះ​អ្នក​ប្រើប្រាស់​គ្រឿងញៀន អាច​ទៅ​ជា​អំពើ​ភេរ​វក​ចោរលួច ចោរឆក់ ខណៈ​ករណី​ចោរឆក់​មួយ​ចំនួន​ធំ មក​ពី​បណ្ដាល​ជក់​ថ្នាំ​ញៀន ។ សម្តេច​បន្ថែម​បាន​បញ្ជាក់​ថា​«​អ្នក​រកស៊ី​គ្រឿងញៀន​បាន​លុយ​មក​នោះ តើ​លុយ​នោះ​ជា​លុយ​ស្របច្បាប់ ឬ​មិន​ស្របច្បាប់ ? គេ​មិន​ដែល​ឲ្យ​តម្លៃ​ឲ្យ​ភាព​ស្រប ច្បាប់​ទៅ​រក​លុយ​នឹង​ទេ ។ លុយ​បាន​មក​ពី​គ្រឿងញៀន​នឹង​ទេ មិនជា​លុយ​ត្រឹមត្រូវ​ទេ គេ​ចាត់​ទុក​ថា លុយ​បាន មក​ពី​ការ​រកស៊ី​គ្រឿងញៀន​នេះ គឺជា​លុយកខ្វក់ គឺជា​លុយខ្មៅ​» ។

សម្តេច​បន្ថែម​ថា បើជា​លុយខ្មៅ​ហើយ​នោះ​បទល្មើស​គ្រឿងញៀន​ចេះ​តែ​ច្រើន និង​ធ្វើ ឲ្យ​ប៉ះពាល់​ដល់​ចរាចរណ៍​លុយ​របស់​កម្ពុជា​ផង​ដែរ ។ ដើម្បី​កុំ​មាន​ឲ្យ​គ្រឿងញៀន​នៅ​កម្ពុជា​រដ្ឋមន្ដ្រី​ក៏​បាន​ស្នើ​ឲ្យ ក្រសួងយុត្តិធម៌​តុលាការ សហការ​ជាមួយ​គ្នា ដើម្បី​អនុវត្ត​តាម​មាត្រា​អ្វីមួយ និង​ឈាន​ទៅ​កង្ក​ការ​ទ្រព្យ​ចំពោះ​អ្នក​រកស៊ី គ្រឿងញៀន និង​ជួញដូរ​មនុស្ស ។ ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច ស ខេ​ង ក៏​បាន​លើក​គំនិត​យ៉ាង​ដូច្នេះ​ថា «​យោ​លប​ល់​ខ្ញុំ​ថា បង្ក​ការ​ទ្រព្យសម្បត្តិ ទាំង​លុយ​ទាំង​អចល​នា​ទ្រព្យ​ដី​ផ្ទះ ហើយ​ចលនា​ទ្រព្យ​ទៀត ឡាន ម៉ូតូ ហើយ​អា​លុយ​ហ្នឹង ។

ពេល​ដែល​អនុវត្ត​សាលដីកា គឺ​មាន​ព្រះរាជអាជ្ញា​នៅ​ជាមួយ​គ្នា​បាន​ម ក​ដល់​តុលាការ ព្រះរាជអាជ្ញា​នេះ​ចេញ​ដីកា​ចោទប្រកាន់ ប៉ុន្ដែ​ជន​ល្មើ​នូវ​តែ​ពិរុទ្ធជន​ទេ ពីព្រោះ​ពុំ​ទាន់​ស៊ើបអង្កេត​ចប់ ប៉ុន្ដែ​នៅ​ក្នុង​ពេល​ហ្នឹង គឺ​យើង​គួ​តែ​បង្ក​ការ​ទ្រព្យ​នឹង​ចាប់​តាំង​ពេល​នឹង​ទៅ បាន​ន័យ​ថា តុលាការ​ព្រះរាជអាជ្ញា គាត់​ចេញ​ដីការ​មួយ​បង្កក​ទ្រព្យសម្បត្តិ​របស់​ជន​ស ង្ស័​យ​ហ្នឹង​» ។ ទាក់ទង​នឹង​ករណី​លុយកខ្វក់​វិញ​សម្ដេច ស ខេ​ង លើក​ឡើង​ថា លុយ​ដែល​បាន​មក​ពី​ការ​ជួញដូរ​មនុស្ស អាច​ទៅ​ជា​ហិរញ្ញ​ទាញ ទៅ​ដល់​អំពើ​ភេរវកម្ម ។ ដូច្នេះ​បញ្ហា​ទាំងនេះ គឺជា​ការ​រ​លោភ​សិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ។

សម្ដេច​ថា​៖« ការ​ដាក់ទោស​ចំពោះ​អ្នក​ជួញដូរ​មនុស្ស​ជា​ច្រើន និង​បង្កក​ទ្រព្យ​ដូច​ការ រកស៊ី​គ្រឿងញៀន​ដែរ​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​គ្រប់គ្រង​សង្គម​ជាតិ​ឲ្យ កាន់តែ​មាន​ភាពល្អ​ប្រសើ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ